ជាតិ
សេដ្ឋកិច្ច
CDC យល់ព្រម​ឲ្យ​បង្កើត​រោងចក្រ​កាត់ដេរ​ថ្មី​ចំនួន​៤ នៅ​តាកែវ កណ្ដាល កំពង់ចាម​និង​ភ្នំពេញ​
11, Sep 2018 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​គម្រោង​បង្កើត​រោងចក្រ​ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង ចំនួន​៤​ទីតាំង ដែលមាន​តម្លៃ​សរុប ២២​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ប្រកាស​ព័ត៌មាន​របស់ CDC នៅ​ថ្ងៃទី​១០​ខែកញ្ញា​។​


 
CDC បានចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ស្ថាពរ​ដល់​ក្រុមហ៊ុន​ចំនួន​៤ ។ ទី​១, ក្រុមហ៊ុន PERFECT VISION FASHION (CAMBODIA) សម្រាប់​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំងនៅ​ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ លើ​ទុនវិនិយោគ ៥,១៨​លាន​ដុល្លារ និង​បង្កើត​ការងារ ១៧៨៣​កន្លែង​។ ទី​២, គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ របស់​ក្រុមហ៊ុន JH GARMENT (CAMBODIA) លើ​ទុនវិនិយោគ ៣,៧៥​លាន​ដុល្លារ និង​បង្កើត​ការងារ ១៥២០​កន្លែង​។​
 
​ទី​៣, គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ របស់​ក្រុមហ៊ុន​PRESTIGE GARMENT នៅលើ​ទីតាំង​ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមាន​ទុនវិនិយោគ ៥,៥៨​លាន​ដុល្លារ និង​បង្កើត​ការងារ ២៣៣៦​កន្លែង​។ និង​ទី​៤, គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង នៅ​ទីតាំង​ឃុំ​ផ្ដៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម មាន​ទុនវិនិយោគ ៧,៧៥​លាន​ដុល្លារ និង​បង្កើត​ការងារ ៣៨២៤​កន្លែង របស់​ក្រុមហ៊ុន  LONG CHENG SHOE PARTS ៕
 

Tag:
 រោងចក្រ​
© រក្សាសិទ្ធិដោយ thmeythmey.com