ទម្លាប់​ខ្ចិ​ល​៩​នេះ នឹងធ្វើ​ឲ្យ​អ្នក​ទៅ​ជួប​ពេទ្យ​រាល់ថ្ងៃ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ទម្លាប់​ខ្ចិ​ល​៩​នេះ នឹងធ្វើ​ឲ្យ​អ្នក​ទៅ​ជួប​ពេទ្យ​រាល់ថ្ងៃ​
14, Sep 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​មិន​ចង់​តែងតែ​ត្រូវ​ទៅ​ជួប​ពេទ្យ អ្នក​គួរតែ​កុំ​សាង​ទម្លាប់​អាក្រក់​ទាំង​៩​ខាងក្រោម​នេះ​ឲ្យ​សោះ​។ តើ​មាន​អ្វី​ខ្លះទៅ​?


 
1.    អ្នក​មិនគួរ​រវល់​ខ្លាំង រក​មិនឃើញ​បន្ទប់ទឹក ឬ​ខ្ចិ​ល​ចូល​បន្ទប់ទឹក​នោះទេ ព្រោះ​នៅពេលដែល​អ្នក​មិន​ចូល​បន្ទប់ទឹក​នៅពេល​ឈឺ​បត់ជើងតូច ដោយ​ទប់​នោម​ក្នុង​រយៈពេល​យូរ វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រលៀន​អ្នកជា​ខ្លាំង​។ ដូចនេះ នៅពេលដែល​អ្នក​ចង់​បត់ជើងតូច​ភ្លាម គួរតែ​ប្រញាប់​ទៅ​បន្ទប់ទឹក ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រលៀន​អ្នក​។​
 
2.    អ្នក​មិនគួរ​ល្មោភ​គេង ហើយ​មិន​ញ៉ាំ​អាហារ​ពេលព្រឹក​ទេ ព្រោះ​អាចធ្វើ​ឲ្យ​អ្នក​ខ្វះ​សារធាតុចិញ្ចឹម ថែមទាំង​ធ្វើ​ឲ្យ​អ្នក​ឆាប់​នឿយហត់​ទៀតផង​។ ម្យ៉ាងទៀត អ្នកនឹង​អាច​ប្រឈមមុខ​នឹង​ជំងឺ​ទល់លាមក រលាក​ក្រពះ សម្ពាធ​ឈាម​ឡើង​ខ្ពស់ ថែមទាំង​អាច​ប៉ះពាល់​ដល់​បេះដូង​ទៀតផង​។​
 
3.    អ្នក​មិនគួរ​ខ្ចិ​ល​មិន​ហាត់ប្រាណ​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​ងាយ​ប្រឈមមុខ​នឹង​ជំងឺមហារីក​ខ្លាំងណាស់​។ ដូចនេះ អ្នក​គួរតែ​រៀន​ចេះ​ហាត់ប្រាណ ហើយ​វិធី​ហាត់ប្រាណ​ដែល​ល្អ​បំផុត​គឺ​ដើរ​ចំនួន​៣០​នាទី​ជា​រៀងរាល់ថ្ងៃ​។​
 
4.    អ្នក​មិនគួរ​ខ្ចិ​ល​ដោយ​មិន​ប្រើ​ខួរក្បាល​គិត​នោះទេ ព្រោះ​អាចធ្វើ​ឲ្យ​ខួរក្បាល​អ្នក​ស្ពឹក​បាន​។ ដូចនេះ អ្នក​គួរតែ​ប្រើ​ខួរក្បាល​ឲ្យ​បាន​ច្រើន ឬ​អាន​សៀវភៅ​ជាដើម ដើម្បី​ជួយ​បង្កើន​ការចងចាំ​របស់​អ្នក​។​
 
5.    អ្នក​មិនគួរ​ខ្ចិ​ល​ដោយ​មិន​ដុសធ្មេញ ហើយ​ចូល​គេង​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធ្មេញ​អ្នកជា​ខ្លាំង​។ ដូចនេះ មិន​ថា​អ្នក​ងងុយគេង​យ៉ាងណា ក៏​អ្នក​គួរតែ​ដុសធ្មេញ​មុន​ចូល​គេង​ដែរ​។​
 
6.    មិន​ថា​អ្នក​រវល់​យ៉ាងណាទេ អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​បើ​អ្នក​ខ្ចិ​ល​ញ៉ាំ​ទឹក នោះ​នឹង​អាច​ប្រឈមមុខ​នឹង​អាកា​រៈ​ទល់លាមក ឬ​កើត​គ្រួស​ក្នុង​តម្រង់​នោម​ជាដើម​។ ដូចនេះ អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​យ៉ាងតិច​១២០០​មី​លី​លីត្រ​ក្នុង​មួយថ្ងៃ​។​
 
7.    ការ​ខ្ចិ​ល​ចម្អិនម្ហូប ដោយ​តែងតែ​ទៅ​ទិញ​នៅក្រៅ​ពិសារ នឹង​អាចធ្វើ​ឲ្យ​អ្នក​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​ផ្សេងៗ​ណាស់ ព្រោះ​អាហារ​នៅក្រៅ​គេ​ធ្វើ​មិន​ស្អាត​ដូចជា​យើង​ចម្អិន​ដោយ​ខ្លួនឯង​ទេ​។ អាហារ​ទាំងនោះ នឹង​ផ្ទុក​ទៅដោយ​មេរោគ​ច្រើន ដែល​អាចធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​ដោយ​មិនដឹង​ខ្លួន​បាន​។​
 
8.    អ្នក​មិនគួរ​ខ្ចិ​ល​ដល់​ថ្នាក់​មិន​ប្តូរ​អាវ​ក្នុង​ទេ ព្រោះ​អាចធ្វើ​ឲ្យ​អ្នក​ងាយ​កើត​ជំងឺមហារីក​នៅពេលដែល​អ្នក​ពាក់អាវ​ក្នុង​មិន​ដោះ​ក្នុង​រយៈពេល​យូរ​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​នូវ​ចំណុច​ដ៏​តូច​មួយ​នេះ ទើប​មិន​ងាយ​ជួបនឹង​គ្រូពេទ្យ​។​
 
9.    ចុងក្រោយ អ្នក​គួរតែ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ ទើប​អ្នក​អាច​ការពារ និង​ព្យាបាល​លើ​ជំងឺ​ផ្សេងៗ​ដែល​កើត​គ្មាន​រោគសញ្ញា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 69009 [1] => 61,32 [2] => ទម្លាប់​ខ្ចិ​ល​៩​នេះ នឹងធ្វើ​ឲ្យ​អ្នក​ទៅ​ជួប​ពេទ្យ​រាល់ថ្ងៃ​ [3] => content [4] => [5] => [6] => 0 [7] => 0 [8] => )