កីឡាជាតិ
ជាតិ
​ចាប់ឆ្នោត​វគ្គ​១/២​ពាន​សម្តេច ហ៊ុន សែន​៖ ណាហ្គា ប៉ះ​ទ័ព ថា​យ​ហ្គឺ​រ​ជួប​ប៉ូលិស​
13, Aug 2018 , 2:42 pm        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន បាន​ចាប់​គូ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រួចរាល់​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា​នេះ​។ តាម​យ​រយៈ​ការចាប់​ឆ្នោត​របស់​គណៈ​កម្ម​ការប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC) ដែលមាន​លោក ឆាំង ពិសិដ្ឋ លេខា​ប្រតិបត្តិ ជា​តំណាំង និង​មាន​តំណាង​ក្លិប​ចូលរួម​ផង​នោះ ក្រុម​ណាហ្គា​វើ​ល​ត្រូវ​ប្រជែង​ជាមួយ​ក្រសួងការពារជាតិ និង​អង្គ​រថា​យ​ហ្គឺ​រ​ប៉ះ​អគ្គស្នងការ​នគរបាល​ជាតិ​។​



​មុន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​នេះ ក្រុម​ទាំង​៤​សុទ្ធតែ​បាន​ទម្លាក់​គូប្រកួត​រៀងៗ​ខ្លួន​ក្នុង​វគ្គ​១/៤​។ ក្នុងនោះ​ណាហ្គា​វើ​ល​ទម្លាក់​បឹងកេត​ដោយ​បាល់​កាត់សេចក្តី ៣-២ ក្រោយ​ក្រុម​ទាំងពីរ​រក្សា​លទ្ធផល​ទាំងពីរ​ជើង​ស្មើ ៣-៣ ខណៈ​ក្រសួងការពារជាតិ ទម្លាក់​ក្រុម​ការពារ​តំណែង​ជើងឯក​ព្រះខ័ន​រាជ​ស្វាយរៀង ដោយ​បាល់​កាត់សេចក្តី ៥-៤ បន្ទាប់ពី​ពួកគេ​រក្សា​លទ្ធផល​ទាំងពីរ​ជើង ៣-៣​។



​ចំណែក​ក្រុម​អង្គ​រថា​យ​ហ្គឺ​របា​ន​ទម្លាក់​ភ្នំពេញ​ក្រោ​ន​ដោយ​បាល់​កាត់សេចក្តី ៤-៣ ក្រោយ​ក្រុម​ទាំងពីរ​រក្សា​លទ្ធផល​ស្មើ ៤-៤​។ នា​ការប្រកួត​ជើង​ទី​១​ភ្នំពេញ​ក្រោ​ន​យកឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​លទ្ធផល ៣-០ មុន​អង្គ​រថា​យ​ហ្គឺ​រ​យកឈ្នះ​ភ្នំពេញ​ក្រោ​ន​ក្នុង​ជើង​ទី​ពីរ ៤-១ នៅ​កីឡដ្ឋាន RSN​។ រីឯ​អគ្គស្នងការ​នគរបាល​ជាតិ ទម្លាក់​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ ក្នុង​លទ្ធផល​សរុប​ទាំងពីរ​ជើង ៩-១​។ ក្នុង​ជើង​ទី​១​ប៉ូលិស​យកឈ្នះ​យុវជន​សាលា​បាលទាត់​ជាតិ​បាទី ៣-០ មុន​យកឈ្នះ ៦-១ ក្នុង​ជើង​ទី​២​។​


លោក ទេព ឡុងរចនា អ្នកចាត់ការទូទៅក្លិបក្រសួងការពារជាតិ

​សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ធ្វើឡើង​តែ​១​ជើង​ប៉ុណ្ណោះ​។ ក្រុម​ណា​ឈ្នះ​នឹង​ឡើងទៅ​ប្រជែង​ដណ្តើម​ជើងឯក រីឯ​ក្រុម​ចាញ់​ប្រជែង​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​។ ណាហ្គា​វើ​ល​ត្រូវ​ប្រជែង​ជាមួយ​ក្រសួងការពារជាតិ​នៅ​ថ្ងៃទី​១ ខែកញ្ញា រីឯ​ជំនួប​រវាង​អង្គ​រថា​យ​ហ្គឺ​រ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៨​។ ការប្រកួត​ទាំងពីរ​នេះ រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​។ ដោយឡែក ការប្រកួត​ដណ្តើម​ជើងឯក និង​ចំណាត់ថ្នាក់​លេខ​៣ នឹងធ្វើ​រួមគ្នា​នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕      



Tag:
 បាល់ទាត់​
  Hun Sen Cup 2018
© រក្សាសិទ្ធិដោយ thmeythmey.com