ពីនេះ ពីនោះ
«​លក់​សណ្តែកដី​» ចាស់ៗ​ទំនង​មិន​ស្គាល់​ពាក្យ​នេះ​ទេ​
25, Aug 2018 , 7:19 pm        
រូបភាព
រូបភាព​ សណ្តែក​ដី​
រូបភាព​ សណ្តែក​ដី​
ដោយ: ថ្មីៗ
​យុវវ័យ​ក្នុងសម័យ​ឌីជីថល​នេះ បាន​បង្កើត​ពាក្យថ្មី​ជាច្រើន ដែល​ចាស់ៗ​ទំនងជា​មិនសូវ​យល់​។ ពាក្យ​ថា «​លក់​សណ្ដែកដី​» មួយចំនួន ចាស់ៗ​តែង​យល់ថា ជា​ការលក់​សណ្តែកដី​នៅតាម​ទីសាធារណៈ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​យុវវ័យ​សម័យ​ឥឡូវ មិនបាន​ប្រើពាក្យ​នេះ ក្នុងន័យ​លក់​សណ្តែកដី​ទេ តែ​ប្រើ​ក្នុងន័យ​ផ្សេង​ទៅវិញ​។ ពួកគេ​បាន​ហៅថា «​លក់​សណ្ដែកដី​» ក្នុងន័យ សម្រាប់​ការប្រឡង មានន័យថា ប្រលង​ថ្ងៃនេះ​មិនដឹង​សរសេរ​ពីអ្វី​ទេ សរសេរ​ទាំង​ស្រពេចស្រពិល​។



​ធ្លាប់តែ​ឃើញ នៅតាម​បណ្តោយ​ផ្លូវ និង​នៅតាម​រមណីយដ្ឋាន សួនច្បារ ឬ​ទីផ្សារ តែងតែមាន​ការអំពាវនាវ​លក់​សណ្តែកដី ដោយ​អ្នកលក់ ប្រើ​កញ្ជើ ល្អី ឬ​ក​ញ្ជ្រែ​ង សម្រាប់​ដាក់លក់​សណ្តែក​ដី ដើម្បី ទាក់ទាញ​ឲ្យ​គេ​ជួយ​ទិញ​នូវ​សណ្តែកដី​របស់ខ្លួន​។ បើ​មែនទែនទៅ យុវវ័យ​សម័យ​ស្មា​ត​ហ្វូ​ន​នេះ គេ​និយម និយាយថា លក់​សណ្តែកដី គឺ​មានន័យថា លក់​មុខ លក់​មាត់ ឬ​និយាយ និង​ធ្វើ​អ្វីមួយ​ដែល​ប្រឡាំប្រកូវ​តែប៉ុណ្ណោះ​។ យុវវ័យ និយាយថា លក់​សណ្តែកដី​ពេញ​ហ្នឹង មានន័យថា និយាយ​បូកលូក​ពេញ​វាល​ពេញ​កាល​៕

​ជាមួយគ្នា​ផងដែរ ពាក្យ លក់​សណ្តែកដី នេះ គឺ​មិនមែនជា​ពាក្យថ្មី​ទេ គ្រាន់តែ​ជា​ពាក្យ​ដែល​យុវជន​ប្រើ កាត់​ន័យ តែប៉ុណ្ណោះ ដើម្បី​ឲ្យ​ងាយ​យល់​។ តែ​ចាស់ៗ ប្រាកដជា​ពិបាក​យល់​បន្តិច​ហើយ ចំពោះ​ពាក្យ​ដែល​យុវជន​កំពុងតែ​ប្រើប្រាស់​នេះ​។

​នៅមាន​ពាក្យ​ជាច្រើន​ទៀត ដែល​ចាស់ៗ មិនទាន់​យល់ ថា​ក្មេងៗ​សម័យនេះ ចង់​និយាយ និង​សំដៅលើ​អ្វី​ទេ ហើយ​ពាក្យ​ទាំងនោះ​គឺ​សុទ្ធតែ​មិនមែនជា​ពាក្យ​ដែល​ស្ថិតនៅក្នុង​វចនានុក្រម​ខ្មែរ​ឡើយ​។ ពោល​មានដូចជា បែក​ស្លុយ​, ឡួ​យក​ប់​លូ​, អត់​លិឍ​, Honey buku , ឡួ​យ​ប្រាំបួន​, ស្អាត​JM(​ស្អាត​ចុយ​ម្រា​យ​), Share 1 Share 1 ជាដើម​៕ 



Tag:
 ពន្យល់​ពាក្យ​
  សណ្តែកដី
© រក្សាសិទ្ធិដោយ thmeythmey.com