ជាតិ
លោក រី​ច​ឈ្នឺ​រ​៖ បើ​ធ្វើ​វេជ្ជបណ្ឌិត​គិតតែ​ប្រាក់ មិន​ឲ្យ​តម្លៃ​ជីវិត​មនុស្ស សូម​រក​ការងារ​ផ្សេង​ទៅ​!
16, Sep 2018 , 5:16 pm        
រូបភាព
​កាលពី​ឆ្នាំ​២០១១ លោក​វេជ្ជបណ្ឌិត បេ​អាត រី​ច​ឈ្នឺ​រ (Beat Richner) បានធ្វើ​បទ​បង្ហាញ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ដល់​និស្សិត​ខ្មែរ និង​ស្វី​ស ស្តីពី​ការផ្តល់សេវា​សុខាភិបាល​ដោយ​គ្មាន​ការរើសអើង ដែល​រៀបចំ​នៅ​មន្ទីរពេទ្យ ជ័យ​វរ្ម័នទី​៧ នៅ​ខេត្តសៀមរាប​។​

 
​ស្ថាបនិក​មូលនិធិ​គន្ធបុប្ផា​រូបនេះ បាន​ក្រើនរំលឹក​ដល់​និស្សិត​ពេទ្យ​ទាំងអស់​ឲ្យ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ ដោយ​មិនមាន​អំពើពុករលួយ និង​រើសអើង​ជនក្រីក្រ​។ លោក​បាន​លើកឡើងថា បើ​មាន​អំពើពុករលួយ​ក្នុង​មន្ទីរពេទ្យ នោះ​មន្ទីរពេទ្យ នឹង​ប្រែ​ក្លាយទៅជា​កន្លែង​ចម្លងជំងឺ មិនមែនជា​កន្លែង​ព្យាបាល​នោះឡើយ​។​
 
​វេជ្ជបណ្ឌិត​ស្វី​ស ដែល​ក្លាយជា​វីរបុរស​របស់​ខ្មែរ​រូបនេះ បាន​លើកឡើងថា​៖ «​ប្រសិនជា​អ្នកធ្វើ​វេជ្ជបណ្ឌិត ហើយ​ព្យាបាល​ដោយ​គិតតែ​ប្រាក់ និង​មិន​ឲ្យ​តម្លៃ​ជីវិត​មនុស្ស សូម​ស្វែងរក​ការងារ​ផ្សេង​ធ្វើទៅ​»​។ សម្រាប់​លោក បេ​អាត រី​ច​ឈ្នឺ​រ ការសង្គ្រោះ​ជីវិត​មនុស្ស​ជា​រឿង​អាទិភាព​ដែល​គ្រូពេទ្យ វេជ្ជបណ្ឌិត ត្រូវអនុវត្ត​មុន​ជា​ចាំបាច់​៕
 

Tag:
 Beat Richne
© រក្សាសិទ្ធិដោយ thmeythmey.com