អត្ថបទពាណិជ្ជកម្ម
សោ​រថយន្ត​ដ៏​ប្រណិត Mazda 2 របស់ Pepsi ធ្លាក់​ដល់ដៃ​ម្ចាស់​ពិតប្រាកដ​ហើយ​
13, Aug 2018 , 4:58 pm        
រូបភាព
ដោយ:
​ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៨ កន្លងទៅនេះ បេក្ខជន​ចំនួន ១០ រូប​ដែល​បានជ្រើសរើស​ដោយ Pepsi Cambodia កាលពី​ខែ​មិនា​កន្លងទៅនេះ បានមក​បង្ហាញខ្លួន​ក្នុង​ការលេង​ហ្គេម​ដើម្បី​ឈ្នះ​រង្វាន់​ធំ​រង្វាន់​រថយន្ត​ដ៏​ប្រណិត Mazda 2 ពី Pepsi​។ កម្មវិធី​នេះដែរ​ធ្វើឡើង​នៅ ផ្សារ​ទំនើប អី​អន​ម៉​ល ភ្នំពេញ នៅ Lively Plaza ដែល​រៀបចំ​ដោយ Pepsi Cambodia ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រុមហ៊ុន Angkor Cambrew Co,. Ltd រួមជាមួយ​អ្នកចូលរួម​ទស្សនា​អបអរ​យ៉ាង​រំភើប​រីករាយ​រាប់រយ​នាក់​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី ខែមីនា ឆ្នាំ​២០១៨ ដល់ ខែសីហា ឆ្នាំ​២០១៨ ក្រុមហ៊ុន Pepsi Cambodia បាន​ដំណើរការ​ការផ្សព្វផ្សាយ​ដល់​អតិថិជន​របស់ខ្លួន​ដែល​ចូលចិត្ត​ពិសារ Pepsi នៅ​ទូទាំងប្រទេស​ឲ្យ​បានដឹង និង​ចូលរួម​ក្នុង​យុទ្ធនាការ​នៃ​កម្មវិធី​លេង​ហ្គេម​ឈ្នះ​រង្វាន់​ធំ​នេះ​។ អតិថិជន​គ្រាន់តែ​ទិញ​ទឹកក្រូច Pepsi ដប ចំណុះ 350 ml ដែលមាន​គម្រប​ពណ៌​លឿង នោះ​ពួកគេ​នឹង​ទទួលបាន​លេខ​កូដ​សំណាង ៨​ខ្ទង់​ដែលមាន​នៅក្នុង​គម្រប​ដ​ប និង​ធ្វើការ​វាយ​ទៅកាន់​លេខ *8888*​លេខ​កូដ ៨​ខ្ទង់​# (​ការហៅ​នេះ​ពុំ​បានគិត​ប្រាក់​ពី​ប្រព័ន្ធ Smart នោះទេ​) អតិថិជន​នឹង​ទទួលបាន​សារ​ឆ្លើយតប​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ដូចជា ទូរស័ព្ទ iPhone X និង​រង្វាន់​ទឹកប្រាក់ ៣,០០០ ដុល្លារ សរុប​ជា​ទឹកប្រាក់ ៦ លាន​ដុល្លារ​បន្ថែមទៀត​ពី​ប្រព័ន្ធ​ទូរស័ព្ទ Smart ជាពិសេស​គឺមាន​ឱកាស​ក្លាយជា​បេក្ខភាព ១​រូប ក្នុងចំណោម ១០ រូប សម្រាប់​ការប្រកួតប្រជែង​ឈ្នះ​រង្វាន់​ធំ​មហាសាល គឺ​រថយន្ត Mazda 2​។​



​កម្ម​វី​ធិ​ដែល​ធ្វើឡើង​ពេញ​មួយថ្ងៃ​នេះ បាន​បង្កើត​ហ្គេម​សប្បាយៗ​ជាច្រើន​ដែរ​ទាក់ទាញ​អ្នកលក់​ផលិតផល Pepsi នៅតាម​តំបន់ និង​អ្នកដើរ​ទស្សនា​ផ្សារ​ទំនើប ចូលរួម​លេង​យ៉ាងច្រើន​កុះករ​នៅ​សាល​កម្មវិធី​។ លើសពីនេះ​ក៏មាន​បង្ហាញ​ការសម្តែង​របស់​ក្រុម 4NIX និង​ក្រុម​តន្ត្រី Small World Small Band ដែល​ញ៉ាំង​ឲ្យ​កម្មវិធី​កាន់​តែមាន​ភាពសប្បាយ​រីករាយ​។​

​គួរ​បញ្ចាក់​ផងដែរ​ថា កម្មវិធី​លេង​ហ្គេម​ឈ្នះ​រង្វាន់​ធំ​របស់ Pepsi ត្រូវបាន​ជ្រើសរើស​បេក្ខភាព​ទាំង 10​រូប ដើម្បី​ធ្វើការ​ប្រកួតប្រជែង​គ្នា​យ៉ាង​សុ​ក្រិត និង​យុត្តិធម៌ ហើយ​ឱកាស​នៃ​ការ​ឈ្នះ​គឺ​អាស្រ័យទៅលើ​សំណាង និង​សមត្ថភាព​របស់​បេក្ខភាព​និ​មួយៗ​។ បេក្ខភាព​ទាំងអស់​ចាប់ផ្តើម​ជាមួយនឹង​ដំណើរការ​នៃ​ការលេង​ហ្គេម​ដូចគ្នា​។ ហើយ​មានតែ​បេក្ខជន ១ រូប ប៉ុណ្ណោះ​ដែល​អាច​កាន់​សោ​ធ្វើជា​ម្ចាស់​រថយន្ត​ដ៏​ប្រណិត Mazda 2 មួយ​នេះ នឹង​បេក្ខជន ៩ នាក់​ផ្សេងទៀត​ទទួលបាន​រង្វាន់​ទូរទស្សន៍ Samsung​។​

​ចូលរួម​ជាមួយនឹង​ក​ម្ម​វិធី​ផ្តល់ជូន​ពិសេសៗ​ជាច្រើន​ទៀត ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Pepsi, Love it. Live it. Win it.











(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com