ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​ប៉ះពាល់​ដល់​សុខភាព​សរសៃឈាម​រប​ស់​យុវវ័យ​
22, Oct 2023 , 10:59 pm        
រូបភាព
យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹងថា យុវវ័យ​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង និង​ជក់បារី ទោះបីជា​ស្ថិតក្នុង​កម្រិត​មធ្យម​ក៏ដោយ ក៏​អាច​ជួប​បញ្ហា​រឹង​គាំង​របស់​សរសៃឈាម​អាក់ទែ​នៅ​អាយុ ១៧​ឆ្នាំ​ដែរ​។ ការ​រឹង​គាំង​របស់​សរសៃឈាម​អាក់ទែ មិនមែន​ច្រើនតែ​ធ្វើ​ឲ្យ​ចេញ​ជា​រោគសញ្ញា​គួរ​ឲ្យ​កត់សម្គាល់​ទេ តែ​ជា​សញ្ញា​បញ្ជាក់​អំពី​បញ្ហា​សរសៃឈាម​នាពេល​អ​នា​គត់​ដូចជា លើស​សម្ពាធ​ឈាម និង​ជំងឺ​បេះដូង​។

 

 
​សេចក្តីរាយការណ៍​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ការស្រាវជ្រាវ​ថ្មី​មួយ​ដែល​ពិនិត្យ​ទៅលើ​ទិន្នន័យ​បាន​ពី​គម្រោង ALSPAC Project ដែលជា​ការសិក្សា​ដ៏​ធំ​មួយ​ពិនិត្យ​ទៅលើ​សុខភាព​របស់​ម្តាយ និង​កូន​ដែល​រស់នៅក្នុង​តំបន់ Bristol​។ អ្នកស្រាវជ្រាវ​បានធ្វើការ​វាយតម្លៃ​ទៅលើ​សរសៃឈាម​អាក់​តែ​របស់​អ្នកចូលរួម​សិក្សា​ច្រើនជាង ១០០០​នាក់ នៅពេល​ពួកគេ​អាយុ​បាន ១៧​ឆ្នាំ​។ ពួកគេ​ក៏បាន​សួរ​អំពី​ទម្លាប់​ពេលបច្ចុប្បន្ន និង​អតីតកាល​នៃ​ការជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​ដែរ​។ 
 
​ពួកគេ​បាន​រកឃើញថា យុវវ័យ​ដែល​ជក់បារី​គឺមាន​សរសៃឈាម​អាក់ទែ​រឹង​ជាង​អ្នក​មិន​ជក់បារី​។ ដូចគ្នានេះដែរ អ្នក​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ ដែល​ក្នុងនោះ​ញ៉ាំ​ច្រើនជាង ១០​កំប៉ុង​ក្នុង​មួយដង គឺមាន​សរសៃឈាម​អាក់ទែ​រឹង​ជាង​អ្នក​ដែល​ញ៉ាំ​តិចជាង ២​កំប៉ុង​ក្នុង​មួយដង​។ 
 
​ប៉ុន្តែ​ការសិក្សា​នេះ​មាន​ដែន​កំណត់​មួយចំនួន​ដែរ​។ អ្វីដែល​គេ​ប្រាប់​ដោយ​ខ្លួនឯង​ច​ទាក់ទង​នឹង​ការជក់បារី ឬ​ញ៉ាំ​គ្រឿង​ស្រវឹង គឺ​មិន​សុ​ក្រិត​ឡើយ​។ កត្តា​សុខភាព និង​របៀប​រស់នៅ​ផ្សេងៗ​ទៀត​ប្រហែល​ចា​ប៉ះពាល់​ដល់​សុខភាព​សរសៃឈាម​អាក់​ទេ​។ ប៉ុន្តែ​សរុបមក ការសិក្សា​នេះ​គាំទ្រ​ទៅលើ​ការយល់ដឹង​ទូរ​ទៅ​របស់​យើង​ទាក់ទង​នឹង​ឥទ្ធិពល​គ្រោះថ្នាក់​នៃ​ការជក់បារី និង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ដែល​វា​អាចធ្វើ​ឲ្យ​មាន​បញ្ហា​ជាច្រើន​លើ​មនុស្ស​គ្រប់​វ័យ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com