អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន CMIC រៀបចំ​កម្មវិធី​លើកទឹកចិត្ត​អ្នកលក់​ឆ្នើម​៧៣​រូប ដោយ​ទទួលបាន​ម៉ូតូ​ហុងដា ស៊េរី​២០១៨ ម្នាក់​មួយគ្រឿង​
04, Aug 2018 , 3:28 pm        
រូបភាព
ដោយ:
នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨ នេះ ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន (CMIC) បាន​អបអរសាទរ​ដល់​តំណាង​ដេប៉ូ​ចែកចាយ​ស៊ីម៉ងត៍​អូដ្ឋ​ឆ្នើម​ចំនួន ៧៣​រូប មកពី​គ្រប់​ខេត្ត​ក្រុង​ទូទាំងប្រទេស​កម្ពុជា ដោយ​ផ្តល់​ម៉ូតូ​ហុងដា (Honda Dream) ស៊េរី​ឆ្នាំ ២០១៨ យ៉ាង​ស្រស់ស្អាត ជូន ពួកគាត់​ម្នាក់​មួយគ្រឿង​។ ការផ្តល់​ជា​កាដូ​នេះ គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​ការខិតខំ​ប្រឹងប្រែង​លក់​លើស​កម្រិត​កំណត់​របស់​ក្រុមហ៊ុន​នៅក្នុង​ឆមាស​ទី ១ ឆ្នាំ ២០១៨ កន្លងមកនេះ​។
 
​ពិធី​ប្រគល់​រង្វាន់​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០១៨ នៅ​ការិយាល័យ​របស់​ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ដែលមាន​ទីតាំង​ស្ថិតនៅ​អគារ Anina ផ្លូវ​លេខ ២៧១​។​
 ​លោក ឆុង យឿ​ប ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី មានប្រសាសន៍ថា ព្រឹត្តិការណ៍​នេះ គឺជា​ផ្នែក​មួយ​របស់ ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ដើម្បី​ឆ្លើយតប​នឹង​កិច្ចខិតខំ​ប្រឹងប្រែង ក៏ដូចជា​ការលើកទឹកចិត្ត​ដល់​ដៃគូ និង​បណ្ដាញ​ចែកចាយ​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា រង្វាន់​ម៉ូតូ​ទាំង ៧៣ គ្រឿង ត្រូវបាន​ប្រគល់ជូន​ដល់​តំណាង​ដេប៉ូ​ចែកចាយ​ស៊ីម៉ងត៍​អូដ្ឋ​ឆ្នើម​។ លោក បន្ថែមទៀតថា​៖ «​យើង​មាន​ក្ដីសប្បាយ​រីករាយ​ខ្លាំង ដែលមាន​ដៃគូ​ពេញ​ដោយ​សមត្ថភាព​។ មួយវិញទៀត យើង​ពិត​ជាមាន​ទំនុកចិត្ត​ថា ពួកយើង​នឹង​បន្តដំណើរ​ទៅមុខទៀត​បាន​កាន់តែ​ប្រសើរ​។ លោក​ក៏បាន​បន្ថែមទៀតថា “​ចូលរួម​ទាំងអស់គ្នា ដើម្បី​សាងសង់​ដោយ​មោទនភាព​។​»
 
 
​គួរ​រំលឹក​ដែរ ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន បាន​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន ជីប ម៉ុង គ្រុប និង​ក្រុមហ៊ុន Siam City Cement លីមីត​ធី​ត ដែល​បច្ចុប្បន្ននេះ ក្រុមហ៊ុន​កំពុងដំណើរការ​រោងចក្រ​របស់ខ្លួន នៅ​ស្រុក​ទូក​មាស ខេត្តកំពត​។​
 
​គួរបញ្ជាក់​ផងដែរ ក្រុង​ហ៊ុន​ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន គឺមាន​រោងចក្រ​ដែល អាច​ផលិត​ស៊ីម៉ងត៍​ចំនួន ៥,000 តោន ក្នុង​មួយថ្ងៃ​។ ក្នុងនោះ ក្រុមហ៊ុន​បានចាត់ទុក​ស៊ីម៉ងត៍​អូដ្ឋ ជា​ផលិតផល​សំខាន់ សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ ដោយ​វា​ត្រូវបាន​បែងចែក​ជា ២ ប្រភេទ គឺ​ស៊ីម៉ងត៍​អូដ្ឋ​ពណ៌​ទឹកក្រូច មានគុណ​ភាពល្អ ស័ក្ដិសម​សម្រាប់​សំណង់​រឹងមាំ​ល្អ ក៏ដូចជា​ការប្រើប្រាស់​ក្នុង​គោលបំណង​ទូទៅ​។ រីឯ​ស៊ីម៉ងត៍​អូដ្ឋ​ពណ៌​បៃតង មាន​គុណភាព​ពិសេស និង​ល្អ​បំផុត​សម្រាប់​ការងារ​បូក​។ ស៊ីម៉ងត៍​នេះ ក៏​ត្រូវបាន​ប្រើប្រាស់​នៅ​ទូទាំងប្រទេស​រួមទាំង​រចនាសម្ព័ន្ធ​សំខាន់ៗ​ជាច្រើន​ដូចជា អគារ​ណាហ្គា​វើ​ល ២ សណ្ឋាគារ​សុខា​នៅ​ត្រើយម្ខាង​ជ្រោយចង្វារ បុរី​ជីប ម៉ុង​លែ​ន និង​ផាក​សុន​ម៉​ល​ផងដែរ​។​

 
​លោក លឹម អេង​ហ៊​ន់ តំណាង​ដេប៉ូ​ចែកចាយ​មកពី​ខេត្ត កំពង់ស្ពឺ បាន​ឲ្យ​ដឹងថា រូបគាត់ គឺជា​តំណាង​ដេប៉ូ​ចែកចាយ​ស៊ីម៉ងត៍​អូដ្ឋ​ផលិតផល​ស៊ីម៉ងត៍​អូដ្ឋ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ គាត់​សប្បាយចិត្ត នៅពេលដែល​ក្រុមហ៊ុន និង​ក្រុមការងារ ដែល​តែងតែ​ផ្តល់​សេវាកម្ម​ល្អ និង​តែង​តេ​យកចិត្តទុកដាក់ លើកទឹកចិត្ត ដល់​តំណាង​ដេប៉ូ​ចែកចាយ​ស៊ីម៉ងត៍​អូដ្ឋ​ដូច​ពួកគាត់ ដើម្បី​ជម្រុញ​ការលក់​កាន់តែខ្លាំង​ដោយ​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី តែងតែ​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ឲ្យ​តំណាង​ដេប៉ូ​ចែកចាយ​ស៊ីម៉ងត៍​អូដ្ឋ តាមរយៈ​រូបភាព​ផ្សេងៗ​។​
​កន្លងមក​ថ្មីៗ​នេះ ក្រៅពី​ម៉ូតូ ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ក៏​ធ្លាប់​បានផ្តល់​រង្វាន់​រាប់រយ​រង្វាន់ ដូចជា​ទូរស័ព្ទដៃ និង​គ្រឿងអលង្ការ ដល់​តំណាង​ដេប៉ូ​ចែកចាយ​ស៊ីម៉ងត៍​អូដ្ឋ​ឆ្នើម​នៅ​ទូទាំងប្រទេស​ផងដែរ​៕
 

 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

 

 

 

 

© រក្សាសិទ្ធិដោយ thmeythmey.com