ជាតិ
អាជ្ញាធរ ត្រៀមកម្លាំង​សន្តិសុខ ៤,៦២៥​នាក់ សម្រាប់​ការពារ​សណ្ដាប់ធ្នាប់​មណ្ឌល​រាជធានី​ភ្នំពេញ​
28, Jul 2018 , 10:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ត្រៀមកម្លាំង​សន្តិសុខ ៤,៦២៥​នាក់ ដើម្បី​ការពារ​សុវត្ថិភាព សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាំង​រាស្ត្រ​នីតិកាល​ទី​៦ នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​លោក ជួន សុវណ្ណ​។​



​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ បាន​បញ្ជាក់ថា កម្លាំង​ការពារ​យុទ្ធនាការ​បោះឆ្នោត​ចំនួន ១២៥៥​នាក់​។ កម្លាំង​ការពារ​ការិយាល័យ និង​រាប់​សន្លឹកឆ្នោត​ចំនួន ២១៣៨​ការិយាល័យ លើ ២៦៦​ទីតាំង ប្រើ​កម្លាំង ៤៥០៥​នាក់​។ កម្លាំង​ត្រៀម​អន្តរាគមន៍​ចល័ត​ការពារ​ភូមិសាស្ត្រ​ក្រៅ ៤៨០​នាក់​។ កម្លាំង​ការិយាល័យ​វិទ្យុទាក់ទង ២៦៤​នាក់​។​

​បើតាម​របាយការណ៍​ខាងលើ មណ្ឌល​រាជធានី​ភ្នំពេញ ដែលមាន​ទាំង​១២​ខណ្ឌ រួម​និង​កម្លាំង​អន្តរាគមន៍ ដូចជា ខណ្ឌចម្ការមន ៤៤១​នាក់​,​ខណ្ឌដូនពេញ ៣២២​នាក់​, ខណ្ឌ​៧​មករា ២២២​នាក់​, ខណ្ឌ​ទួល​កោ​ក ៤៦៦​នាក់​, ខណ្ឌដង្កោរ ៣២៧​នាក់​, ខណ្ឌមានជ័យ​៥០០​នាក់​, ខណ្ឌ​ច្បារអំពៅ ៣៩៣​នាក់​, ខណ្ឌឫស្សីកែវ ៤១៦​នាក់​, ខណ្ឌ​ជ្រោយចង្វារ ១៦៤​នាក់​, ខណ្ឌ​សែន​សុខ ៣១៨​នាក់​, ខណ្ឌ​ព្រែក​ព្នៅ ១៧៤​នាក់​, ខណ្ឌ​ពោ​ធី៍​សែន​ជ័យ ៧៤៦​នាក់​, កម្លាំង​អន្តរាគមន៍​១២០​នាក់​៕



Tag:
 បោះឆ្នោត​
 ​កម្លាំង​សន្តិសុខ​
 ​ជួន សុវណ្ណ​
© រក្សាសិទ្ធិដោយ thmeythmey.com