ជាតិ
ជិត​មួយខែ បក្ស​ខ្មែរ​ក្រោក ប្រមូល​ស្នាម​មេដៃ​បាន​ជាង​២​ម៉ឺន ក្នុង​យុទ្ធនាការ​ដើម្បី​កោះត្រល់​
16, Sep 2018 , 6:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណបក្ស​ខ្មែរ​ក្រោក បាន​ប្រមូល​ស្នាម​មេដៃ​២៣,០០០ នៅក្នុង​យុទ្ធនាការ​«​ស្នាម​មេដៃ​ដើម្បី​កោះត្រល់​» ក្នុង​រយៈពេល ២៦​ថ្ងៃ​មកនេះ​។ ការប្រមូល​មេដៃ​គាំទ្រ​នេះ ដើម្បី​ដាក់​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ សើរើ​ទាមទារ​កោះត្រល់​មកវិញ​។

 
 
​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​លោក សុខ​សុវណ្ណ វ​ឌ្ឍា​សា​ប៊ុង ដែល​ពលរដ្ឋ​ទូទៅ​ស្គាល់​ឈ្មោះថា William រូបនេះ ជឿជាក់ថា យ៉ាងយូរ​២​ខែ​ទៀត ស្នាម​មេដៃ​ដែល​បានកំណត់​យក​ចំនួន​៥​ម៉ឺន​សម្រាប់​យុទ្ធនាការ​« ដើម្បី​កោះត្រល់​» នឹង​ទទួលបាន​គ្រប់​ចំនួន​កំណត់​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សុខ​សុវណ្ណ វ​ឌ្ឍា​សា​ប៊ុង បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ពលរដ្ឋ​មួយចំនួន មានការ​ខ្លាចរអា និង​បាត់បង់​ជំនឿ​ទុក្ខ​ចិត្ត ក្រោយពេល​មាន​ជន លាប​ព័​ណ​លើ​យុទ្ធនា​ការណ៍ ស្នាម​មេដៃ​នេះ ជា​រឿង​នយោបាយ​។ ខ្ញុំ​ជឿថា បើ​គ្មាន​អ្នក​និយាយ​ញុះញង់​បែបនេះ​ទេ ចំនួន​ស្នាម​មេដៃ​អាច​ប្រមូលបាន​លឿន​ជាងនេះទៅទៀត​»​។​
 
​បើតាម​លោក វ​ឌ្ឍា​សា​ប៊ុង ស្នាម​មេដៃ​ដែល​ក្រុម​គណបក្ស​លោក​ទទួលបាន​នេះ ភាគច្រើន​បានមកពី​បណ្ដា​ក្រុមនិស្សិត និង​អាជីវករ​។​
 
​យុទ្ធនា​ការណ៍​«​ស្នាម​មេដៃ​ដើម្បី​កោះត្រល់​» ត្រូវបាន​គណបក្ស​ខ្មែរ​ក្រោក ធ្វើឡើង​ក្នុង​គោលបំណង​ប្រមូល​ការគាំទ្រ ដើម្បី​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ សើរើ​ទាមទារ​កោះត្រល់​មកវិញ​។ យុទ្ធ​ការណ៍​នេះ ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឲ្យ​ធ្វើ ក្រោល​ក្ខ​ខណ្ឌ​មួយចំនួន​រួមមាន ការហាម​ការឃោសនា​ទាក់ទាញ​ការចូលរួម​តាម​ទីសាធារណៈ​, ហាម​ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង ហើយ​ប្រសិន​ជាមាន​ហេតុការណ៍​ប៉ះពាល់​ដល់​សុវត្ថិភាព សណ្ដាប់ធ្នាប់​នោះ យុទ្ធនាកា​នេះ គឺ​ត្រូវ​បញ្ឈប់​ដំណើរការ​ទៀត​៕

Tag:
 ​នយោបាយ​
 ​បក្ស​ខ្មែរ​ក្រោក​
 ​កោះត្រល់​
 ​ស្នាម​មេដៃ
© រក្សាសិទ្ធិដោយ thmeythmey.com