ក្រុមហ៊ុន​ជីប ម៉ុង លេចធ្លោ​ក្នុង​ពិ​ព័រ​ណ៍តាំង​បង្ហាញ​ផលិតផល Cambuild
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ជីប ម៉ុង លេចធ្លោ​ក្នុង​ពិ​ព័រ​ណ៍តាំង​បង្ហាញ​ផលិតផល Cambuild
13, Sep 2018 , 3:57 pm        
រូបភាព
​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស សុទ្ធតែ​បានដឹងហើយថា ក្រុមហ៊ុន​ជីប ម៉ុង គឺជា​ដង្ហើម​នៃ​ការអភិវឌ្ឍន៍​​វិស័យ​សំណង់​នៅ​កម្ពុជា​។ ការ​ផ្ត​ត់​ផ្គង់​ផលិតផល​សំណង់ ដែលមាន​គុណភាព​បាន​ជាប់​ចំណាត់ថ្នាក់​ឈានមុខ​គេ ចាប់តាំងពី​ទស្ស​វ​ត៍ទី​៨០​។ គិត​មកដល់​បច្ចុប្បន្ន ជីប ម៉ុង បាន​ប្រើប្រាស់​បទពិសោធន៍ នៃ​ការផលិត​ផលិតផល​សំណង់​ជាង​៣០​ឆ្នាំ ច្នៃ​បង្កើត​នូវ​ផលិតផល​សំណង់​បន្ថែមទៀត ជាច្រើន​ប្រភេទ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​សំណង់​កម្ពុជា​ដែល​កំពុង​ត្រូវការ​ផលិតផល​សំណង់ ដែលមាន​គុណភាព​ពិតប្រាកដ​។
 
​ក្នុង​កម្មវិធី​តាំង​ពិ​ព័រណ៌​សម្ភារ​សំណង់ Cambuild នេះ ក្រុមហ៊ុន ជីប ម៉ុង បានដាក់​តាំង​បង្ហាញ​នូវ​ផលិត​ផលគុណ​ភាពលេច​ធ្លោ​ជាច្រើន​ដូចជា បេតុង​លាយ​ស្រេច​ជីប ម៉ុង ដែលមាន​ការអភិវឌ្ឍ​ន៍​ឡូហ្គោ និង​បច្ចេកវិទ្យា​បេតុង​លាយ​ស្រេច​ថ្មី​,​ដែក​ម៉ា​កវី បន្ថែម​នូវ​ប្រភេទ​ដែកថែប​ថ្មី​ឆ្លើយតប​នឹងត្រូវ​ការ​ទីផ្សារ ដែល​ត្រូវការ​ដែក​សម្រាប់​អគារ​ទំនើប​, ស៊ីម៉ងត៍​អូដ្ឋ កែច្នៃ​កញ្ចប់​វេច​ខ្ចប់​ថ្មី បច្ចេកវិទ្យា​កាន់តែ​ទំនើប​ចុងក្រោយបង្អស់ ពី​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍ ជីប ម៉ុង អ៊ិន​ស៊ី​។ 


 
​ស្របពេល​ជាមួយគ្នានេះដែរ ជីប ម៉ុង ក៏បាន​ណែនាំ​នូវ​ផលិតផល​សំណង់​ថ្មី គឺ​ក្បឿង​បេតុង និង​ទុយោ ជីប ម៉ុង ដែល​ផលិត​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ចុង​ក្រោយពី​អ៊ីតាលី ផ្សំ​ដោយ​វត្ថុធាតុដើម​ពី​អ៊ឺរ៉ុប​។ អតិថិជន​ដែល​បានមក​ទស្សនា​ពិ​ព័រណ៍ ក៏​អាច​មានឱកាស​ទទួលបាន​នូវ​ប្រូ​ម៉ូ​សិន​ពិសេសៗ និង​វត្ថុ​អនុស្សាវរីយ៍ ពី​បញ្ជរ​ជីប ម៉ុង ផងដែរ​។ 
 
​វិសាល យុវជន​ម្នាក់ ដែល​បាន​ចូលមក​ទស្សនា​បញ្ជរ​ពិ​ព័រ​ណ៌​ជីប ម៉ុង និយាយថា​ពិព័រណ៍​នេះ គួរ​ឲ្យ​ចាប់អារម្មណ៍ ព្រោះ​បានផ្តល់​ពត៌មាន​ជាច្រើន ទាក់ទង​នឹង​ការអភិវឌ្ឍន៍​វិស័យ​សំណង់​ក្នុងប្រទេស​។ ជាពិសេស​ក្រុមហ៊ុន ជីប ម៉ុង ជា​ក្រុមហ៊ុន​ក្នុងស្រុក ដែលមាន​ការវិវត្តន៍ និង​រីកចម្រើន​លើសគេ លើ​ផលិតផល​សំណង់​មានគុណ​ភាព និង​ដើរ​ទន្ទឹមនឹង​ផលិតផល​បរទេស​ដែលមាន​វត្ត​មាននៅ​កម្ពុជា​។ លោក វិសាល បន្តថា​៖ «​ការ​មក​ទស្សនា​ដល់ទី​តាំង​បញ្ជរ​ផ្ទាល់​ធ្វើ​ឲ្យ​ខ្ញុំ​បាន​យល់ដឹង​កាន់តែច្បាស់ ពី​បច្ចេកវិទ្យា​នៃ​ការផលិត ព្រមទាំង​មានឱកាស​ចុះឈ្មោះ​ក្នុង​ការចុះ​ទស្សនកិច្ច ដល់ទី​ផ្សារ​ថែមទៀត​»​។ 
  


​សូមបញ្ជាក់ថា ពិព័រណ៍​Cambuild ធ្វើឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១២-១៤ ខែកញ្ញា​។​លោកអ្នក​អាច​អញ្ជើញ​ទៅ​ទស្សនា​បញ្ជរ​ជីប ម៉ុង ដើម្បី​ទទួលបាន​វត្ថុ​អនុស្សាវរីយ៍​ភ្លាមៗ និង​មានឱកាស​ទទួល​បានកា​រ​បញ្ចុះតម្លៃ​ពិសេស ថែម​ទៀតផង​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 68984 [1] => 69 [2] => ក្រុមហ៊ុន​ជីប ម៉ុង លេចធ្លោ​ក្នុង​ពិ​ព័រ​ណ៍តាំង​បង្ហាញ​ផលិតផល Cambuild [3] => content [4] => [5] => [6] => 125 [7] => 0 [8] => )