សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​ពិនិត្យឡើងវិញ​ចំពោះ​ក្រុមហ៊ុន​ដែល​សុំ​កូតា​នាំចេញ​អង្ករ តែ​គ្មាន​រោង​ម៉ាស៊ីន​

ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​ពិនិត្យឡើងវិញ​ចំពោះ​ក្រុមហ៊ុន​ដែល​សុំ​កូតា​នាំចេញ​អង្ករ តែ​គ្មាន​រោង​ម៉ាស៊ីន​
12, Sep 2018 , 8:19 pm         4816
រូបភាព
​ភ្នំពេញ​៖​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ឡើងវិញ ចំពោះ​ក្រុមហ៊ុន​ខ្លះ​ដែល​គ្មាន​រោង​ម៉ាស៊ីនកិនស្រូវ ប៉ុ​ន្តេ​សុំ​កូតា​នាំចេញ​អង្ករ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ដែល​កំពុង​វិនិយោគ​ពិតប្រាកដ​។ នេះ​បើតាម​សេចក្ដីរាយការណ៍​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច ក្នុងឱកាស​សម្ដេច​ជួបពិភាក្សា​ជាមួយ​នាយក​ក្រុមហ៊ុន Guangxi Guhong Development Corporation ដែល​កំពុង​បោះទុន ផ្នែក​កសិកម្ម​នៅ​កម្ពុជា នៅ​ថ្ងៃទី​១០​ខែកញ្ញា​។​


 
​ចំពោះ​បញ្ហា​នេះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ចិន​មួយចំនួន គឺ​មិនមែន​នាំចេញ​ដោយ​ក្រុមហ៊ុន​រោង​ម៉ាស៊ីនកិនស្រូវ​ផ្ទាល់​នោះទេ​។  
 
​ប្រសាសន៍​លោក វេ​ង សាខុន​៖ 


 
 
​លោក វេ​ង សាខុន ឲ្យ​ដឹង​ទៀតថា ការសុំ​នាំ​អង្ករ​ទៅ​ចិន​កន្លងមក ត្រូវ​វាយតម្លៃ​តឹងរឹង​ផ្នែក​ភូតគាម​អនាម័យ​ពី​មន្ត្រី​ជំនាញ​របស់គេ ទើប​មានតែ​ក្រុមហ៊ុន​ចំនួន​២៤​ប៉ុណ្ណោះ ទទួល​ការអនុញ្ញាត ក្នុងចំណោម​ក្រុមហ៊ុន​ដាក់ពាក្យ​រាប់រយ​។ លោក​បន្ថែមថា កម្ពុជា​កំពុង​រង់ចាំ​ភាគី​ចិន​មក​ត្រួតពិនិត្យ​លទ្ធភាព​នាំចេញ​របស់​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ដើម្បី​ពង្រីក​វិសាលភាព​នាំចេញ​។ 
 
​គួរ​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៨​នេះ ប្រទេស​ចិន​បាន​បើក​កូតា ៣០​ម៉ឺន​តោន​សម្រាប់​អង្ករ​កម្ពុជា​៕ 
 
 
​ 

© រក្សាសិទ្ធិដោយ thmeythmey.com