ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រោះបង្ហោះដ្រូន ផលិតករភាពយន្តជនជាតិ​អូស្ត្រាលី ត្រូវ​ជាប់ពន្ធនាគារ​៦​ឆ្នាំនៅកម្ពុជា
31, Aug 2018 , 3:50 pm        
រូបភាព
លោក  Jame Ricketson ផលិតករភាពយន្តជនជាតិ​អូស្ត្រាលី ត្រូវ​ជាប់ពន្ធនាគា​ររ​យៈ​ពេល​៦​ឆ្នាំ​នៅ​កម្ពុជា។ រូបថត AFP
លោក Jame Ricketson ផលិតករភាពយន្តជនជាតិ​អូស្ត្រាលី ត្រូវ​ជាប់ពន្ធនាគា​ររ​យៈ​ពេល​៦​ឆ្នាំ​នៅ​កម្ពុជា។ រូបថត AFP
ដោយ: ថ្មីៗ
​​នៅ​ទីបំផុត លោក  Jame Ricketson ផលិតករភាពយន្តជនជាតិ​អូស្ត្រាលី ត្រូវ​ជាប់ពន្ធនាគា​ររ​យៈ​ពេល​៦​ឆ្នាំ​នៅ​កម្ពុជា ដោយសារតែ​បង្ហោះ​ដ្រូ​ន (Drone) ថតរូប​ភាព​និង​វីដេអូ​ពីលើ​អាកាស​។ សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​ដាក់ទោស​បុរស​ជនជាតិ​អូស្ត្រាលី​រូបនេះ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨​។

 
​មុន​សាលក្រម​ចូល​ជា​ស្ថាពរ លោក Jame មាន​ពេល​១​ខែ ក្នុងការ​ពឹងពាក់​មេធា​វី​ឲ្យ​ដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​សុំ​ជំទាស់​។ លោកស្រី ពឹង យក់​ហៀ​ប ដែលជា​មេធាវី​ម្នាក់​របស់លោក Jame មិនទាន់​ហ៊ាន​សម្រេចចិត្ត​នោះទេ​ថា នឹងដាក់​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍​ឬ​យ៉ាងណា​។​
 
​លោកស្រី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា លោកស្រី ត្រូវ​ពិភាក្សា​ជាមួយ​លោក គង់ សំអុន ដែលជា​មេធាវី​ការពារ​សិទ្ធិ​ម្នាក់ទៀត រួមទាំង​កូនក្តី​ជាមុនសិន មុននឹង​សម្រេច​ថា​ធ្វើ​អ្វី​បន្ត​។ យ៉ាងណា លោកស្រី មិន​ពេញ​ចិត្តនឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ឡើយ​។ លោកស្រី បញ្ជាក់​បែបនេះ​ថា​៖«​ខ្ញុំ​យល់ថា ការដាក់ទោស​គាត់ គឺ​មិន​ត្រឹមត្រូវ​ទេ​»​។  
 
​ក្រោយ​បង្ហោះ​ដ្រូ​ន​លើ​អាកាស​ក្នុង​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៨ លោក Jame ដែលមាន​វ័យ​៦៥​ឆ្នាំ ក៏​ត្រូវបាន​ឃាត់ខ្លួន ក្រោម​បទ​ចោទ «​ប្រមូលផ្តុំ​ព័ត៌មាន​ជាអាទិ៍ ដែល​អាចធ្វើ​ឲ្យ​អន្តរាយ​ការការពារ​ជាតិ អំពើ​ទទួល ឬ​ប្រមូលផ្តុំ​ដើម្បី​ផ្តល់​ព័ត៌មានវិទ្យា ឬ​ស​លាកប​ត្រ​ដែល​អាចធ្វើ​ឲ្យ​អន្តរាយ​ការការពារ​ជាតិ​»៕ 

Tag:
 តុលាការ​
  Jame
  ពឹង យក់​ហៀ​ប
© រក្សាសិទ្ធិដោយ thmeythmey.com