កីឡាជាតិ
ជាតិ
មានតែ រ៉ឹង ប៊ុន​ហៀ​ង ម្នាក់​ប៉ុណ្ណោះ ដែល​ស្ថិតក្នុង​បញ្ជី​អ្នករក​គ្រាប់​បាន​ច្រើនជាងគេ​ទាំង​១០​រូប​
07, Sep 2018 , 9:59 pm        
រូបភាព
ដោយ:
​នៅសល់តែ​៣​សប្តាហ៍​ប៉ុណ្ណោះ ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ប្រចាំឆ្នាំ​២០១៨ នឹងត្រូវ​បញ្ចប់​ការប្រកួត​។ គិត​ត្រឹម​សប្តាហ៍​ទី​១៩ ខ្សែប្រយុទ្ធ​របស់​ណាហ្គា​វើ​ល Bisan George កំពុង​គ្រង​តារាង​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​បណ្តោះអាសន្ន ខណៈ​ខ្សែប្រយុទ្ធ Privat របស់​អាស៊ី​អឺរ៉ុប និង Julius របស់​បឹងកេត ស្ថិត​ពីក្រោម​ជា​បន្តបន្ទាប់​។ ចំណែក​កីឡាករ រ៉ឹង ប៊ុន​ហៀ​ង របស់​ក្រសួងការពារជាតិ ក៏​ស្ថិតក្នុង​បញ្ជី​ទាំង​១០​រូប​នៃ​អ្នករក​គ្រាប់​បាន​ច្រើន​ផងដែរ​។

 
​មានតែ​កីឡាករ រ៉ឹង ប៊ុន​ហៀ​ង របស់​ក្លិប​ក្រសួងការពារជាតិ​ម្នាក់​ប៉ុណ្ណោះ ដែល​ស្ថិតក្នុង​បញ្ជី​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ទាំង​១០​រូប​នៃ​ពានរង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៨ ខណៈ​ក្រៅពីនេះ​សុទ្ធតែជា​កីឡាករ​បរទេស​។ គិត​ត្រឹម​សប្តាហ៍​ទី​១៩ ខ្សែប្រយុទ្ធ​រូបនេះ ស្ថិតនៅ​លេខ​៧​ក្នុង​តារាង ក្រោយ​រកបាន​១១​គ្រាប់​។ កាលពីពេល​ថ្មីៗ កីឡាករ​រូបនេះ ត្រូវបាន​កោះហៅ​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ក្រោម​ការដឹកនាំ​របស់លោក Keisuke Honda សម្រាប់​ត្រៀម​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ម៉ាឡេស៊ី​ទៀតផង​។ 
 
 ខ្សែប្រយុទ្ធ Bisan George របស់​ណាហ្គា​វើ​ល​ក្រោយ​រកបាន​២១​គ្រាប់ បាន​គ្រង​តំពូល​តារាង​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ​បណ្តោះអាសន្ន ដែល​តាម​យ៉ាង​ប្រកៀក​ប្រកិត​ពីក្រោយ​ដោយ​កីឡាករ​អាស៊ី​អឺរ៉ុប Befolo Mbarga Jean Marie Privat ជាមួយ​២០​គ្រាប់​។ កីឡាករ Oiboh Julius និង Silva Calijuri Maycon Rogerio របស់​បឹ​កេ​ត ឈរ​ពីក្រោយ​ជា​បន្តបន្ទាប់ ក្រោយ​រកបាន​១៥ និង​១៤​គ្រាប់​។​
 
​កីឡាករ Debiro Dzarma Bata របស់​ក្លិប​សូល​ទី​ឡូ​អង្គរ​ស្ថិតនៅ​លេខ​៥ ក្រោយ​រកបាន​១៣​គ្រាប់ ខណៈ​កីឡាករ Okoro Matthew Osa របស់​ក្លិប​ណាហ្គា​វើ​ល​ស្ថិតនៅ​លេខ​៦​ក្រោយ​រកបាន​១២​គ្រាប់​។ ចំណែក​កីឡាករ Myong Ho Cheo របស់​វិសាខា​, Na Hyosung របស់​ក្រសួងការពារជាតិ និង​កីឡាករ Kazuteru Okamoto ឈរ​ពីក្រោយ​ជា​បន្តបន្ទាប់​ក្រោម​កីឡាករ រ៉ឹង ប៊ុន​ហៀ​ង ជាមួយ​គ្រាប់​បាល់​១១, ៩ និង​៨​គ្រាប់​។​
 
​នៅសល់តែ​៣​សប្តាហ៍​ប៉ុណ្ណោះ ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ប្រចាំឆ្នាំ​២០១៨ នឹងត្រូវ​បញ្ចប់​ការប្រកួត​ជា​ស្ថាពរ​៕    
 

Tag:
 បាល់ទាត់​
  រ៉ឹង ប៊ុន​ហៀ​ង​
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com