ជាតិ
រដ្ឋ​ប្រមូល​ពន្ធដារ​បាន​ជាង​១,៥០០​លាន​ដុ​លា្ល​រ ក្នុង​រយៈពេល​៨​ខែ​ឆ្នាំ​២០១៨​នេះ​
15, Sep 2018 , 8:29 pm        
រូបភាព
រូបភាព​ពី​ហ្វេសប៊ុក អគ្គនាយកដ្ឋានពន្ធដារ​
រូបភាព​ពី​ហ្វេសប៊ុក អគ្គនាយកដ្ឋានពន្ធដារ​
​ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០១៨ អគ្គនាយកដ្ឋានពន្ធដារ​ប្រមូល​ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ បាន​ចំនួន ៦០១៣២០ ប៊ី​លាន​រៀល ដែល​សមាមាត្រ​នឹង ១,៥០៣.២៩​លាន​ដុល្លារ​។ តួលេខ​នេះ កើនឡើង​១២​ភាគរយ បើ​ធៀប​នឹង​ពេលវេលា​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧​។



​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ចំណូល​ពន្ធ​ជាង​១,៥០០​លាន​ដុ​លា្ល​រ​នេះ  ស្មើនឹង​៧៨.១៥​ភាគរយ នៃ​ផែនការ​ច្បាប់​កំណត់​។  ដោយឡែក​ការប្រមូល​ពន្ធ​ប្រចាំ​ខែសីហា​ឆ្នាំនេះ ទទួលបាន ១៤៦,៩១​លាន​ដុល្លារ ស្មើនឹង​៧.៦៤​ភាគរយ​៕
 

Tag:
 សេដ្ឋកិច្ច​
  ពន្ធដារ​
  ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com