លោក សាយ សំ​អាល់ ក្លាយជា​ប្រធានកិត្តិយស​ក្លិប​បាល់ទាត់​បឹងកេត​

កីឡាជាតិ
ជាតិ
លោក សាយ សំ​អាល់ ក្លាយជា​ប្រធានកិត្តិយស​ក្លិប​បាល់ទាត់​បឹងកេត​
14, Sep 2018 , 7:39 pm         1946
រូបភាព
លោក សាយ សំអាល់ (កណ្តាល)ថតរួមគ្នាជាមួយថ្នាក់ដឹកនាំក្លិបបាល់ទាត់បឹងកេត, រូបភាពពីហ្វេសប៊ុកបឹងកេត
លោក សាយ សំអាល់ (កណ្តាល)ថតរួមគ្នាជាមួយថ្នាក់ដឹកនាំក្លិបបាល់ទាត់បឹងកេត, រូបភាពពីហ្វេសប៊ុកបឹងកេត
​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ ត្រូវបានតែងតាំង​ជា​ប្រធានកិត្តិយស​ក្លិប​បាល់ទាត់​បឹងកេត ដែល​បាន​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ថ្មី​កាលពី​ខែឧសភា ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្លិប​បាល់ទាត់​បឹងកេត​។

 
 
​មិន​ត្រឹមតែ​ប្រកាស​ពី​ការតែងតាំង​លោក សាយ សំ​អាល់ ជា​ប្រធានកិត្តិយស​ប៉ុណ្ណោះ​ទេ ក្លិប​បឹងកេត​ថែមទាំង​ប្រកាស​ធ្វើជា​ដៃគូ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​កីឡាបាល់ទាត់ យុវជន និង​បរិស្ថាន​ទៀតផង​។ 
 
​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ក្លិប​បឹងកេត​បាន​បង្ហោះ​រូបភាព​ជុំគ្នា​រវាង​លោក សាយ សំ​អាល់ ជាមួយ​ថ្នាក់ដឹកនាំ​ក្លិប​មួយ​សន្លឹក​ដោយ​រៀបរាប់ថា​៖«​ឯកឧត្តម សាយ សំ​អាល់  រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​រាជធានី​ភ្នំពេញ បានផ្ដល់​កិត្តិយស​ធ្វើជា​ប្រធានកិត្តិយស​របស់​ក្លិប​បាល់ទាត់​បឹងកេត​ចាប់ពីពេលនេះ​តទៅ​។ លើសពីនេះ ក្លិប​បាល់ទាត់​បឹងកេត និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​ធ្វើជា​ដៃគូ​សហការ ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់ យុវជន និង​បរិស្ថាន​»៕ 

 

Tag:
 ​បាល់ទាត់​
  បឹងកេត​
  សាយ សំ​អាល់
© រក្សាសិទ្ធិដោយ thmeythmey.com