ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការប្រើប្រាស់​ប្រដាប់​រុំ​ការពារ​ជង្គង់​គួរតែ​ធ្វើ​ដូចម្តេច​ទើប​ត្រឹមត្រូវ​?
28, Dec 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រដាប់​រុំ​ការពារ​ជង្គង់​ផ្តល់នូវ​ការ​ទ្រទ្រង់ និង​ភាព​នៅ​ហ្នឹង​ល្អ​របស់​ជង្គង់​ដែល​ខ្សោយ ឬ​មាន​របួស​។ ប៉ុន្តែ​អ្នក​ត្រូវតែ​ប្រើប្រាស់ និង​ពាក់​វា​ឲ្យ​បាន​ត្រឹមត្រូវ​ល្អ​ដែរ​។



ខាងក្រោម​នេះ​គឺជា​ក្បួន​ណែនាំ​ខ្លះៗ​ដែល​អ្នក​គួរតែ​អនុវត្ត​៖
 
​គ្រូពេទ្យ​ប្រហែលជា​ណែនាំ​ឲ្យ​ពាក់​ប្រដាប់​រុំ​ការពារ​ជង្គង់​ក្នុងពេល​លេង​កីឡា​
​ចូរ​ពាក់​ប្រដាប់​រុំ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ ដូច្នេះ វា​នឹងមិនរ​បួ​ត ឬ​ច្រាល​ទៅ​ក្រោម ឬ​លើ​នៅពេល​ជង្គង់​បត់បែន​ឡើយ​
​ចូរ​ប្រាកដថា ប្រដាប់​រឹង​នោះ​រុំ​ជុំវិញ​ជើងល្អ​ហើយ​
​នៅពេល​ហាត់ប្រាណ ចូរ​ពិនិត្យមើល​ប្រដាប់​រុំ​ជង្គង់​នេះ​ម្តងម្កាល​ផង​ដើម្បី​ប្រាកដថា វា​មិន​របូត​ខុស​ទ្រង់ទ្រាយ ឬ​កន្លែង​វា​ទេ​
​ប្រដាប់​រុំ​ការពារ​ជង្គង់​មាន​ខុសៗ​គ្នាច្រើន​ណាស់ ដោយ​វា​អាច​ប្រើ​ក្រោយពេល​វះកាត់​ជង្គង់ ឬ​មាន​របួស​ដូចជា ដាច់​សរសៃ​នៅក្នុង​ជង្គង់​ជាដើម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com