អត្ថបទពាណិជ្ជកម្ម
ពិសេស​ទៀតហើយ ជាមួយ​ការ​ញុំ​ា​សាច់​អាំង​ម៉ា​ឆ្អែត​នៅ​ហាង BAR B Q Plaza
28, Jul 2018 , 9:19 am        
រូបភាព
ដោយ:
​ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា (BAR B Q Plaza) បាន​បន្ថែម​នូវ​ឈុត​ពិសេស​មួយទៀត គឺ Refill ញុំ​ា​ម៉ា​អស់ដៃ ដែល​ការ​ញុំ​ា​សាច់​អាំង​ថែម រហូតដល់​ឆ្អែត​។ កម្មវិធី​ពិសេស​នេះ គឺ​សម្រាប់​រយៈពេល​២​ខែ ចាប់ពី​ថ្ងៃទី​១ ខែសីហា ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​សម្រាប់​តម្លៃ​វិញ​ពិសេស​កប់​។

​តម្លៃ​ទី​១: ចំណាយ​ត្រឹមតែ​១២.៥០​ដុល្លារ ក្នុង​មនុស្ស​ម្នាក់ ចំពោះ​ក្មេង​កម្ពស់​ក្រោម​១.២​ម៉ែត្រ បញ្ចុះតម្លៃ​៥០% និង​កម្ពស់​ក្រោម​១​ម៉ែត្រ គឺ​មិន​គិតថ្លៃ​។ សម្រាប់​ឈុត (Happy Refill) ដែល​លោកអ្នក​រីករាយ​ជាមួយ​សាច់​ដែលមាន​គុណភាព​ខុសៗ​គ្នា ទាំង​សាច់គោ និង​សាច់ជ្រូក ជាមួយនឹង​មុខម្ហូប​ថ្មីៗ​ទៀត​មានដូចជា​តៅហ៊ូ អាហារ​សមុទ្រ ឬ​បន្លែ សាច់មាន់ និង​ច្រើន​ទៀត​។​



​តម្លៃ​ទី​២: គឺ​ត្រឹមតែ ១៤.៥០​ដុល្លារ ក្នុង​មនុស្ស​ម្នាក់ ចំពោះ​ក្មេង​កម្ពស់​ក្រោម ១.២០​ម៉ែត្រ បញ្ចុះតម្លៃ​៥០% និង​កម្ពស់ ក្រោម​១​ម៉ែត្រ គឺ​មិន​គិតថ្លៃ​។ សម្រាប់​ឈុត​ពិសេស​នេះ​វិញ គឺ​(Super Refill) ដែល​ក្នុង​ឈុត​នេះ សម្រាប់​អ្នក​គ្រប់គ្នា​ដែល​ចូលចិត្ត​អាហារ​សមុទ្រ និង​សាច់​ពិសេសៗ​ដូចជា​ត្រី​សា​ម៉ុង​,​បង្គា​,​សាច់គោ​អូស្ត្រាលី និង​អាល្លឺម៉ង់​។ បន្ថែម​ពីនេះ ក៏មាន​មុខម្ហូប​ពិសេស​បន្ថែមទៀត ដែល​ធានាថា​លោក​អ្នកនឹង​ចូលចិត្ត​សាច់​ស្មា​ជ្រូក​ជាមួយ​ឈី​ស និង​សាច់គោ​ប្រាយ ជាមួយ​ទឹកត្រី​(Negidare) ។​



​អ្វីដែល​ពិសេស​ទៀត​នោះ​គឺ លោកអ្នក​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ ១៥% ភ្លាមៗ​គ្រាន់តែ​បង្ហាញ​កាត​ធនាគារ​ណាមួយ ទៅកាន់​អ្នក​គិតលុយ ដូចជា​កាត ATM/VISA Master Card, Union Pay ឬ Saving Card របស់​ធនាគារ​កាណាឌីយ៉ា ធនាគារ Phillip និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ LOLC ហើយ​ចំពោះ​អ្នក​ដែលជា​សមាជិក​របស់​ហា​ង​បា​ប៊ី​ឃ្យូ ផ្លា​ស្សា និង​សន្សំ​បាន​ពិន្ទុ បាន​រហូតដល់​ទ្វេដង​ឯណោះ​។​

​លោក អ៊ិម បណ្ឌិត អ្នកគ្រប់គ្រង​ប្រតិបត្តិ​របស់​ហាង​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា បាន​បញ្ជាក់ថា ឈុត Happy Refill និង Supper Refill គឺ​បង្កើតឡើង ដើម្បី​លើកទឹកចិត្ត​ដល់​អតិថិជន ដែល​តែងតែ​គាំទ្រ​ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ហើយនឹង​បន្ថែម​នូវ​អ្វីដែល​ថ្មីៗ សម្រាប់​អតិថិជន ទើប​ហាង​បា​ប៊ី​ឃ្យូ ផ្លា​ហ្សា តែងតែ​បន្ថែម​នូវ​មុខម្ហូប និង​ឈុត​ថ្មីៗ ដើម្បី​ជា​ជម្រើស​ដ៏​សម្បូរបែប ដល់​អតិថិជន​ទៅតាម​ការ​ចំណង់​ចំណូលចិត្ត និង​សមាជិក​របស់​ពួកគាត់​។



​គួរ​បញ្ចាក់​ផងដែរ ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៨៧ ដោយ​លោក Choopong Choopojcharoen ដែល​បាន​អនុវត្ត​សាច់​អាំង​បែប​ម៉ុង​ហ្គោ​លី និង​ជប៉ុន ដែល​ល្បី​ជា​យូរ​មកហើយ​ជាមួយ​ភោជនីយដ្ឋាន​របស់គាត់​។ កាន់តែ​ពិសេស​ទៅទៀត ដោយមាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​យ៉ាងខ្លាំង បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា បាន​ពង្រីក​សាខា​ក្នុង​ឆ្នាំ ២០១៧ ជាង​១៥០​កន្លែង ទាំង​នៅក្នុង​ប្រទេស​ថៃ និង​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​។ បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​ជា​ភោជនីយដ្ឋាន​លេខ​១ ក្នុង​ផ្នែក​ភោជនីយដ្ឋាន​ចម្អិន​អាហារ​ដោយ​ខ្លួនឯង ជាង​៥​ឆ្នាំ​មកហើយ​។ បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា មាន​វត្តមាន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រួមទាំង​១៧​សាខា នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ពីរ​សាខា​ទៀត នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​។ ហាង​សាច់​អាំង​បែប​ម៉ុង​ហ្គោ​លី និង​ជប៉ុន​មួយ​នេះ ត្រូវបាន​នាំចូល​មក​ទីផ្សារ​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី ហើយ​មកដល់​សព្វថ្ងៃនេះ ហាង​នេះ មាន​សាខា​ចំនួន​២ គឺ​ស្ថិតនៅ​ផ្សារ​ទំនើប អ៊ី អន ម៉​ល បាន​បើក​នៅ​ខែមិថុនា​ឆ្នាំ​២០១៧ និង​សាខា​ទួលគោក បាន​បើក​នៅ​ខែតុលា ឆ្នាំ​២០១៧ ដែល​សាខា​ទួលគោក​។ បន្ទាប់​មាន​ខារ៉ាអូខេ​ធំៗ​ចំនួន​ពីរ សម្រាប់​អតិថិជន​ច្រៀង​លេង​កម្សាន្ដ ដោយ​ឥតគិតថ្លៃ​ដែល​បើក​ចាប់ពី​ម៉ោង ១០:០០​ព្រឹក ដល់​១០:០០​យប់​។
​សម្រាប់​កក់​បន្ទាប់​ទុក​មុន អាច​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ ០២៣ ២៣ ១៨ ១៧៕







(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com