ជាតិ
តំបន់​ខ្ពង់រាប និង​វាលទំនាប​នឹងមាន​ជំនន់​ទឹកភ្លៀង​ពីថ្ងៃ​ទី​១៣-១៩​កញ្ញា​
13, Sep 2018 , 5:15 pm        
រូបភាព
​ភ្នំពេញ​៖ តំបន់​ខ្ពង់រាប​ភាគ​ឦសាន​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ និង​តំបន់​វាលទំនាប តាម​បណ្តា​យ​ព្រំដែន​កម្ពុជា​-​វៀតណាម អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​-​ជោកជាំ ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង ដោយសារ​រង​ឥទ្ធិ​ព្យុះ​មង្ឃុត និង ព្យុះ​បារី​ចា​ត​។ ស្របពេល​ជាមួយគ្នានេះ កម្ពុជា​បន្ត​មាន​ភ្លៀង​ធា្ល​ក់​ពី​មធ្យម​ទៅ​ច្រើន នៅ​ទូទាំងប្រទេស រហូតដល់​ថ្ងៃទី​១៩ ខែកញ្ញា​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​ថ្ងៃទី​១៣ ខែកញ្ញា​។


 
​ការចេញ​សេចក្តីជូនដំណឹង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ធនធានទឹក បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ដោយ​ឃើញថា មាន​ព្យុះ​ទាំងពីរ​ខាងលើ ដែលមាន​ប្រព័ន្ធ​សម្ពាធ​ទាប​បន្ត​អូស​កាត់​លើ​អាង​ទន្លេមេគង្គ និង​បន្ត​មាន​ឥទ្ធិពល​លើ​កម្ពុជា​។ 
 
​ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា  ព្យុះ​មង្ឃុត​(Mungkhut) ដែលជា​ព្យុះ​ទី​២២ បាន និង​កំពុងធ្វើដំណើរ​ទៅដល់​ភាគ​ខាងជើង​ប្រទេស​វៀតណាម នៅ​យប់​ថ្ងៃទី​១៧ ខែកញ្ញា​។ ដោយឡែក​ព្យុះ​ទី​២៣ ឈ្មោះ បារី​ចា​ត​(Barijat)​នឹង​ថយឥទ្ធិពល​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ត្រង់​ភាគ​ខាងជើង​កោះ​ហៃណាំ​៕
 

Tag:
 អាកាសធាតុ​
  ព្យុះ​
 ​ភ្លៀង​
© រក្សាសិទ្ធិដោយ thmeythmey.com