ជាតិ
ថៃ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ដល់​និស្សិត​កម្ពុជា លើ​ជំនាញ វិទ្យាសាស្ត្រ និង​ប​ចេ្ច​ក​វិទ្យា​
28, Jul 2018 , 4:59 pm        
រូបភាព
រូបភាព​ពី​ក្រសួង​អប់​រំ យុវជន និង​កី​ឡា
រូបភាព​ពី​ក្រសួង​អប់​រំ យុវជន និង​កី​ឡា
ដោយ:
​ភ្នំពេញ​៖ វិទ្យាស្ថាន យូ​ឡាប​ហន Chulabhorn នៃ​ព្រះរាជាណាចក្រ​ថៃ ផ្តល់​អាហារូបករណ៍​សម្រាប់​ជំនាញ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដល់​និស្សិត​កម្ពុជា ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់  ក្នុង​ឆ្នាំ​២០១៨​។​



​ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ជ្រើសរើស​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់  ទៅ​បន្ត​សិក្សា​នៅ​ប្រទេស​ថៃ ត្រូវមាន​អាយុ​ក្រោម ៣០​ឆ្នាំ មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៃ​ថ្នាក់អនុបណ្ឌិត​។ មាន GPA យ៉ាងតិច ៣.០០ និង​មានបទពិសោធន៍​យ៉ាងតិច​មួយឆ្នាំ​ក្នុងការ​ស្រាវជ្រាវ​មន្ទីរពិសោធន៍​ផ្នែក​គីមីវិទ្យា ជីវវិទ្យា  វេជ្ជសាស្ត្រ និង​បច្ចេកវិទ្យា​ពេទ្យ និង​អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​បានល្អ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ នឹង​ផ្តល់ជូន​តែ​និស្សិត​ក្នុង​អាស៊ាន លើកលែងតែ​និស្សិត​ថៃ​តែប៉ុណ្ណោះ​។ សម្រាប់​អ្នក​ដែលមាន​ចំណាប់អារម្មណ៍​ដាក់ពាក្យ ដើម្បី​បន្ត​សិក្សា​នៅ​ប្រទេស​ថៃ បេក្ខជន​សែ្វ​ង​រក​ព័ត៌មាន​បន្ថែម​តាមរយៈ https://www.cgi.ac.th/admission/cgi_af_scholarship ឬ​តាមរយៈ​ទូរស័ព្ទ​លេខ (៦៦២) ៥៥៤ ១៩០០ និង​តាម​សារ​អេ​ឡិច​ត្រូ​និ​ច [email protected] មុន​ថ្ងៃទី​៣១ ខែវិច្ឆិកា ឆ្នាំ​២០១៨៕




Tag:
 កម្ពុជា​
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com