អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន​ដែល​សម្បូរ​គុណប្រយោជន៍ និង​លក្ខណៈពិសេស លើសពី​តម្លៃ គឺ​Huawei Nova 3i និង​HuaweiNova3
27, Aug 2018 , 5:04 pm        
រូបភាព
Huawei ដែលជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ​លំដាប់​អន្តរជាតិ ដែល​កំពុង​ឡើង​កូដ ដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ ២ ទាំង​បរិមាណ​លក់ និង​ចំណែក​ទី​ផ្សារលើ​ពិភពលោក និង​នៅ​កម្ពុជា​។ ក្រោយ​ពិធី​សម្ពោធ និង​ដាក់លក់ ថ្ងៃ​ដំបូង​ជា​ផ្លូវការ​នូវ​ស៊េរី​ថ្មី​លំដាប់​កំពូល គឺ #Huawei_Nova3 #Huawei_Nova3i មាន​សន្ទុះ​តម្រូវការ  និង​សាកសួរ​ព័ត៌មាន​មិនចេះចប់ មិនចេះហើយ ពី​លក្ខណៈពិសេស ពី​តម្លៃ តាម​ហាង​ធំៗ ក៏ដូចជា​អតិថិជន​ទូទៅ និង​យុវវ័យ​ឡូយឆាយ ទំនើប ស្ទាវ ទាន់សម័យ គ្រប់ពេល​ទីកន្លែង​។
 
​ហេតុអ្វី​បានជា​មាន​តម្រូវការ ខ្លាំង​បែបនេះ​? ខាងក្រោម​នេះ​គឺជា​អត្ថបទ​វិភាគ និង​សង្ខេប​ខ្លីៗ​ពី​ចំណុច​លេចធ្លោ​របស់ Huawei ដើម្បី​ឲ្យ​លោកអ្នក​ពិចារណា ថា​តើ​គួរ​ជ្រើសរើស ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា #Huawei_Nova 3i #Nova_3 ដែលមាន​តម្លៃ ៣២៩-៣៥០​ដុល្លារ  ឬ​ម៉ាក​ផ្សេងៗ​។​
 
​ចំណុច​សំខាន់ៗ​ដែល​ធ្វើ​ឲ្យ #HuaweiNova_3i #Nova_3  លេចធ្លោ និង​ក្លាយជា​ជម្រើស​តែមួយគត់ ដ៏​ឥតខ្ចោះ និង​មិន​ខុស​បំណង គឺមាន ៤ ចំណុច​៖ 
 
១. AI ស្មា​ត​កាមេរ៉ា ៤​គ្រាប់​ទំហំ ២៤MP* ដែល​លើសពី​ស្មា​ត​ហ្វូ​ន​ម៉ាក​ផ្សេងៗ ដែលមាន​កាមេរ៉ា​តែ ២ រឺ ៣​។​
 
២. ទំហំ​អង្គ​ចងចាំ​ក្នុង​ទូរស័ព្ទ ROM:១២៨GB និង​អា​ចប​បន្ថែម​រហូតដល់ ២៥៦GB ដែល​បំពេញតម្រូវការ​លោកអ្នក មិន​បារម្ភ​ពី​អង្គ​ចងចាំ​ពេញ ឬ​ដាក់​បាន​វីដេអូ រូបថត​បាន​តិចៗ ឬ​ដើរ​ទាក់ៗ ក៏ដូចជា​លេង​ហ្គេម​ដោយ​រីករាយ ដែលជា​កត្តា​ធ្វើ​ឲ្យ​លោកអ្នក​ប្រើ និង​ស្រឡាញ់​ទូរស័ព្ទ #Nova3i/#Nova3 កាន់តែ​យូរ កាន់តែ​ស្រឡាញ់ បើ​ធៀប​នឹង​ម៉ាក​ផ្សេងៗ ដែល​ទំហំ​អង្គ​ចងចាំ ក្នុង​ទូរស័ព្ទ ROM: ៦៤ GB​។ 


 
៣. រូបរាង​តួ​ស្រោប​កពា្ច​ក់​ចែងចាំង​ទាក់ទាញ ដែល​មើលទៅ​ដូច​គ្រាប់ពេជ្រ ជា​គ្រឿងអលង្ការ ជា​គ្រឿង​លម្អ​ដ៏​មានតម្លៃ បើ​ធៀប​ម៉ាក​ផ្សេងៗ ដែល​តួ​ស្រោប​ជ័រ​។​
 
៤. តម្លៃ​ល្អ ទាក់ទាញ ធានា​ល្អ​ទាំង​តម្លៃ ទាំង​គុណភាព ទាំង​លក្ខណៈពិសេស ទាំង​រូបរាង ត្រឹមតែ #Nova 3i (៣២៩ ដុល្លារ​) #Nova3 (៤៦៩ ដុល្លារ​)​។​
 
​បើ​និយាយ​អំពី Huawei_nova_3i វិញ​គឺ​កប់ៗ​គ្រប់​ចំណុច​។ ធានា​ពេញចិត្ត​ទាំង​តម្លៃ ទាំង​គុណប្រយោជន៍ ទាំង​រូបរាង តួ​ស្រោប​កពា្ច​ក់ ចែងចាំង​ទាក់ទាញ ដែល​មើលទៅ​ដូច​គ្រាប់ពេជ្រ ជា​គ្រឿងអលង្ការ ជា​គ្រឿង​លម្អ​។ ជាពិសេស Huawei_nova_3i បំពាក់​កាមេរ៉ា​មុខ​ពីរ​គ្រាប់ ទំហំ ២៤M + ២MP និង​កាមេរ៉ា​ភ្លោះ​ខាងក្រោយ ទំហំ ១៦M + ២MP ជាមួយ​ការ​ឌី​ហ្សា​ញ​រាងរៅ​ដ៏​ប្រណីត ពណ៌​ភ្លឺ​ចែងចាំង លម្អ​ដោយ​គែម​អាលុយមីញ៉ូម​។ ម្យ៉ាងវិញទៀត អេក្រង់​ឆក​ធំ ទំហំ ៦.៣ អ៊ី​ញ កម្រិត Full HD+ ផ្ដល់នូវ​បទពិសោធន៍ ទស្សនា​ភាពយន្ត និង​លេង​ហ្គេម​ពេញចិត្ត ក៏ដូចជា​ឆ្លើយតប​តម្រូវការ​បទពិសោធ​ន៍​លេង​ហ្គេម​ដ៏​រលូន​។ 


 
Huawei ដាក់​ឲ្យ​ប្រើ​នូវ GPU Turbo បង្កើន​ដំណើរការ​ក្រាហ្វិក​ឥត​ទាស់ចិត្ត លេង​ហ្គេម​ចុច​ដៃ​អស់ចិត្ត នៅតែ​មិន​អស់​ថ្ម ថែមទាំង​បំពាក់ CPU: Chip Kirin 710 មាន RAM ៤GB, ROM ១២៨ GB និង​ថាមពល​ថ្ម ៣៣៤០ mAh ដែល​អាច​កំដរ​លោកអ្នក ពី​ព្រឹក​ដល់​ល្ងាច ដោយ​មិន​បារម្ភ ។​
 
​បើ​និយាយ​ពី Huawei_nova3 វិញ​គឺ​ពិតជា​ស៊េរី​ថ្មី​បំផុត ដែលជា​អាវុធ​ពិឃាត​ម៉ាក​ផ្សេងៗ ដែលមាន​តម្លៃ​ប្រហាក់ប្រហែល ដោយ​បំពាក់​កាមេរ៉ា​មុខ​ពីរ​គ្រាប់​ទំហំ ២៤M + ២MP និង​កាមេរ៉ា​ភ្លោះ​ខាងក្រោយ ទំហំ ២៤M + ១៦MP​។ ទាំង​កាមេរ៉ា​ទាំងមុខ និង​ក្រោយ អនុញ្ញាត​ឲ្យ​លោកអ្នក ថតរូប​បែប​អាជីព បែប  bokeh effect មាន​ផ្ទៃ​ក្រោយ​ព្រាល  មុខងារ HDR Pro ធ្វើ​ឲ្យ​មាន​តុល្យភាព​ពន្លឺ កម្រិត Aperture F1.8 ។ បច្ចេកវិទ្យា AI សម្គាល់​ប្លង់​រូបភាព​ដោយ​ស្វ័យប្រវត្តិ ទាំងក្រោយ និង​មុ​។  ជួយ​ការថត​សែ​ល​ហ្វី ស្អាត​លេចធ្លោ ជាមួយ​អេក្រង់​ឆក​ដ៏​កំពុង​ពេញនិយម ធំ​ពេញភ្នែក​ទំហំ ៦.៣ អ៊ី​ញ​កម្រិត Full HD+ 409 ppi រួមទាំង CPU: Chip Kirin 970 មាន RAM ៦GB, ROM ១២៨ GB​។ បើ​និយាយ​ពី​កម្លាំង​ថ្ម​វិញ ក៏​មិន​ណ​យ​ដែរ គឺ​៣៧៥០ mAh ប្រើ​បាន​ពេញ​មួយថ្ងៃ ដោយ​មិន​ខ្វល់​ពី​ការ​សាក​ថ្ម ឬ​ស្ពាយ Power Bank តាម​ខ្លួន​ថែមទាំង Fast Charge សាក​ថ្ម​លឿន​ទាន់​ចិត្ត Type C​។​


 
​មួយណា​ជា​ជម្រើស​របស់​អ្នក ពណ៌​ខ្មៅ  ក្រហមឆើត ឬ​ខៀវ​បែក​ស្វាយ​? លក្ខណៈពិសេស​បែបណា ដែល​លេចធ្លោ​ជាង ពណ៌​ឆើត​ស្រស់​ចែងចាំង​ជាង រលើបរលោង​លេចធ្លោ​គ្រប់​ចំណុច ទាក់ទាញ​គ្រប់កន្លែង​នៅពេល​ចាប់​កាន់​។  តួ​ស្រោប​កពា្ច​ក់​ចែងចាំង​ជាង មិន​ងាយ​ឆ្កូត មាំ​ធន់​ជាង ទំហំ​ក្នុង​ទូរស័ព្ទ​ធំ​ជាង លេង​ហ្គេម    រលូន​ជាង​នោះ គឺជា​ការសម្រេចចិត្តរ​បស់​លោកអ្នក ព្រោះ​ជា​ថវិការ​អ្នក ការចូល​ចិត្ត​របស់​អ្ន​។ តែបើ​ជម្រើស​ល្អ​បំផុត​គឺ #Huawei_Nova3i ឬ #HuaweiNova3៕







( អត្ថបទ​ពាណិជ្ជកម្ម ) 

© រក្សាសិទ្ធិដោយ thmeythmey.com