ជាតិ
សុខភាព
ស្ត្រី​មាន​ផ្ទៃពោះ​៣​ខែ មិនគួរ​បរិភោគ​អ្វីខ្លះ​?
14, Jul 2018 , 2:07 pm        
រូបភាព
​នៅក្រោយ​ការ​មាន​មាន​ផ្ទៃពោះ​ចំនួន​៣​ខែ នោះ​ក្រពះ​របស់​អ្នកនឹង​រីក​ធំ ហើយ​អាហារ​ដែល​អ្នក​ចង់​បរិភោគ នឹង​កាន់តែច្រើន​ទៅៗ​។ ប៉ុន្តែ​អ្នក​ត្រូវតែ​ប្រយ័ត្ន​ពី​អាហារ​របស់​អ្នក ទើប​វា​មិន​ប៉ះពាល់​ដល់​អ្នក និង​កូន​។ តើ​មាន​អាហារ​អ្វីខ្លះ ដែល​មិនគួរ​បរិភោគ​នោះ​?

 
​អាហារ​បំពង​
​អ្នក​មិនត្រូវ​ពិសា​អាហារ​ដែល​ចៀន បំពង​ខ្លាញ់​នោះទេ​។ អាហារ​ដែល​អាំង ក៏​មិនត្រូវ​បរិភោគ​ច្រើន​ដែរ ព្រោះ​នៅក្នុង​អាហារ​ទាំងនោះ សុទ្ធ​តែមាន​សារធាតុ​ដែល​អាចធ្វើឱ្យ​អ្នក​កើត​មហារីក​បាន​។ ដូចនេះ​ក្រោយ​ពេលដែល​អ្នក​ពិសា​រួច វា​នឹង​នាំ​ជាតិពុល​ទៅឱ្យ​កូន​ក្នុង​ផ្ទៃ​ជាមិនខាន​ឡើយ​។​
 
​ថ្លើម​សត្វ​
​មាន​អ្នក​ម្តាយ​ខ្លះ​យល់ថា ការបរិភោគ​ថ្លើម​សត្វ​ច្រើន ល្អ​ចំពោះ​ការលូតលាស់​របស់​កូន​ក្នុង​ផ្ទៃ ។ តាមពិត​វា​មិនល្អ​ឡើយ​។ វា​អាចធ្វើឱ្យ​កូន​ក្នុង​ផ្ទៃ​មាន​រូបរាង​មិន​គ្រប់​ជ្រុងជ្រោយ ក្រោយ​ពេលដែល​អ្នក​បរិ​ភោគ​នៅ​ចន្លោះពេល​ខែ​នេះ ជាពិសេស​ថ្លើម​ជ្រូក​។ បើ​អ្នក​បរិភោគ​ច្រើនពេក នោះ វា​នឹង​ធ្វើឱ្យ​អ្នកមាន​ឈាម​ច្រើន ដែល​អាចធ្វើឱ្យ​អ្នក​ងាយ​រលូត​កូន​។​
 
​អាហារ​លឿន​
​អាហារ​លឿន​នៅទីនេះ សំដៅ​ដល់​មី​កំប៉ុង អាហារ​កំប៉ុង និង​ភេសជ្ជៈ​ផ្សេងៗ​។ ក្រោយ​ពេលដែល​អ្នក​ពិសា​អាហារ​ទាំងនេះហើយ វា​នឹង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ឆាប់​ឆ្អែត ហើយ​ធ្វើឱ្យ​អ្នកទទួល​សារធាតុចិញ្ចឹម​មិនបាន​គ្រប់គ្រាន់​ទៀតផង​។ ជាងនេះទៅទៀត នៅក្នុង​នោះ​មាន​ជាតិ​អំបិល​ច្រើន ដែល​អាច​បំផ្លាញ​សុខភាព​អ្នក​យ៉ាង​ងាយ​។​
 
​អាហារ​ប៉ូវ​
​នៅពេលដែល​អ្នក​ស្ថិតក្នុង​ចន្លោះ​ខែ​នេះ អ្នក​មិនត្រូវ​ប៉ូវ​ពេក​ទេ ព្រោះ​វា​អាចធ្វើឱ្យ​កូន​លូតលាស់​មិន​គ្រប់​ជ្រុងជ្រោយ​។ ជាងនេះទៅទៀត វា​អាចធ្វើឱ្យ​អ្នក​ក្តៅ​ក្នុង​បាន​។​
 
​អាហារ​ដែល​ត្រជាក់​
​នៅពេលដែល​អ្នកមាន​ផ្ទៃពោះ​៣​ខែ អ្នក​មិនត្រូវ​ពិសា​ការ៉េម ឬ​របស់​ដែល​ត្រជាក់​យកចេញ​ពី​ទូរ​ទឹកកក​ឡើយ ព្រោះ​វា​ងាយ​ធ្វើឱ្យ​អ្នកមាន​អាការ​រលូត​កូន​។ ម្យ៉ាងទៀត វា​អាចធ្វើឱ្យ​កូន​ក្នុង​ផ្ទៃ​មាន​លក្ខណៈ​មិន​នឹងនរ​ទៀតផង​។​
 
​ឧបត្ថម្ភ​ដោយ​៖ ហាង Baby Outlet ដែលមាន​លក់​ផលិតផល​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​១​ម៉ឺន​មុខ​។ Baby Outlet បី​សាខា​៖ សាខា​ទី​១ ទីតាំងនៅ​ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​។ សាខា​ទី​២ នៅក្រោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ និង​សាខា​ទី​៣ មាន​ទីតាំង​នៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​ជាប់​សាលា​បញ្ញា​សាស្ត្រ​កម្ពុជា​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh 

Tag:
 ស្ត្រី​មាន​ផ្ទៃពោះ​
 ​ទារក​
 ​កុមារ​
  Baby Outlet
© រក្សាសិទ្ធិដោយ thmeythmey.com