ជាតិ
សង្គមជាតិ
ត្រីផ្សោតសមុទ្រ១ក្បាល ទម្ងន់ជាង១០០គីឡូងាប់ ដោយសារស៊ីស្បោងប្លាស្ទីក រូបភាពពីហ្វេសប៊ុក ខៀវ កញ៉ារិទ្ធ
× ព្រះសីហនុ៖ ត្រីផ្សោតសមុទ្រ១ក្បាល មានទម្ងន់ជាង ១០០គីឡូក្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញងាប់អណ្ដែតមកទើរ នៅលើឆ្នេរសុទ្រកោះរ៉ុងសន្លឹម នាថ្ងៃទី១៥ ខែសីហា នេះ។ នេះបើតាមហ្វេសប៊ុក លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
លោក ខៀវ កាញារីទ្ធ ដែលទទួលបានព័ត៌មានពីមន្ទីរខេត្តព្រះសីហនុ បានបញ្ជាក់ថា មូលហេតុបណ្ដាលឱ្យត្រីសមុទ្រដ៏កម្រនេះងាប់ ប្រហែលមកពីវាបានស៊ីចំណីអាហារសេសសល់ ខ្ចប់ក្នុងស្បោងប្លាស្ទិកច្រើនលើសកំណត់ ដែលអ្នកទេចរបោះចោលពេលធ្វើដំណើរតាមផ្លូវសមុទ្រ។ មន្ត្រីជំនាញដែលបានពិនិត្យសាកសពត្រីផ្សោតនេះ បានឃើញថា កញ្ចប់ចំណីច្រកស្បោងប្លាស្ទិក នៅក្នុងមាត់ត្រីផ្សោត។
ពលរដ្ឋដែលបានប្រទះឃើញសាកសពត្រីផ្សោតសមុទ្រ១ក្បាលនេះ ឲ្យដឹងថា ទំនងជាវាបានស្លាប់ច្រើនថ្ងៃមកហើយ មុននឹងអណ្តែតមកដល់ឆ្នេរកោះរ៉ុងសន្លឹម។ នេះបើតាមហ្វេសប៊ុករដ្ឋមន្ត្រីក្រសួងព័ត៌មាន៕
Tag:
ត្រីផ្សោតសមុទ្រ
ខៀវ កញ៉ារិទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com