ជាតិ
បុណ្យភ្ជុំបិណ្ឌ
មន្ត្រី​ទទួល​ប្រាក់​ឧបត្ថម ៥​ម៉ឺន​រៀល ហើយ​បើក​ប្រាក់ខែ​នៅ​សប្ដាហ៍​ទី​១​តែម្ដង​ក្នុងឱកាស​ភ្ជុំបិណ្ឌ​
07, Sep 2018 , 9:19 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
ដោយ:
ភ្នំពេញ​៖ មន្ត្រីរាជការ និង​មន្ត្រី​ចូលនិវត្តន៍​ម្នាក់ៗ នឹង​ទទួលបាន​ប្រាក់​ឧបត្ថម​ចំនួន ៥​ម៉ឺន​រៀល​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នា​ខែតុលា​ខាងមុខនេះ​។ នេះ​បើតាម​ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​៧​ខែកញ្ញា​នេះ​។


 
​ការចំណាយ​សរុប​រប​ស់​រដ្ឋ​ចំពោះ​ប្រាក់​ឧបត្ថម​ជូន​មន្ត្រីរាជការ​ក្នុងឱកាស​ភ្ជុំ​បិ​ណ្យ​នេះ មាន​ចំនួន​សរុប​ប្រមាណ ៧​លាន​ដុល្លារ​អាមេរិក​។​
 
​ជាមួយគ្នានេះ ប្រាក់ខែ​មន្ត្រីរាជការ​ស​ម្រា​ប់​ខែតុលា នឹងត្រូវ​បើក​ជូន នៅក្នុង​សប្ដាហ៍​ទី​១​ក្នុង​ខែតុលា​តែម្ដង ខណៈ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០​។ រីឯ​ខែវិច្ឆិកា មន្ត្រីរាជការ​អាច​បើក​ប្រាក់ខែ នៅ​សប្ដាហ៍​ទី​២​នៃ​ខែ​វិឆ្ឆិកា ព្រោះ​កុំ​ឲ្យ​មាន​គម្លាត​រយៈពេល​ឆ្ងាយ​ពេក​ពី​ខែតុលា​។ នេះ​បើតាម​ការបញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ។​
 
​ដោយឡែក​ប្រាក់ខែ​មន្ត្រីរាជការ ចាប់ពី​ខែមករា​ឆ្នាំ​២០១៩ នឹងត្រូវ​ចាប់ផ្ដើម​ការអនុវត្ត​ការបើក​ជូន​ពីរលើក​ក្នុង​មួយខែ​៕
 

Tag:
 ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com