ក្រូ​អាស៊ី ទម្លាក់​អង់គ្លេស​ដើម្បី​ឡើងទៅ​ជួប​បារាំង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​ប្រវត្តិសាស្ត្រ​

FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ក្រូ​អាស៊ី ទម្លាក់​អង់គ្លេស​ដើម្បី​ឡើងទៅ​ជួប​បារាំង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​ប្រវត្តិសាស្ត្រ​
12, Jul 2018 , 3:37 am         3873
រូបភាព
ដោយ: ថ្មីៗ
ក្រូ​អាស៊ី ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup 2018 ជា​ប្រវត្តិសាស្ត្រ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​អង់គ្លេស ២-១ ក្នុងជំនួប​ដែល​ឈានដល់​ការបន្ថែម​ម៉ោង​១៥​នាទី​ពីរដង នា​កីឡដ្ឋាន Luzhniki​។ ក្រូ​អាស៊ី ត្រូវ​ឡើងទៅ​ដណ្តើមពាន​ជាមួយ​បារាំង​នៅ​ថ្ងៃអាទិត្យ ខណៈ​អង់គ្លេស ត្រូវ​ប្រជែង​យក​លេខ​៣​ជាមួយ​បែលហ្ស៊ិក​។​



Kieran Trippier បាន​ស៊ុត​បាល់​ហ្វ្រី​ឃី​ត​ពី​ចម្ងាយ​ដើម្បី​ជួយ​ឲ្យ​អង់គ្លេស​នាំមុខ​នៅ​៥​នាទី​ដំបូង​។ ការ​ប្រឹង​វាយបក​របស់​ក្រូ​អាស៊ី បានធ្វើ​ឲ្យ​មាន​លទ្ធផល​ស្មើ ១-១ នៅ​នាទី​៦៨ ដែល​សម្រេចបាន​ដោយ Ivan Perisic ក្រោយ​ការបញ្ជូន​របស់ Sime Vrsaljko​។​

​ជំនួប​នេះ​ឈានដល់​ការបន្ថែម​៣០​នាទី​ពីរដង​។ ឈានដល់​នាទី​១០៩ Perisic បាន​បញ្ជូន​បាល់​ឲ្យ Mario Mandzukic ទាត់​បាល់​បញ្ចូល​ទី​នាំ​ជ័យជម្នះ​ដ៏​រំភើប​សម្រាប់​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​៕

 


Tag:
 FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com