ជាតិ
រថយន្ត
វីដេអូ
ក្រុមហ៊ុន Mercedes គាំទ្រ​វគ្គ​បណ្តុះបណ្តាល​ជំរុញ​វិស័យ​កសិកម្ម​,​ទេសចរណ៍​...​ដល់​អ្នកសារព័ត៌មាន​
03, Sep 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ វគ្គ​បណ្តុះបណ្តាល​អ្នកកា​សែត​តាម​ខេត្ត​របស់​សារព័ត៌មាន Thmeythmey.com បានចាប់ផ្តើម​ហើយ​នៅ​ថ្ងៃទី​៣ ខែកញ្ញា​នេះ នៅ​ក្រុមហ៊ុន ក្រុមហ៊ុន Star Auto Cambodia ឬ​ក្រុមហ៊ុន Mercedes-Benz​។ វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ផ្តោត​សារៈសំខាន់​លើ​របៀប​សរសេរ និង​របៀប​ធ្វើ​សេចក្តីរាយការណ៍​អំពី​វិស័យ​កសិកម្ម បរិស្ថាន ទេសចរណ៍ និង​ជំនួញ​ខ្នាតតូច​នៅតាម​បណ្តា​ខេត្ត​ក្រុង​ទាំង​២៥​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សិក្ខាកាម​ដែលជា​អ្នកសារព័ត៌មាន​វ័យក្មេង​ប្រមាណ​១០​នាក់ មកពី​តាម​បណ្តា​ខេត្ត នឹងចូលរួម​សិក្សា​រយៈ​ពេល​១​សប្តាហ៍​ពេញ​នៅ​រាជធានី​ភ្នំពេញ​។ នៅក្នុង​វគ្គ​សិក្សា​នេះ អ្នកចូលរួម​នឹង​ទទួលបាន​ចំណេះដឹង​ពី​របៀប​សរសេរ​សម្រាប់​សារព័ត៌មាន​សរសេរ​, សម្រាប់​វិទ្យុ និង​សម្រាប់​ទូរទស្សន៍​។​



​ក្នុង​វគ្គ​បណ្តុះបណ្តាល​អ្នក​សា​ព័ត៌មាន ទាក់ទង​នឹង​វិស័យ​កសិកម្ម​,​ទេសចរណ៍​, និង​ផលិតផល​អត្តសញ្ញាណ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី​៣ ខែកញ្ញា​នេះ​អគ្គនាយក​ក្រុមហ៊ុន Mercedes-Benz ប្រចាំ​កម្ពុជា លោក James ZEMKE បាន​ឲ្យ​ដឹងថា មូល​ហេតុដែល​ក្រុមហ៊ុន​ខ្លួន គាំទ្រ​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ដោយសារ​អ្នកសារព័ត៌មាន​ដែល​ទទួលបាន​វគ្គប​ណ្តុះ​បណ្តាល​នេះ នឹង​ទៅ​ផលិត​ព័ត៌មាន​ទាក់​នឹង​ផលិតផល​អត្តសញ្ញាណ កសិកម្ម ទេសចរណ៍ និង​អាជីវកម្ម​ដែល​កំពុងមាន​វត្តមាន​នៅតាម​បណ្តា​ខេត្ត​នានា នៅ​ទូទាំង​កម្ពុជា ដែល​ពួកគាត់​ប្រចាំការ មក​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ជូន​សាធារណជន​វិញ​។​


 
​លោក James ZEMKE បញ្ជាក់​ដូច្នេះ​ថា​៖« «​កន្លងមក ក្រុមហ៊ុន Mercedes-Benz  ក៏​ធ្លាប់​គាំទ្រ​កម្មវិធី Mercedes និង​កំណប់​អាថ៌កំបាំង ដែលជា​កម្មវិធី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​អាថ៌កំបាំង​ដែលមាន​សក្តានុពល​ខ្លាំង និង​មិន​ត្រូវបាន​គេ​ស្គាល់​មក​ផ្សព្វផ្សាយ​ទៅកាន់​សាធារណជន​។ ដូច្នេះ​ក្រុមហ៊ុន Mercedes គឺជា​ផ្នែក​មួយ នៃ​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ហើយ​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើដំណើរ​ទៅកាន់​តំបន់​ទេសចរណ៍​ទាំងនោះ ដោយ​ប្រើប្រាស់​រថយន្ត Mercedes-Benz»​។ 


 
 
​សូមបញ្ជាក់ថា ទូរទស្សន៍​បារាំង Canal France International (CFI) ផ្នែក Media/Development (the French Media Development Agency) និង​សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com នឹង​ផលិត​ព័ត៌មាន​ទាក់ទង​ទៅនឹង​វិស័យ​កសិកម្ម និង​ព័ត៌មាន​ផលិតផល​អត្តសញ្ញាណ​ដ​ទៃទៀត នៅតាម​បណ្តា​ខេត្ត​នីមួយៗ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ គម្រោង​នេះ​ចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរការ នៅ​ដើមខែ​កញ្ញា​ឆ្នាំ​២០១៨​នេះ​។ តាមរយៈ​ការផ្សព្វផ្សាយ​នេះ ផលិតផល​អត្តសញ្ញាណ​នៅតាម​បណ្តា​ខេត្ត ជាពិសេស ផលិតផល​កសិកម្ម​នឹង​អាច​ពង្រីក​ទីផ្សារ​របស់ខ្លួន​កាន់តែ​ធំ​ជាង​មុន​។ ដូច្នេះ ដើម្បី​ទទួលបាន​ព័ត៌មាន​ផលិតផល​អត្តសញ្ញាណ​ប្រចាំខេត្ត និង​ផលិតផល​កសិកម្ម​ទូទាំង​២៥​រាជធានី​-​ខេត្ត សូមមេត្តា​ចុច Download for IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ៕ 
 
 

Tag:
 James ZEMKE
 ​រថយន្ត​
 ​យានយន្ត​
  Mercedes
 ​កសិកម្ម​
 ​ទេសចរណ៍​
 ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com