ជាតិ
​រយៈពេល​៣​ខែ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ទទួល​ជំនួយ ជិត​៦​លាន​ដុល្លារ
22, Jul 2018 , 10:59 am        
រូបភាព
​ចាប់ពី​ថ្ងៃទី​១១ ខែមេសា ដល់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ទទួលបាន​ថវិកា​បរិច្ចាគ​សរុប​ជិត​៦​លាន​ដុល្លារ ក្នុងនោះ​ប្រាក់រៀល​មាន​៣.៥៣៧.៦៤៦.១៥០ និង​ប្រាក់​ដុល្លារ​មាន​៤.៩១៥.០៩៥​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​១៨ ខែកក្កដា​។​



​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​បែងចែក​សប្បុរសជន ជា​បី​ប្រភេទ រួមមាន​ប្រភេទ​ទី​១. ជា​សមាជិក​ស្ថាបនិក  ប្រភេទ​ទី​២. ជា​សមាជិក​កិត្តិយស និង​ប្រភេទ​ទី​៣. ជា​សមាជិក​គាំទ្រ​។

​ការចូលរួម​បរិច្ចាគ​នេះ ជា​កាយវិការ​មួយ​បង្ហាញ​ឲ្យ​ឃើញថា សប្បុរសជន​ក្នុង និង​ក្រៅប្រទេស បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​គាំទ្រ​គោលនយោបាយ​ទ្រទ្រង់ និង​ធានា​ចីរភាព​នៃ​កិច្ចប្រតិបត្តិការ​របស់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ដែល​បាន​ផ្ដួចផ្ដើមឡើង​ដោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ការបង្កើត មូលនិធិ​គន្ធបុប្ផា​កម្ពុជា បន្ថែម​ពីលើ​មូលនិធិ​គន្ធបុប្ផា​ស្វី​ស​ដែលមាន​ស្រាប់​។

​គិត​ត្រឹម​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ទទួល​ជំនួយ​ពី​សមាជិក​របស់ខ្លួន រួមមាន  សម្ដេច ហ៊ុន សែន និង​លោកជំទាវ បាន​ឧបត្ថម្ភ​ថវិកា ៥​ម៉ឺន​ដុល្លារ សម្រាប់​ប្រាំ​ឆ្នាំ​ជាប់​គ្នា​។ កាកបាទក្រហមកម្ពុជា ឧបត្ថម្ភ​ថវិកា ១​លាន​ដុល្លារ​រាល់​ឆ្នាំ​។​
 
​សមាជិក​ស្ថាបនិក​១៣០​រូប ឧបត្ថម្ភ​ថវិកា ជាង​៣,៥​លាន​ដុល្លារ​។ សមាជិក​កិត្តិយស ១០៧​រូប ឧបត្ថម្ភ​ថវិកា​ជាង​៦០​ម៉ឺន​ដុល្លារ​។  សមាជិក​គាំទ្រ​ចំនួន ៤៦.៣៩៧​រូប ឧបត្ថម្ភ​ថវិកា​សរុប ជិត​៦០​ម៉ឺន​ដុល្លារ និង​សប្បុរសជន​ផ្សេងៗ​៨៩០​រូប ឧបត្ថម្ភ​ថវិកា​២.៦៧៨​ដុល្លារ​៕



Tag:
 មូលនិធិ​
  ជំនួយ​
  បរិច្ចាគ​
  សប្បុរសជន​
© រក្សាសិទ្ធិដោយ thmeythmey.com