អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន សាម​សុង យក​សម្ភារ​សិក្សា​ជូន​សិក្ខាកាម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល Samsung Tech Institute ជំនា​ន់ទី​៥ ដើម្បី​ធានា​ភាពជោគជ័យ​នៃ​ការបណ្ដុះបណ្ដាល​
02, Aug 2018 , 5:04 pm        
រូបភាព
ដោយ:
​កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨ កន្លងមក ក្រុមហ៊ុន​សាម​សុង បាន​នាំយក​សម្ភារ​សិក្សា​ទៅជូន​ដល់​សិក្ខាកាម​ទាំង​៨០​នាក់​ក្នុង វគ្គ​បណ្ដុះបណ្ដាល Samsung Tech Institute ជំនា​ន់ទី​៥ នៅ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា ដែលជា​ការបន្ថែម​ការ​ជួយ​គាំទ្រ​ដ៏​មាន​សារៈសំខាន់ និង​ចាំបាច់​ដល់​សិក្ខាកាម​ទាំងអស់ ខណៈពេលដែល​ពួកគាត់​កំពុងតែ​ទទួល​ការបណ្ដុះបណ្ដាល​ជំនាញ​ដែល​ពួកគេ​ស្រឡាញ់​។ ការឧបត្ថម្ភ​នេះ ធ្វើឡើង​បន្ថែម​ទៅលើ​វគ្គ​បណ្ដុះបណ្ដាល​ជំនា​ន់ទី​៥ ដែល​សាម​សុង​សហការ​ជាមួយ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា និង​ផ្គត់ផ្គង់​បរិក្ខារ​បច្ចេកទេស ថវិកា អាហារ​ពេញ​មួយ​វគ្គ​បណ្ដុះបណ្ដាល​នេះ​។

​ក្រៅពី​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​ដែល​ត្រួសត្រាយ​មាគ៌ា​ឆ្ពោះទៅរក​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​សិក្ខាកាម សាម​សុង​បាន​យកចិត្តទុកដាក់​លើ​ភាពងាយស្រួល និង​ដំណោះស្រាយ​នានា ដោយ​ផ្ដល់​សម្ភារ​សិក្សា​បន្ថែម​ដែល​នឹង​ជួយ​ដោះស្រាយ និង​បន្ធូរ​បន្ទុក​យ៉ាងច្រើន​សម្រាប់​ពួកគេ​។ ការផ្ដល់​ឱកាស និង​ការបង្ក​លក្ខ​ខណៈ​ងាយស្រួល ជាមួយ​ការឧបត្ថម្ភ​ពេញលេញ​នេះ នឹង​ធានាបាន​នូវ​ភាពជោគជ័យ​សម្រាប់​សិក្ខាកាម​ក្នុងការ​សិក្សា ហ្វឹកហាត់​ជំនាញ​របស់ខ្លួន​។



​ថ្លែង​ក្នុងឱកាស​ប្រគល់​សម្ភារ​សិក្ខា​ដល់​សិក្ខាកាម លោក Seungho Choi  អគ្គនាយក​ក្រុមហ៊ុន​សាម​សុង​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ «​យើង​ចង់​ជួយ និង​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​ឲ្យ​បាន​ច្រើន​តាមតែ​អាចធ្វើ​ទៅបាន ដើម្បី​ធានាថា​ពួកគាត់​អាច​ទទួល​ការបណ្ដុះបណ្ដាល ជាមួយ​ការយកចិត្តទុកដាក់​ខ្ពស់ និង​អស់ពី​លទ្ធភាព​ដោយ​គ្មាន​បញ្ហា​ផ្សេងៗ​មក​រំខាន​។​» លោក​បាន​បន្ថែមទៀតថា​៖ «​យើង​ឃើញ​គាត់​ទទួលបាន​ជោគជ័យ និង​សម្រេច​ក្ដី​សុបិន​របស់​ពួកគាត់​។​»

​កញ្ញា អ៊ា វួ​ច​លីម ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​ទូរគមនាគមន៍ ដែល​កំពុង​រៀន​នៅក្នុង​វគ្គ​បណ្តុះបណ្តាល Samsung Tech Institute ជំនា​ន់ទី​៥ ផ្នែក​ជួសជុល​ទូរស័ព្ទ​បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ដល់​ក្រុមហ៊ុន​សាម​សុង​ដែល​បាន​បង្កើត​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ឲ្យ​កូន​ខ្មែរ​បាន​យល់ដឹង​ពី​បច្ចេកវិទ្យា​ទំនើបៗ​របស់​សាម​សុង​ក៏ដូចជា​ផ្តល់​ចំណេះដឹង​ដ៏​ល្អ​ដល់​យើងទាំងអស់គ្នា​ហើយ​ថ្ងៃនេះ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​ក្រុម​សាម​សុង​បាន​នាំយក​នូវ​សម្ភារ​សិក្សា​ជូន​ដល់​ពួក​ខ្ញុំ​ដើម្បី​ងាយស្រួល​ដល់​ការសិក្សា​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ផងដែរ​។​»



​សូមបញ្ជាក់ថា​វគ្គប​ណ្ដុះ​បណ្ដាល Samsung Tech Institute ជំនា​ន់ទី​៥ ត្រូវបាន​បើក​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ដោយមាន​សិក្ខាកាម​ចូលរួម​ចំនួន​៨០​នាក់​។ វគ្គ​បណ្ដុះបណ្ដាល​នេះ ផ្ដួចផ្ដើម​ដោយ​ក្រុមហ៊ុន​សាម​សុង​ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ដើម្បី​ផ្ដល់ឱកាស​ឲ្យ​យុវជន​កម្ពុជា​ក្នុង​ការបញ្ចេញ​សក្តានុពល​ផ្នែក​បច្ចេកវិទ្យា និង​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​វិស្វករ​អេឡិចត្រូនិក​នៅ​ប្រទេស​កម្ពុជា ដូចជា​ការជួសជុល និង​ការថែទាំ​ផលិតផល​អេឡិចត្រូនិក​ដែល​រួមមាន ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោកគក់ និង​ទូរស័ព្ទដៃ​ជាដើម​។

​គួររំលឹកថា Samsung Tech Institute ត្រូវបាន​បង្កើតឡើង​ចំនួន ៤ ជំនាន់​រួចមកហើយ តាំងពី​ឆ្នាំ ២០១៤  ដោយបាន​បណ្ដុះបណ្ដាល​សិក្ខាកាម​សរុប​ជិត 300​នាក់ ហើយ​ដែល សិក្ខាកាម​ទាំងនេះ​បាននិងកំពុង​បន្ត​ចែកចាយ​ចំណេះដឹង​របស់គាត់​ដល់​ប្រជាជន​កម្ពុជា​រាប់ពាន់នាក់​តាម​ការបង្ហាត់​បង្ហាញ​ក្រៅ​សាលា ។  ដោយឡែក​វគ្គ​បណ្ដុះបណ្ដាល​លើក​ទី​៥​នេះ មាន​សិក្ខាកាម​ចូលរួម​ចំនួន​៨០​នាក់​ដើម្បី​សិក្សា​លើ​ជំនាញ​ជួសជុល ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោកគក់ និង​ទូរស័ព្ទដៃ ក្នុង​រយៈពេល​៣​ខែ ។ គួរ​កត់សម្គាល់ថា Samsung Tech Institute នេះ​គឺជា​វគ្គ​បណ្ដុះបណ្ដាល​មួយ​ដែល​ពិសេស​និង​ទំនើប​ជាងគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ព្រោះ​ត្រូវបាន​បំពាក់​ដោយ​ឧបករណ៍​ទំនើបៗ ព្រមទាំង​ទទួល​នូវ​ការប្រឹក្សា​យោបល់​ពី​អ្នកជំនាញ​របស់​សាម​សុង​ផងដែរ​៕







(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com