ជាតិ
សេដ្ឋកិច្ច
ប្រាក់​ឈ្នួល​គោល​កម្មករ​សម្រាប់​ឆ្នាំ​២០១៩ នឹងត្រូវ​ពិភាក្សា​ចាប់ពី​ថ្ងៃទី​១០​ខែកញ្ញា​
09, Sep 2018 , 11:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណៈកម្មការ​ប្រឹក្សា​ការងារ នឹង​ចាប់ផ្ដើម​ប្រជុំពិភាក្សា​ការចរចា​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង ចាប់ពី​ថ្ងៃទី​១០​ខែកញ្ញា​តទៅ​។ នេះ​បើតាម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។



​តាមរយៈ​កិច្ចប្រជុំ​មួយ​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ នៅ​ថ្ងៃទី​៣​ខែកញ្ញា ក្រុមការងារ​បច្ចេកទេស​ត្រីភាគី នឹង​ចាប់ផ្ដើម​ប្រជុំពិភាក្សា​អំពី​ប្រាក់​ឈ្នួល​គោល​កម្មករ ចាប់ពី​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៨ តទៅ​។ ក្រុមការងារ​នេះ​មាន​សមាសភាព​ចំនួន ១៦​រូប មកពី​ភាគី​កម្មករនិយោជិត និយោជក និង​ភាគី​រដ្ឋាភិបាល​។​
 
​ក្រុមការងារ​នេះ នឹង​ប្រើប្រាស់​យន្តការ​លក្ខណៈវិនិច្ឆ័យ​បែប​សង្គម និង​សេដ្ឋកិច្ច ធ្វើជា​មូលដ្ឋាន​ក្នុងការ​ពិភាក្សា​របស់ខ្លួន​៕

Tag:
 ប្រាក់​ឈ្នួល​
© រក្សាសិទ្ធិដោយ thmeythmey.com