ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រោយពី​ប្រកប​អាជីព​ជាង​២០​ឆ្នាំ​រួចមក​, លោក ឆាយ សុផល ប្រើ​ជីវិតចុងក្រោយ​បង្កើត​«​កូន​សារមន្ទីរ​សារព័ត៌មាន​»
28, Jul 2018 , 11:05 am        
រូបភាព
​ភ្នំពេញ​៖ សារមន្ទី​រសារព័ត៌មាន​? បណ្ណាល័យ​សារព័ត៌មាន​? បណ្ណាល័យ​សៀវភៅ​? ប៊ុ​ក ការ​ហ្វេ​? គេ​អាច​ហៅ​ឈ្មោះ​ផ្សេងៗ​គ្នា​បាន តែ​លោក ឆាយ សុផល សាស្ត្រាចារ្យ​សារព័ត៌មាន បានបញ្ជាក់ និង​ហៅ​ស្ថាប័ន​របស់លោក​ថា​«​ប៊ុ​ក កាហ្វេ​»​។ នៅក្នុង​ហាង ប៊ុ​ក កាហ្វេ នេះ អតិថិជន​អាច​ពិសា​កាហ្វេ​, អាន​សៀវភៅ​, រៀបចំ​កិច្ចប្រជុំ និង​ទស្សនា​ឯកសារ​ទាក់ទង​នឹង​សារព័ត៌មាន ឬ​ឧបករណ៍​សារព័ត៌មាន ដូចជា សារព័ត៌មាន​ក្រដាស​ចាស់ៗ វិទ្យុ​ចាស់ៗ ឧបករណ៍​ថត​សំឡេង​ចាស់ៗ​។​ល​។ លោក ឆាយ សុផល ក្នុង​វ័យ​ជាង​៥០​ឆ្នាំ ហើយ​ដែល​ធ្លាប់បាន​ប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​អស់​រយៈពេល​ជាង​២០​ឆ្នាំ​, បន្ទាប់មក​បានក្លាយ​ជា​សាស្ត្រាចារ្យ​សារព័ត៌​មាននៅ​សកល​វិទ្យាល័យ​ភ្នំពេញ បានសម្រេច​ចិត្ត​បង្កើត​បណ្ណាល័យ​សារព័ត៌មាន និង​បណ្ណាល័យ​អាន​សៀវភៅ​ទុកជា​ភស្តុតាង​បង្ហាញ​កូនចៅ​ជំនាន់​ក្រោយ​។ ខាងក្រោម​នេះ គឺជា​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក ឆាយ សុផល សាស្ត្រាចារ្យ​សារព័ត៌​មាននៅ​សកល​វិទ្យាល័យ​ភ្នំពេញ​ដូចតទៅ​៖




 









© រក្សាសិទ្ធិដោយ thmeythmey.com