ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ប្រណីតភាពរបស់អ្នកជំនួញវ័យក្មេងមានអ្វីខ្លះ?
16, Jul 2018 ,
3:25 pm
រូបភាព
×
ដោយ:
ជី ដាណា
មនុស្សម្នាក់ៗមានចំណូលចិត្តរៀងៗខ្លួន ក្នុងការប្រើប្រាស់សម្ភារ ការស្លៀកពាក់ និងសកម្មភាពផ្សេងៗប្រចាំថ្ងៃ។ ពេលខ្លះចំណង់ចំណូលចិត្តនៃ Lifestyle របស់មនុស្សម្នាក់ៗ អាចប្រែប្រួលតាមបរិយាកាសសង្គម ឬអាចរក្សាទ្រង់ទ្រាយដើមដដែល បើសិនជាបរិយាកាស និងបរិបទសង្គមអាចទាក់ចិត្តបាន។
ថ្ងៃនេះ យើងនិយាយពីការលេងខ្លួន និងសម្ភារមួយចំនួន ដែលកំពុងតែពេញនិយមក្នុងសង្គមបរិយាកាសសហគ្រិនវ័យក្មេងកម្ពុជា៖
១.ការស្លៀកពាក់
ខុសពីការរៀបចំខ្លួនកាលពីនៅជាសិស្សមហាវិទ្យាល័យ ធ្វើជាអ្នកជំនួញ តែងតែរៀបចំខ្លួនមានសណ្ដាប់ធ្នាប់ជានិច្ច។ ដូច្នេះម៉ាកសម្លៀកបំពាក់ដែលអ្នកជំនួញវ័យក្មេងនិយមប្រើ មានដូចជា Arrow , Calvin Klein , Eagle One, G200 និង GEOFFREY BEENE ជាដើម។ ម៉ាកទាំងនេះ សម្បូរទៅដោយអាវសាច់លាត ដែលអាចពាក់ទៅសមនឹងអាវធំសម្រាប់កិច្ចប្រជុំ ឬមិនប្រើអាវធំក៏នៅតែសង្ហារ ហើយសមសួន។
ចំណែកឯសុភាពនារីដែលជាសហគ្រិនវ័យក្មេងវ័យវិញ គឺមិនចោលម៉ាកល្បី Channel , Gucci និង PRADA ឡើយ ដោយម៉ាកទាំង៣នេះ រចនាឡើងយ៉ាងពិសេស សម្រាប់ភាពលេចធ្លោនារីសម័យថ្មី។
២.គ្រឿងអលង្ការ
ជាអ្នកជំនួញវ័យក្មេង ពួកគេមិនដែលប្រៀបខ្លួនឯង នឹងតារាម៉ូឌែលឡើយ។ ប៉ុន្តែអ្វីដែលគេចង់បាននៅក្នុងក្រសែភ្នែកអ្នកដទៃនោះ គឺជាមនុស្សភាពលេចធ្លោ និងពោរពេញដោយទំនុកចិត្ត ដែលជាធ្នាក់មួយ ក្នុងការរឹតបន្តឹងទំនាក់ទំនងឲ្យកាន់តែខ្លាំងពីមនុស្សជុំវិញ។ ដូច្នេះសម្រាប់សុភាពនារី គឺតែងតែជ្រើសរើសយកភាពល្អឥតខ្ចោះមួយ ដែលមានភាពសាមញ្ញ ដូចជាគ្រឿងអលង្ការគជ់ខ្យង ឬពេជ្រជាដើម។ ប៉ុន្តែមិនមែនពាក់ស្រោចខ្លួនទេ។
ចំណែកឯសុភាពបុរសវិញ ក៏មិនមានអ្វីសាំញ៉ាំឡើយ។ គ្រាន់តែមាននាឡិកាម៉ាកល្បីៗមួយចំនួន គឺបង្ហាញពីភាពរៀបរយរួចបាត់ទៅហើយ។ ដូច្នេះ អ្នកជំនួញក្នុងស្រុកខ្មែរយើង តែងជ្រើសយកម៉ាកនាឡិកាមួយចំនួន ដូចជា Alexander , Casio, Frederick , Ganzi , Helmsley និងRolex ជាដើម។
៣. ឧបករណ៍បច្ចេកវិទ្យា
អ្នកជំនួញរូបណា ក៏ត្រូវការកុំព្យូទ័រសម្រាប់ប្រើប្រាស់ដែរ តែម៉ាកដែលសហគ្រិនវ័យក្មេងនិយមប្រើក្នុងប្រទេសយើង គឺកុំព្យូទ័ររបស់ក្រុមហ៊ុន Apple។ មូលហេតុជាច្រើនដែលអ្នកជំនួញវ័យក្មេងជ្រើសយកម៉ាកនេះមានដូចជាថាមពលថ្មបានយូរ រូបរាងរចនាឡើងសាមញ្ញ និងជាម៉ាកល្បីទូទាំងពិភពលោក។ ជាពិសេសផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងយកដាក់តាមខ្លួន។
បើនិយាយពីទូរសព្ទវិញ អ្នកជំនួញវ័យក្មេងតែងតែចង់បាននូវទូរសព្ទដែលស៊ីវិល័យ និងមានភាពលេចធ្លោជាងគេ នៅក្នុងចង្កោមអ្នកដែលមានអាជីពដូចគ្នា។ កាន់តែពិសេសទៀតនេះ គឺវាមានតម្លៃសម ទៅនឹងវណ្ណៈរបស់ខ្លួន នាពេលបច្ចុប្បន្ន។ នៅក្នងទីផ្សារទូរសព្ទ មានម៉ូឌែលមួយដែលមានភាពល្បីល្បាញ ទៅនឹងអ្វីដែលអ្នកជំនួញគួរតែមាននៅក្នុងដៃ វាគឺOPPO Find X។ មូលហេតុសំខាន់ៗ ដែលគួរជ្រើសយកទូរសព្ទមួយនេះ ដោយ OPPO Find X ត្រូវបានរចនាឡើងយ៉ាងប្រណីត មានអេក្រង់លាតពេញទី កាមេរ៉ាទាំងខាងមុខ និងខាងក្រោយ ត្រូវបានបង្កប់ក្នុងតួនៃទូរសព្ទ ពេលត្រូវការប្រើ ទើបវាងើបចេញមក។ OPPO Find X មានភាពល្អឯក ឡូយ និងថ្លៃថ្នូរ។ នៅពេលដៃរបស់អ្នកកាន់នូវទូរសព្ទស៊េរីទំនើប វាប្រៀបបានកំពុងតែកាន់នូវដុំគជ់ដ៏មានតម្លៃ ដែលបង្ហាញឲ្យឃើញពីភាពសក្តសម ទៅនឹងតួខ្លួនរបស់អ្នកជំនួញ។ ដូច្នេះសម្រាប់អ្នកជំនួញវ័យក្មេង ដែលចង់ប្រើប្រាស់នូវទូរសព្ទដែលសក្តសមទៅនឹងតម្លៃខ្លួន និងស៊ីវិល័យសូមកុំភ្លេច OPPO Find X៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម