ជាតិ
អ្នក អា​ចរក​ការិយាល័យ​បោះឆ្នោត តាម Google Map
14, Jul 2018 , 8:00 am        
រូបភាព
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បាន​ផលិត​កម្មវិធី​មួយ សម្រាប់​ស្វែងរក​ទីតាំង​ការិយាល័យ​បោះឆ្នោត តាម​ផែនទី​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត (Google Map)​។



​គ​.​ជ​.​ប​. បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា កម្មវិធី​នេះ អាច​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលទៅ​ស្វែងរក​ទីតាំង​ការិយាល័យ​បោះឆ្នោត ក្នុង​ផែនទី​ប្រទេស​កម្ពុជា ដែលមាន​រក្សាទុក​ក្នុង Google Map បាន​យ៉ាង​ឆាប់រហ័ស​។ 
 
​គេ ត្រូវ​ចូលទៅ​កាន់​គេហទំព័រ www.pollingstation.org.kh  ដើម្បី​សែ្វ​ង​ការិយាល័យ​បោះឆ្នោត​។ លោក ឌឹ​ម សុ​វណ្ណា​រុំ អ្នកនាំពាក្យ​មួយរូប​របស់​គ​.​ជ​.​ប​. បាន​សរសេរ​ក្នុង​បណ្តាញ​ទំនាក់ទំនង​ឡេ​ក្រា​មយ៉ាង​ដូច្នេះ​ថា​៖«Google Map នាំ​លោកអ្នក ទៅកាន់​គ្រប់​ទីតាំង​ការិយាល័យ​បោះឆ្នោត នា​ថ្ងៃទី​២៩ ខែកក្កដា​»៕

Tag:
 បោះឆ្នោត​
  គជប​
  Google Map
© រក្សាសិទ្ធិដោយ thmeythmey.com