អន្តរជាតិ
រាប់រយ​នាក់​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​បាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ឡាវ
24, Jul 2018 , 3:24 pm        
រូបភាព
រូបភាព៖ Metro
រូបភាព៖ Metro
​នៅ​ថ្ងៃទី​២៤ ខែកក្កដា មនុស្ស​រាប់រយ​នាក់​បាន​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​បាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ភាគខាងត្បូង​ឡាវ​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ឡាវ​ផ្សាយ​ថា មនុស្ស​រាប់សិប​នាក់​ផ្សេងទៀត ក៏ត្រូវ​គេ​ជឿថា បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះដែរ​។​



​ហេតុការណ៍​បាក់​ទំនប់​វា​រី​អគ្គិសនី បានកើត​ឡើង​នៅ​រាត្រី​ថ្ងៃទី​២៣ ខែកក្កដា នៅក្នុង​ខេត្ត Attapeu ។ ទឹក​ចំនួន​៥​ពាន់លាន​ម៉ែត្រ​គីប ត្រូវបាន​ហូរ​ចេញពី​ទំនប់ ដែល​សម្លាប់​មនុស្ស​ជាច្រើន និង​រាប់រយ​នាក់​ទៀត​បាន​បាត់​ខ្លួន​។ នេះ​បើតាម​ការ​ផ្សារ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​វា​រី​អគ្គិសនី​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន Xe Pien-Xe Namnoy Power Company ។ ផ្ទះជាច្រើនខ្នងនៅផ្នែកខាងក្រោមបានលិចលង់ និងបោកយកទៅតាមចរន្តទឹក ខណៈអាជ្ញាធរបានបើកប្រតិបត្តិការជួយសង្រ្គោះផង។ 

គម្រោងវារីអគ្គិសនីដែលមានសមត្ថភាព៤១០មេហ្គាវ៉ាត់នេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនថៃ កូរ៉េខាងត្បុង និងឡាវ ហើយគ្រោងនឹងចាប់ផ្ដើមដំណើរការនៅឆ្នាំ២០១៩៕




 

© រក្សាសិទ្ធិដោយ thmeythmey.com