ជាតិ
ក្រសួង​អប់រំ ប្រកាស​អាហារូបករណ៍​សិក្សា​នៅ​បរទេស ចាប់ពី​បរិញ្ញាបត្ររង ដល់​បណ្ឌិត​
22, Jul 2018 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ការសិក្សា​នៅ​បរទេស ចាប់ពី​កម្រិត​បរិញ្ញាបត្ររង ដល់​ថ្នាក់បណ្ឌិត ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាសជូន​ដំណឹង​ដល់​និស្សិត និង​មន្ត្រីរាជការ ដែលមាន​ចំណាប់អារម្មណ៍​ដាក់ពាក្យ​ប្រកួតប្រជែង​។​



​ទី​១៖ អាហារូបករណ៍ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ក្រោម​គម្រោង​អាហារូបករណ៍​របស់​ប្រទេស​ជប៉ុន​សម្រាប់​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា (JDS) ក្នុង​ឆ្នាំ​២០១៩ ។ គម្រោង​នេះ​ផ្ដល់​អាហារូបករណ៍​កម្រិត​អនុបណ្ឌិត​រយៈពេល​២​ឆ្នាំ ចំនួន ២៤​កន្លែង និង​ថ្នាក់បណ្ឌិត​រយៈពេល​៣​ឆ្នាំ ចំនួន​២​កន្លែង នៅ​ប្រទេស​ជប៉ុន​។ កាល​បរិ​ច្ឆេ​កំណត់​ទ​ទទួល​ពាក្យសុំ​អាហារូបករណ៍​នេះ ត្រឹម​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០១៨ ។​







​ទី​២៖ មហាវិទ្យាល័យ Yangzhou Polytechnic College នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិ​ញ្ញ​ប​ត្រ​រង ចំនួន ១០ ទៅ ២០​កន្លែង ដល់​និស្សិត​កម្ពុជា សម្រាប់​ការ​សិ​ក្ស​មុខជំនាញ​ផ្សេងៗ​។ បេក្ខជន ត្រូវ​ផ្ញើ​ពាក្យសុំ​អាហារូបករណ៍​ទៅ Yangzhou Polytechnic College ឲ្យ​បាន​មុន​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំនេះ​។​


)
​ទី​៣៖ ក្រសួង​អប់រំ ជ្រើសរើស​និស្សិត​អាហារូបករណ៍​ចំនួន ១៨​នាក់ ឲ្យ​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្ររង​នៅ​មហាវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថៃ​ង្វៀន​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ តាមរយៈ​អាហារូបករណ៍​នេះ និស្សិត​ទទួលបាន​ការបញ្ចុះ​តម្លៃ​សិក្សា ៥០​ភាគរយ និង​ការ​ស្នាក់​នៅក្នុង​អន្តេវាសិកដ្ឋាន និង​ទទួល​ប្រាក់​អាហារូបករណ៍​ប្រចាំខែ ១៣៨​ដុល្លារ​។ បេក្ខជន​អាចទាក់ទង​រក​ពាក្យសុំ និង​ដាក់ពាក្យ នៅ​ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍ ដែលមាន​អាសយដ្ឋាន​ក្នុង​ទីស្ដីការក្រសួង​អប់រំ រហូតដល់​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០១៨ ៕







Tag:
 អាហារូបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com