ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម​ជិ​ក​សភា ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​១៩ រីឯ​សមាជិក​គណៈរដ្ឋមន្ត្រី ថ្ងៃទី​២០ កញ្ញា​
05, Aug 2018 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បើ​គ្មានអ្វី​ប្រែប្រួល​ទេ ក្រុម​អ្នកតំណាងរាស្ត្រ ដែល​មកពី​គណបក្ស​ជាប់ឆ្នោត​ទាំងអស់ នឹងត្រូវ​ចូលរួម​កិច្ចប្រជុំ​ដំបូង ក្រោម​ព្រះរាជអធិបតីភាព​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​១៩ កញ្ញា​។ សមាជិក​ទាំងនោះ នឹងត្រូវ​ស្បថ​ចូលកាន់​តំណែង នៅ​ល្ងាច​ថ្ងៃ​ដដែល​។ នេះ​បើតាម​ការប្រកាស​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេល​ថ្មីៗ​នេះ​។​

​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា បន្ទាប់ពី​សមាជិក​រដ្ឋ​សភា​ចូលកាន់​តំណែង​នោះ គណរដ្ឋមន្ត្រី​អាណត្តិ​ថ្មី ក៏ត្រូវ​បង្កើតឡើង នៅ​ថ្ងៃទី​២០ កញ្ញា ដោយ​សមាជិក​ទាំងអស់ នឹងត្រូវ​ស្បថ​ចូលកាន់​តំណែង​ផងដែរ ។ បើតាម​សម្ដេច ហ៊ុន សែន កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដំបូង នឹង​រៀបចំ​នៅ​ថ្ងៃទី​២១ កញ្ញា​។ ការរៀបចំ​ការដឹកនាំ​អាណត្តិ​នេះ ធ្វើឡើង​ក្រោយពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​។​
 
​អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បាន​និយាយថា ការប្រកាស​លទ្ធផល​ផ្លូវការ​អំពី​គណបក្ស​ដែល​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា អាចធ្វើ​ឡើង​២​ដំណាក់កាល​។  គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន​នៅ​ថ្ងៃទី​១១ ខែសីហា ដើម្បី​ទទួល​ពាក្យបណ្ដឹង​ផ្សេងៗ​ពី​គ្រប់​គណបក្ស​ទាំងអស់ រហូតដល់​ថ្ងៃទី​១៥ ខែសីហា​។ «​ប្រសិនជា​មិនមាន​ពាក្យបណ្ដឹង​នោះទេ ការប្រកាស​លទ្ធផល​ផ្លូវការ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៥ ខែសីហា​តែម្ដង​។ ប៉ុន្តែ​បើ​មាន​ពាក្យបណ្ដឹង​មក គ​.​ជ​.​ប ដើម្បី​ដោះស្រាយ​នោះ ការប្រកាស​លទ្ធផល​ផ្លូវការ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១០ ខែកញ្ញា​វិញ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​គ​.​ជ​.​ប​៕
 
 
 

Tag:
 នយោបាយ​
 ​ រដ្ឋសភា​
  ​បោះឆ្នោត​
 ​ គ​.​ជ​.​ប
© រក្សាសិទ្ធិដោយ thmeythmey.com