ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទោះមិនជាប់ចំណាត់ថ្នាក់ តែពេជ្រជតា និងរតនៈ រៀនបានច្រើនពី Technovation វគ្គផ្ដាច់ព្រ័ត្រនៅអាមេរិក
× ភ្នំពេញ៖ កុមារី អ៊ឹង ពេជ្រជតា និងកុមារី មេច សុភារតនៈ ជាបេក្ខជនដែលបានចូលរួមការប្រកួតប្រជែងក្នុងកម្មវិធី Technovation Cambodia។ កាលពីពេលថ្មីៗនេះ កុមារីទាំងពីររូប បានចូលរួមកម្មវិធី Technovation វគ្គផ្ដាច់ព្រ័ត្រ នៅសហរដ្ឋអាមេរិក ក្នុងនាមអ្នកចូលរួម (People’s Choice Award)។ ទោះបីជាកុមារីទាំងពីររូប មិនទទួលបានពានរង្វាន់នេះក៏ដោយ ក៏ពួកគេសប្បាយចិត្តដែលបានចូលរួមកម្មវិធី Technovation នៅវគ្គផ្ដាច់ព្រ័ត្រផងដែរ។ ម្យ៉ាងទៀត កុមារីកម្ពុជាទាំងពីររូបនេះ ទទួលបានចំណេះដឹង និងបទពិសោធន៍បន្ថែមពីកម្មវិធីនេះ។ នេះជាការបញ្ជាក់របស់កុមារីទាំងពីរ។
កុមារីទាំងពីររូបនេះ មិនបានជាប់ក្នុងចំណោម ១២ក្រុមចុងក្រោយនោះទេ ប៉ុន្តែពួកគេបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីនេះ ក្នុងនាមជាអ្នកចូលរួម។ ត្រឹមតែជាអ្នកចូលរួមក្នុងកម្មវិធីនេះក៏ពិតមែន ប៉ុន្តែក្មេងស្រីដ៏ឆ្លាតទាំងពីរនាក់នេះ បានធ្វើបទបង្ហាញពីកម្មវិធី App (Legendary Helpers) របស់ពួកគេ ទៅដល់អ្នកចូលរួមនៅ Silicon valley ទីក្រុង San Francisco នាសហរដ្ឋអាមេរិក។ ក្រុមរបស់កុមារីកម្ពុជា បានបង្កើត App មួយ ដើម្បីដោះស្រាយបញ្ហាប្រចាំថ្ងៃ ទាក់ទងនឹងបញ្ហាសុខភាពរបស់កុមារ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយកុមារី និងគ្រូបង្វឹកនៃកម្មវិធី Technovation ដូចតទៅ៖
សូមបញ្ជាក់ថា កម្មវិធី Technovation មានការគាំទ្រពីគម្រោង Development Innovations របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ។ កម្មវិធី Technovation ជាកម្មវិធីបង្រៀនសហគ្រិនភាពសង្គម និងបច្ចេកវិទ្យាសម្រាប់កុមារីអាយុពី១០ ទៅ ១៨ឆ្នាំ៕
Tag:
កុមារី
កម្ពុជា
App
Technovation
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com