កីឡាជាតិ
ជាតិ
បាក់​ឌុប​៖ អ្នកចាំទី ហ៊ុល គឹម​ហ៊ុយ ជាប់ ខណៈ​៨​រូប​ផ្សេងទៀត​ធ្លាក់​
10, Sep 2018 , 7:59 pm        
រូបភាព
អ្នកចាំទី ហ៊ុល គឹមហ៊ុយ (កណ្តាល)រួមជាមួយ ទៀត គឹមហេង(ស្តាំ) និងកីឡាករ សៀង ចន្ធា
អ្នកចាំទី ហ៊ុល គឹមហ៊ុយ (កណ្តាល)រួមជាមួយ ទៀត គឹមហេង(ស្តាំ) និងកីឡាករ សៀង ចន្ធា
ដោយ:
​អ្នកចាំទី ហ៊ុល គឹម​ហ៊ុយ របស់​សាលា​បាល់ទាត់​ជាតិ​បាទី បាន​ជាប់​ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ឆ្នាំ​២០១៨ បន្ទាប់ពី​ទទួលបាន​លំដាប់​ពិន្ទុ​៥៣.៨៤៣(​និទ្ទេស E) លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​នៅ​មណ្ឌល​វិទ្យាល័យ​សុខ អាន ទន្លេបាទី​។ ក្នុងនោះ​មុខវិជ្ជា​ភាសា​ខ្មែរ គឹម​ហ៊ុយ ទទួល​និទ្ទេស D, គណិតវិទ្យា F, ជីវវិទ្យា D, ប្រវត្តិវិទ្យា B, អង់គ្លេស E, គីមីវិទ្យា និង​រូបវិទ្យា​បាន​និទ្ទេស F​។

 
​យោងតាម​លោក កែវ សារ៉េត នាយក​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី ឆ្នាំនេះ​មាន​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​ចំនួន​៩​រូប​បាន​ចូលរួម​ប្រឡង ដោយ​៨​នាក់​មកពី U18 និង​១​នាក់​ពី U16​។ ក្នុងចំណោម​ពួកគេ​មានតែ​កីឡាករ ហ៊ុល គឹម​ហ៊ុយ ១​រូប​ប៉ុណ្ណោះ ដែល​ទទួលបាន​លទ្ធផល​ល្អ ពោលគឺ​៨​រូប​ផ្សេងទៀត​សុទ្ធតែ​ធ្លាក់​ពី​ការប្រឡង​នៅ​ឆ្នាំនេះ​។​
 
​កីឡាករ​ទាំង​៨​រូបនោះ​រួមមាន សឿត ណា​រ៉ា​, ថាច សុជា​វីឡា​, ទេស សម្បត្តិ​, សៀន សុភ​ក្ត្រា​, រ័ត្ន ប៊ុន​នូ​, លន ថេ​ន​, ទៀត គឹម​ហេង និង អាត អូន​តូច​៕    

Tag:
 បាល់ទាត់​
  កែវ សារ៉េត​
  សាលា​បាល់ទាត់​ជាតិ​បាទី​
  ហ៊ុល គឹម​ហ៊ុយ
© រក្សាសិទ្ធិដោយ thmeythmey.com