អត្ថបទពាណិជ្ជកម្ម
Galaxy Note 9 សមត្ថភាព​ខ្ពស់បំផុត បានមក​ដល់​ហើយ ជាមួយ​ការបង់​រំ​លោះ ដោយ​គ្មាន​ការប្រាក់​ហើយ​មាន​ប្រូ​ម៉ូ​សិន​ពិសេស​ទៀត​
25, Aug 2018 , 5:08 pm        
រូបភាព
​ភ្នំពេញ​ថ្ងៃទី​២៥ ខែសីហា​៖ បន្ទាប់ពី​លេចចេញ​រូបរាង​ដ៏​ស្រស់ស្អាត​នឹង​បច្ចេកវិទ្យា​ដ៏​ទំនើប​អស្ចារ្យ​នៃ​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy Note9​ដែលជា​ទូរ​ស័​ព្វ​ស្មា​ត​ហ្វូ​ន​ក្នុង​ក្ដី​ស្រមៃ​ដែល​គ្រប់គ្នា​ទន្ទឹងរង់ចាំ ឥឡូវនេះ​បានមក​ដល់ទី​ផ្សារ​កម្ពុ​ជា​ហើយ​ជាមួយនឹង​កម្មវិធី​ពិសេស​ដែល​ផ្តល់ជូន​ដល់​អ្នកគាំទ្រ​ចាប់ពី​ថ្ងៃទី ២៥ សីហា ដល់ ៣១ តុលា ២០១៨ សម្រាប់​ការបង់​រំលស់​ទូរ​សព្ទ័ Samsung Galaxy Note9 ដោយ​គ្មាន​ការប្រាក់​សូន្យ​ភាគរយ រយៈពេល ៦ ខែ​ដោយ​អតិថិជន​គ្រាន់តែ​បង់​មុន​ត្រឹមតែ ៣០​ភាគរយ នៃ​តម្លៃ​ទូរស័ព្ទ​ប៉ុណ្ណោះ​។​

​អតិថិជន​ក៏​អាច​បង់​រំលស់ ឬ​ជាវ​ពណ៌​ណាមួយ​ក៏បាន និង​មានការ​ថែម​ជូន​នូវ​កាស Samsung U-Flex មួយ​ដ៏​ទាន់សម័យ​រួមជាមួយ​កញ្ចប់ smart ធំ​ហ្មង​ដែរ​ប្រើប្រាស់​ដោយ ឥតគិតថ្លៃ​សម្រាប់​រយៈពេល​មួយឆ្នាំ​។​សម្រាប់​ការ​ថែម​ជូន​នេះ​ចាប់ពី​ថ្ងៃទី​២៥ សីហា រហូត​អស់ពី​ស្តុក​។​

Galaxy Note9 ត្រូវបាន​ចាត់ទុកថា​ជា​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​បំផុត​ប្រចាំឆ្នាំ​២០១៨ ដោយសារ​ម៉ាស៊ីន​មាន​សមត្ថភាព​ខ្ពស់បំផុត ថ្ម​កាន់​បានយូរ និង​មុខងារ​កាន់តែ​ឆ្លាត​វៃ​ថ្មីៗ​បន្ថែមទៀត​។ Galaxy Note9  ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយ​នៃ​កាមេរ៉ា​ភ្លោះ​ដ៏​ឆ្លាត​វៃ​ដែលមាន​សមត្ថភាព​ចាប់យក​រូបភាព​កាន់​ច្បាស់ និង​ស្អាត​ជាង​មុន​ទោះ​ស្ថិតក្នុង​ស្ថានភាព​ងងឹត​បន្តិច​ក៏ដោយ​ជាមួយនឹង​IOS ( F1.5/F2.4)​។​បន្ថែម​លើ​នេះ​ទៀត មុខងារ​ផ្ដល់ដំណឹង​របស់​កាមេរ៉ា នឹង​ប្រាប់​ដល់​អ្នក​ជាមុន​ក្នុងពេល​ថត ប្រសិនបើ​មាន​អ្នកណាម្នាក់​ធ្មេចភ្នែក​, មាន​ចំណុច​ណាមួយ​ព្រឹលៗ​, កញ្ចក់​ស្រអាប់ និង​ពន្លឺ​មិន​គ្រប់គ្រាន់ ដូចនេះ​នឹង ធ្វើ​ឲ្យ​ការថតរូប​របស់​បាន​កាន់តែ ល្អ​ឥត​ទាស់​។​ក្នុងនោះ​ផងដែរ​លោកអ្នក​ក៏​អាច​រីករាយ​នឹង​ការថត selfie ជាមួយ S-Pen ដោយ​អ្នក​ពុំ​ចាំបាច់​កាន់​កាមេរ៉ា ឬ​ប្រើ​ដង​selfie ឡើយ​។ ជាមួយ​ដំណើរការ​ប្រព័ន្ធ Android 8.1 Oreo ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​នេះ មាន​សមត្ថភាព​កាន់តែ​ខ្ពស់ជាង​មុន និង​ដើរ​លឿន​ជាង​មុន ដោយ​ប្រើ​បន្ទះ​ឈី​ប Exynos 9810 ភ្ជាប់​ដោយ RAM ទំហំ 6 GB/​មេ​មូ​រី 128 GB ថែមទាំង​អាច​បន្ថែម​ម៉េ​ម៉ូ​រី​កាត micro SD រហូតដល់​512GB   ដោយ​មិនចាំបាច់​បារម្ភ ពី​ការ​ឆាប់​ពេញ​នោះទេ​។​ក្នុង​ខែកញ្ញា​ខាងមុខនេះ​ផងដែរ​ក្រុមហ៊ុន​សាម​សុង​នឹង​ចេញលក់​នៅ​Galaxy Note9 ដែលមាន RAM ទំហំ 8 GB/​មេ​មូ​រី 512 GB​។​



​អ្វីដែល​អស្ចារ្យ​លើសពីនេះទៅទៀត​គឺ​ប៊ិក S-Pen ជា​ចំណុច​ដែល​ធ្វើ​ឲ្យ Galaxy Note9 គ្មាន​គូ​ប្រដូច និង​ជា​លើក​ទី​១ មិន​ធ្លាប់មាន ដែល ប៊ិក S-Pen បញ្ចេញ​អានុភាព​បច្ចេកវិទ្យា Bluetooth និង​ដើរតួ​ជា​តេ​ឡេ​បញ្ជា​ដ៏​តូច​ច្រឡឹង​ដែលមាន​ភាព​ឆ្លាត​វៃ​បំផុត​។ តាមរយៈ S-Pen អ្នក​អាច​ថតរូប​ភាព​, ចុច​បញ្ជា slide, បិទ​បើក​វីដេអូ Youtube និង​កម្មវិធី​ជាច្រើន​ទៀត​។

លើសពីនេះ​ទៀត S-Pen អាច​បញ្ចូល​ថ្ម​ទូរស័ព្ទ​បាន​ផងដែរ នៅពេល​ទូរស័ព្ទ​នេះ​អស់​ថ្ម ដោយ​អ្នក​គ្រាន់តែ​ស៊ក​ប៊ិក​នេះ​ចូល​ទូរស័ព្ទ​ត្រឹម​៤០​វិនាទី ទូរស័ព្ទ​របស់​អ្នក​នឹងមាន​ភ្លើង​អាច​ប្រើ​បាន​៣០​នាទី​បន្តទៀត​។ លោកអ្នក​ក៏​អាច​គូស​, រចនា​, បញ្ចេញ​គំនិត​អ្វី​នៅលើ​អេក្រង់ Galaxy Note9 ជាមួយ S-Pen បាន​ដោយ​រលូន និង​រស់​រវើក​គ្រប់​ពេលដែល​អ្នកត្រូវកា​រ​។



​ចំណុច​ដ៏​អស្ចារ្យ​ទាំងនេះហើយ​ទើប​ធ្វើ​ឲ្យ​កំពូល​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​នេះ​ទទួលបាន​ការគាំទ្រ​ច្រើនសន្ធឹក​សន្ធាប់​ដែល​ធ្វើ​ឲ្យ​ការ​កុម្មង់​ទុក​មុន​អស់​ស្តុក​មុនពេល​កំណត់​។​
​ដូច្នេះ សូម​ប្រញាប់​រួសរាន់​អញ្ជើញ​ទៅយក Galaxy Note9 សំណព្វចិត្ត​របស់​អ្នក ទាំងអស់គ្នា​ណា​!!!

​សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​អ​ញ្ចើ​ញ​មកកាន់​បណ្តា​សាខា​ចែកចាយ​របស់​សាម​សុង ឬ ទំនាក់ទំនង​មកកាន់​លេខ 1800 203 232 ៕

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com