ជាតិ
៣ថ្ងៃទៀត ទឹកជំនន់ទន្លេមេគង្គលើ នឹងហក់ឡើងខ្លាំង ដែលត្រូវប្រុងប្រយ័ត្ន រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក
×
ភ្នំពេញ៖ ដោយសារមានការធ្លាក់ភ្លៀងជាបន្តបន្ទាប់ ក្នុងកម្រិតពីមធ្យមទៅច្រើន នៅក្នុងតំបន់អាងទន្លេមេគង្គក្នុងប្រទេសថៃ និងឡាវ បានបង្កឱ្យទន្លេមេគង្គក្នុងប្រទេសកម្ពុជា បន្តកើតឡើង ៣ថ្ងៃបន្ថែមទៀត។ នេះបើតាមការព្យាករលើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ទន្លេមេគង្គ នៃក្រសួងធនធានទឹក និងឧតុនិយម។
សេចក្ដីជូនដំណឹងនៃក្រសួងខាងលើចុះថ្ងទី៣០ ខែកក្កដា បន្តថា កម្ពស់ទឹកទន្លេមេគង្គលើកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ទន្លេមេគង្គខេត្តស្ទឹងត្រែង ទឹកអាចនឹងកើនឡើងដល់កម្ពស់១១,៤០ម៉ែត្រ ហើយកម្ពស់ទឹកដែលប្រកាសឱ្យប្រុងប្រយ័ត្ន១០,៧០ម៉ែត្រ។
ក្រសួងធនធានទឹកបន្តថា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ ទន្លេមេគង្គខេត្តក្រចេះ ទឹកអាចនឹងកើនឡើងដល់កម្ពស់២២,១៥ម៉ែត្រ សម្រាប់កម្ពស់ទឹកដែលប្រកាសឱ្យប្រុងប្រយ័ត្ន២២,០០ម៉ែត្រ។ ចំណែកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ទឹកអាចនឹងកើនឡើងដល់កម្ពស់១៥,២៥ម៉ែត្រ ចំពោះកម្ពស់ទឹកប្រកាសឱ្យប្រុងប្រយ័ត្ន១៥,២០ម៉ែត្រ។ នេះតាមក្រសួងដដែល និងបានប្រាប់ទៅក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ព្រមទាំងសាធារណជន ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ៕
© រក្សាសិទ្ធិដោយ thmeythmey.com