អត្ថបទពាណិជ្ជកម្ម
អាស៊ី វេរលុយ ផ្តល់អាហារូបករណ៍ ២០០កន្លែង សម្រាប់សិក្សានៅសាកលវិទ្យាល័យបៀលប្រាយ
× ក្រុមហ៊ុន អាស៊ី វេរលុយ ផ្តល់អាហារូបករណ៍ ២០០ កន្លែង ដល់និស្សិត ដែលចង់បន្តការសិក្សានៅ សាកលវិទ្យាល័យបៀលប្រាយ។ ការចូលរួមសម្មភាពសង្គមនេះ ធ្វើឡើងក្នុងបំណងកាត់បន្ថយភាពក្រីក្រ ក៏ដូចជាផ្តល់ឱកាលឲ្យនិស្សិតមានលទ្ធភាពបន្តការសិក្សានៅ សាកលវិទ្យាល័យ និងជួយលើកកម្ពស់ជីវភាពប្រជាជនឲ្យមានភាពល្អប្រសើរ។
ក្រៅពីទទួលបានអាហារូបករណ៍ និស្សិតនឹងទទួលបានការងារ ជាមួយ អាស៊ីវេលុយ ក្នុងរយៈពេលទទួលអាហារូបករណ៍ពីក្រុមហ៊ុន និងត្រូវគោរពតាមគោលការណ៍របស់ អាស៊ីវេលុយ និងសាកលវិទ្យាល័យ។
អាស៊ីវេលុយ មានផ្តល់សេវាកម្មជាច្រើនដូចជា ដាក់ប្រាក់ ដកប្រាក់ វេរប្រាក់ ទិញកាតទូរស័ព្ទ បង់ថ្លៃទឹកភ្លើង ទូទាត់វិក្កយបត្រ ទូទាត់ការចំណាយតាមរយៈ Scan QR Code សេវាបើកប្រាក់បៀរវត្ស និងសេវាប្តូរប្រាក់។ សព្វថ្ងៃ អាស៊ីវេរលុយ ធ្វើប្រតិបត្តិការនៅគ្រប់ខេត្តក្រុងទាំងអស់ ដែលមានសាខាទូទាំងប្រទេសជាង ៤០សាខា មានភ្នាក់ងារជាង២,០០០កន្លែង និងសមាជិកជាង ៥០,០០០នាក់។ កាលពីពេលថ្មីៗនេះ អាស៊ី វេរលុយ បានបង្កើតសេវាកម្មថ្មី ដែលហៅកាត់ថា អាស៊ី ផេ ដែលទូទាត់សាច់ប្រាក់តាមរយៈការ Scan QR Code មិនបាច់បារម្ភពីលុយរហែក លុយក្លែងក្លាយ ពិបាកក្នុងការអាប់លុយ។
សម្រាប់ព័ត៌មានទាក់ទង ពីការទទួលអាហារូបករណ៍៖
លោក វ៉ាន់ ចន្ធី នាយក នាយកដ្ឋានផ្នែករដ្ឋបាល និងធនធានមនុស្ស។
លោកអ្នកអាចអញ្ជើញទៅការិយាល័យ ក្រុមហ៊ុន អាស៊ី វេរលុយ ដែលមានអាសយដ្ឋាន ផ្ទះលេខ៤៥-៤៧ ផ្លូវស្ពានឥន្ធនូកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទំនាក់ទំនងទូរស័ព្ទលេខ៖ ០៩៩ ៦៦៦៦ ៧៨/០៩៨ ៦៦៦៦ ៧៨/០៧១ ៦៦៦៦ ៧៨។
ទូរស័ព្ទដៃ៖០១២ ៥២៨ ២០០/ ០១៦ ៨៨៨ ០១៥។
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com