អត្ថបទពាណិជ្ជកម្ម
ACE អញ្ជើញ​សិស្សានុសិស្ស និង​អាណាព្យាបាល​ចូលរួម​កម្មវិធី ACE Open Day ដើម្បី​ស្វែងយល់​ពី​កម្មវិធីសិក្សា​ភាសា​អង់គ្លេស​
11, Sep 2018 , 12:04 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្ដុះបណ្ដាល (ACE) នឹង​រៀបចំ​កម្មវិធី  ACE Open Day រយៈពេល​៣​ថ្ងៃ ដើម្បី​បើកឱកាស​ឲ្យ​សិស្ស​និស្សិត និង​អាណាព្យាបាល​ទាំងអស់ បាន​ស្វែងយល់​ឲ្យ​កាន់តែច្បាស់ ពី​កម្មវិធីសិក្សា​ភាសា​អង់គ្លេស និង​អត្ថប្រយោជន៍​ផ្សេងៗ មុននឹង​សម្រេចចិត្ត​ចុះឈ្មោះ​ចូល​សិក្សា​។ កម្មវិធី​នេះ​ចាប់ផ្តើម​ពីថ្ងៃ​សុក្រ​ទី​១៤​នេះ ដល់​ថ្ងៃអាទិត្យ​ទី​១៦ ខែកញ្ញា ចាប់ពី​ម៉ោង ៩​ព្រឹក រហូតដល់​ម៉ោង ៥ រសៀល នៅ​គ្រប់​ទីតាំង​ទាំង​៥ របស់ ACE នៅ​រាជធានី​ភ្នំពេញ​(​ទីតាំង​សម្ដេច​ប៉ាន​,​ទីតាំង​សន្ធរម៉ុក​,​ទីតាំង​ទួល​ទំពូង​,​ទីតាំង​ទួលគោក​) និង​ខេត្តសៀមរាប ។
 
​នៅក្នុង​កម្មវិធី ACE Open Day​នេះ សិស្ស​និស្សិត និង​អាណាព្យាបាល អាច​ទស្សនា​បន្ទប់រៀន និង​សម្ភារ​សិក្សា​នានា ធ្វើតេស្ត​វាស់​កម្រិត​ភាសា​អង់គ្លេស​ដោយ​ឥតគិតថ្លៃ ចូលរៀន​សាកល្បង ឬ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូ​ជំនាញ ពី​របៀប​សិក្សា​ភាសា​អង់គ្លេស​ឲ្យ​ឆាប់​ចេះ​។ បន្ថែម​ពីនេះ សិស្សានុសិស្ស​ក៏មាន​ឱកាស​ទទួលបាន​ព័ត៌មាន​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស ព្រមទាំង​ចូលរួម​កម្មវិធី​សប្បាយៗ ដើម្បី​បង្កើន​ចំណេះ និង​អាច​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ផ្សេងៗ​ទៀតផង​ដែរ​។​
 
ACE ជា​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​ឈានមុខ​គេ  ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​បំពាក់​ដោយ​សម្ភារ​សិក្សា និង​កម្មវិធីសិក្សា​ទំនើបៗ​។ ACE ផ្ដល់ជូន​ការបណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​គ្រប់​កម្រិត រួមមាន​ភាសា​អង់គ្លេស​សម្រាប់​កុមារ ចាប់ពី​អាយុ ៨-១៥​ឆ្នាំ (Children’s Program & Young Learners’ Program) ភាសា​អង់គ្លេស​ទូទៅ (General English Program) ភាសា​អង់គ្លេស​សម្រាប់​ការសិក្សា​នៅ​បរទេស សម្រាប់​និ​សិ​ត្ស​មហាវិទ្យាល័យ និង​អ្នកជំនួញ​(Diploma Program) និង​វគ្គ​ត្រៀម​ប្​L​ង​តេស្ត​អន្ដរជាតិ IELTS សម្រាប់​ទៅ​សិក្សា​នៅ​បរទេស​។ 
 
​សិស្ស​និស្សិត និង​អាណាព្យាបាល​ទាំងអស់ អាច​ចុះឈ្មោះ​ចូលរួម​កម្មវិធី ACE Open Day តាមរយៈ   http://openday.acecambodia.org/​។ សម្រាប់​ព័ត៌មាន​បន្ថែម ពី​កម្មវិធី ACE Open Day​នេះ សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ 023 222 325៕
 














(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com