អត្ថបទពាណិជ្ជកម្ម
ហ៊ី​ត​តូ និង​មាស សុខ​សោភា រៃអង្គាស​ថ​រិ​កា​ជួយ​កុមារ​នៅ​ពេទ្យ​គន្ធបុប្ផា និង​កុមារ​អង្គរ​ខេត្តសៀមរាប​
30, Aug 2018 , 4:21 pm        
រូបភាព
មនុស្ស​យ៉ាងតិច ៥០០០​នាក់ បាន​ចូលរួម​ការប្រគំ​តន្ត្រី​សប្បុរសធម៌​ដ៏​ធំ​មួយ នៅ​សាកលវិទ្យាល័យ​សៅ​ស៍​អ៊ី​សថិ៍​អេ​យ​សៀ ក្នុង​ខេត្តសៀមរាប ដែល​ចូលរួម​ពី​តារា​កម្ពុជា​ល្បីៗ​ជាច្រើនរូប កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ​។ តន្ត្រី​សប្បុរសធម៌​នេះ ទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពី​និស្សិត និង​អ្នករស់នៅ​ខេត្តសៀមរាប ហើយក៏​មានការ​ចូលរួម​សម្តែង ដោយ​តារាចម្រៀង​ល្បីឈ្មោះ មាស សុខ​សោភា តារាចម្រៀង​ពី ផលិតកម្ម​រស្មី​ហង្ស​មាស ក្រុម​Small World Small Band និង​សិល្បករ​ល្បីៗ​ជាច្រើន​ទៀត​។​
 
​ការប្រគំ​តន្ត្រី​នេះ ធ្វើឡើង​ក្នុង​បំណង​ចែករំលែក​ក្តី​ស្រឡាញ់ ក្តីមេត្តា និង​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​ទៅវិញទៅមក ឲ្យ​កាន់តែ​ច្រើនឡើង នៅក្នុង​សង្គម​កម្ពុជា​។ នៅក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ ទឹក​ពិសា​ជាតិ​រ៉ែ​ម៉ាក​ថ្មី «​ហ៊ី​ត​តូ​» សាកលវិទ្យាល័យ​អាស៊ីអាគ្នេយ៍ បានរៀបចំ​ការប្រគំ​តន្ត្រី​សប្បុរសធម៌​លើក​ទី​១ នេះ​ឡើង ដើម្បី​ប្រមូល​ថ​រិ​កា​ដើម្បី​ចូលរួម​ឧបត្ថម្ភ ដល់​មន្ទីរពេទ្យ​ពីរ​នៅ​សៀមរាប គឺ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​កំពុង​ជួយ​ដល់​កុមារ​កម្ពុជា​រាប់ពាន់នាក់​ជា​រៀងរាល់ថ្ងៃ​។​


 
​លោក ជា វិបុល អ្នករៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​នេះ បាន​មានប្រសាសន៍ថា​៖«​យើង​ចាប់អារម្មណ៍​ក្នុងការ​សហការ​ជាមួយ​ក្រុមហ៊ុន ក៏ដូចជា​អ្នក​ដែលមាន គោលបំណង​ប្រហាក់ប្រហែលគ្នា ដើម្បី​ជួយ​ដល់​សង្គម​របស់​យើង ហើយ​ទឹក​ពិសា​ជាតិ​រ៉ែ ហ៊ី​ត​តូ គឺជា​ម្ចាស់​ឧបត្ថម្ភ​ធំ​មួយ សម្រាប់​ព្រឹត្តិការណ៍​នេះ​»​។​
 
​លោក Alex Shih ប្រធាន​ផ្នែក​ទីផ្សារ​ពី​ក្រុមហ៊ុន Honly Foods & Beverage បាន​មានប្រសាសន៍ថា «​ហ៊ី​ត​តូ​» មាន​វត្តមាន​នៅក្នុង​កា​រ​ប្រគំ​តន្ត្រី​សប្បុរសធម៌​នេះ ហើយក៏​កំពុង​បន្ត​គាំទ្រ​ទឹកចិត្ត​ល្អ​របស់​ប្រជាជន​កម្ពុជា​ទាំងអស់ ក៏ដូចជា​សក្ខីភាព​តែមួយគត់​តំណាង​ឲ្យ​«​ទឹកចិត្ត​» របស់​ប្រជាជន​កម្ពុជា​។ លោក Alex Shih៖«​ទឹក​ពិសា​«​ហ៊ី​ត​តូ​»​គឺជា​ទឹករ៉ែ ដែល​ត្រូវបាន​ផលិត​តាម​ស្តង់ដា និង​បច្ចេកវិទ្យា​របស់​ប្រទេស​ជប៉ុន បាន​ឧបត្ថម្ភ​សម្រាប់​កម្មវិធី​ប្រគំ​តន្ត្រី​ទាំងមូល ហើយ​យើង​ក៏បានផ្តល់​ថវិកា​បន្ថែម​ទៀត សម្រាប់​ព្រឹត្តិការណ៍​នេះដែរ​»​។ 


 
​សំបុត្រ​សម្រាប់​ការចូលរួម​តន្ត្រី​សប្បុរសធម៌​នេះ មានតម្លៃ ១០,០០០ រៀល​ក្នុង​មួយ​សំបុត្រ ហើយ​ថវិកា​បាន​ពី​ការលក់​សំបុត្រ​ទាំងអស់ ត្រូវបាន​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​បាន​ជួយ​ដល់​កុមារ​រាប់លាន​នាក់ នៅក្នុង​ប្រទេស​កម្ពុជា​៕






 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com