ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធីសាស្ត្រឆ្លាតវៃទាំង ១០ ដើម្បីត្រៀមខ្លួនសម្រាប់ការសម្រាលកូន
× វាហាក់បីដូចជាការមានផ្ទៃពោះរបស់អ្នកនឹងត្រូវបញ្ចប់ ប៉ុន្តែ អ្នកនឹងជួបមុខទារករបស់អ្នកក្នុងពេលឆាប់ៗនេះ។ ក្នុងពេលនេះ សូមទាញយកអត្ថប្រយោជន៍នៃការរង់ចាំយូរនេះ ដើម្បីរៀបចំរឿងរ៉ាវជាច្រើនដែលអ្នកអាចធ្វើបាន សម្រាប់ការផ្លាស់ប្តូរនៅពេលខាងមុខ។
ការធ្វើផែនការជាមុនបន្តិចបន្តួចនាពេលបច្ចុប្បន្ននេះ នឹងធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការសម្រាក និងរីករាយនឹងការមានផ្ទៃពោះចុងក្រោយរបស់អ្នក នៅពេលដែលពេលវេលាសម្រាលកូនរបស់អ្នកជិតមកដល់។
ខាងក្រោមនេះគឺជាមធ្យោបាយដ៏មានប្រយោជន៍ខ្លះៗ ដើម្បីជួយអ្នកឲ្យត្រៀមខ្លួនសម្រាប់ការមកដល់របស់កូនអ្នក ៖
1. អានអត្ថបទ និងសិក្សាអំពីដំណើរការនៃផ្តល់កំណើត
2. ស្វែងរកគ្រូពេទ្យដ៏ល្អ សម្រាប់ទារករបស់អ្នក
3. ពិភាក្សា ឬស្នើរសុំដៃគូរបស់អ្នកអំពីអ្វីដែលអ្នកចង់បាន
4. និយាយ ឬសុំយោបល់ ឬបទពិសោធន៍ពីម្តាយ ឬអ្នកដែលធ្លាប់បង្កើតកូនរួច
5. ស្វែងរកជំនួយសម្រាប់ការមើលថែអ្នក និងកូនទុកជាមុន ក្រោយពេលអ្នកសម្រាលកូន
6. រៀបចំសម្អាតផ្ទះសំបែង និងសត្វចិញ្ចឹមរបស់អ្នកឲ្យបានត្រឹមត្រូវ
7. សិក្សា និងដឹងពីអ្វីដែលត្រូវធ្វើ នៅពេលដែលអ្នកចាប់ផ្តើមការសម្រាលកូន
8. សម្រេចចិត្តថានរណាខ្លះ នឹងចូលរួមក្នុងបន្ទប់សម្រាលកូនជាមួយអ្នក
9. រៀបចំខ្ចប់កាបូប សម្ភារៈ និងឯកសារចាំបាច់របស់អ្នកទុកនៅមួយឡែក
10. ដើរលំហែកន្លែងជិតៗ សម្រាក និងបន្ធូរអារម្មណ៍ឲ្យបានច្រើន ដើម្បីត្រៀមខ្លួនសម្រាលកូន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com