រុស្ស៊ី​មាន​ផែនការ​សងសឹក​ប្រឆាំងនឹង​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​

អន្តរជាតិ
រុស្ស៊ី​មាន​ផែនការ​សងសឹក​ប្រឆាំងនឹង​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​
10, Aug 2018 , 7:59 pm         1864
រូបភាព
ដោយ: VOA
​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​មាន​ផែនការ​សងសឹក​ប្រឆាំងនឹង​សហរដ្ឋអាមេរិក​ចំពោះ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំងនឹង​ខ្លួន​នៅក្នុង​ការទាក់ទិន​ទៅនឹង​ការដាក់​ថ្នាំ​បំពុល​អតីត​ចារបុរស​ម្នាក់​ហើយនឹង​កូនស្រី​របស់លោក​នៅក្នុង​ចក្រភព​អង់គ្លេស​។​


​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​បាន​ហៅ​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ថា​ជាការ​ខុសច្បាប់​។ រុស្ស៊ី​បាន​និយាយទៀតថា ខ្លួន​មិនបាន​ធ្វើ​អ្វី​ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​កាលពី​ខែ​មិនា​ជាមួយ​លោក Sergei Skripal ហើយនឹង​កូនស្រី​របស់លោក​ឈ្មោះ Yulia ដែល​ត្រូវបាន​គេ​រកឃើញ​មិនដឹង​ខ្លួន​នៅលើ​កៅអី​អង្គុយលេង​នៅ​ទីក្រុង Salisbury​។​

​ពួកគេ មាន​ជំងឺ​ឈឺ​ដោយសារ​ត្រូវ​ថ្នាំពុល Novichok ដែលជា​ប្រភេទ​ថ្នាំពុល​ធ្វើ​ឲ្យ​ខូច​សរសៃប្រសាទ​ផលិត​នៅ​សម័យ​សហភាពសូវៀត​។ អ្នក​ទាំង​២​នៅ​រស់រានមានជីវិត ក៏ប៉ុន្តែ បាន​ចំណាយពេល​រាប់​សប្តាហ៍​នៅក្នុង​មន្ទីរពេទ្យ​។​

​លោកស្រី Maria Zakharova អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយថា «​សហរដ្ឋអាមេរិក​កំពុង​ដាក់​ការទាមទារ​ដោយ​ចេតនា​ដែលជា​ការមិនអាច​ឲ្យ​យើង ទទួលយកបាន​។ យើង​ត្រូវបាន​គេ​គំរាមកំហែង​ដោយ​ពង្រីក​សម្ពាធ​នៃ​ការដាក់ទណ្ឌកម្ម​»​។​

​លោកស្រី​បាន​និយាយថា «​ឧបទ្ទវហេតុ​នៅក្នុង​ចក្រភព​អង់គ្លេស​ជាការ​ដោះសារ​មួយ​សម្រាប់​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​ហើយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ព្យា យាម​ប្រើ​ប្រធានបទ​ប្រឆាំងនឹង​រុស្ស៊ី​ជា​មធ្យោបាយ​មួយ​ដើម្បី​បន្តធ្វើ​ឲ្យ​រុស្ស៊ី​កាន់តែ​អាក្រក់​ឡើង ហើយនឹង​បង្ហាញថា រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​មិនបាន​បំពេញ​កាតព្វកិច្ច​អន្តរ ជាតិ​របស់ខ្លួន​។​

​ក្រសួងការបរទេស​អា​មេ​រិ​កបាន​ប្រកា​សការ​ដាក់ទណ្ឌកម្ម​កាលពី​ថ្ងៃ​ពុធ​ដោយ​និយាយថា រុស្ស៊ី​បាន​រំលោភច្បាប់​អន្តរជាតិ​ដោយ​ប្រើ​ថ្នាំពុល​សម្លាប់​ពលរដ្ឋ​ផ្ទាល់​របស់ខ្លួន​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next