អត្ថបទពាណិជ្ជកម្ម
ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ អបអរ​ពិធី​បង្ហាញ​គម្រោង​លំនៅដ្ឋាន​R90 ជា​សាធារណៈ​
20, Sep 2018 , 5:04 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២០ ខែកញ្ញា​នេះ ម្ចាស់​លំនៅដ្ឋាន​ដំបូងៗ​គេ មាន​ទឹកមុខ​រំភើប​រីករាយ ព្រោះ​បាន​ចូលមក​រស់នៅ ក្នុងផ្ទះ​វីឡា​របស់​គម្រោង Residence90 (R90) ដែល​ទើបនឹង​បញ្ចប់​ជា​ស្ថាពរ​ក្នុងពេល​ថ្មីៗ​នេះ​។ គម្រោង Residence90(R90) ស្ថិតនៅ​ផ្នែក​ខាងជើង ក្នុង​ទីក្រុង​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ (​ភីភី​ស៊ី​ស៊ី​) ដោយ​ក្នុងនោះ​ក្រុមហ៊ុន​បានប្រកាសថា ផ្ទះ​វីឡា​របស់ខ្លួន​បាន​លក់​ជិត​អស់​ទៅហើយ​។​
 
​ផ្ទះ​វីឡា​ចំនួន​៨៧​ខ្នង របស់​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ចុងក្រោយ សម្រាប់​ផ្ដល់​ផាសុកភាព និង​សន្តិសុខ​ក្នុងការ​រស់នៅ ហើយ​សហគមន៍​ដែលមាន​ច្រក​ការពារ​សន្តិសុខ​យ៉ាង​ហ្មត់ចត់​មួយ​នេះ ក៏មាន​បង្កើត​នូវ​ទេសភាព​ធំ​ទូលាយ អាង​ហែល​ទឹក និង​ក្លិប​ហាត់ប្រាណ សម្រាប់​ម្ចាស់​លំនៅដ្ឋាន​ថែមទៀត​ផង​។ បើតាម​លោកស្រី Michelle Lau នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ បាន​បញ្ជាក់ថា​៖ «​យើងខ្ញុំ​មាន​កិ​តិ្ត​យស​ណាស់ ក្នុងការ​ស្វាគមន៍​ម្ចាស់​លំនៅដ្ឋាន​ដំបូងៗ​របស់​គម្រោង R90 មក​រស់នៅក្នុង​មជ្ឈដ្ឋាន​ដែលមាន​សុវត្ថិភាព និង​មាន​ពណ៌​បៃតង ដែល​ក្រុមហ៊ុន​យើងខ្ញុំ​បាន​កសាងឡើង​។ នេះ​ជា​គម្រោង​អភិវឌ្ឍន៍​ពិសេស​ពិតៗ ដែល​ស្ថិតនៅ​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ ហើយ​ជា​គម្រោង​មួយផ្នែក​របស់​ភីភី​ស៊ី​ស៊ី ដែល​បន្ត​លូតលាស់​ឥតឈប់ឈរ​»​។​


 
​បើតាម​លោកស្រី Michelle Lau គម្រោង Residence90(R90) បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​សាធារណជន ហើយ​នេះ​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​យ៉ាងច្បាស់​ថា អ្វីៗ​ដែល ក្រុមហ៊ុន ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ បាន​បង្កើតឡើង​សុទ្ធ​តែមាន​គុណភាព​។ លោកស្រី Michelle Lau បញ្ជាក់​ដូច្នេះ​៖« ខ្ញុំ​សូម​ជំរុញ​អ្នក​ដែលមាន​ចំណាប់អារម្មណ៍ រួសរាន់​ទាក់ទង​មកកាន់​យើងខ្ញុំ​»​។​


 
​គួររំលឹកថា គម្រោង R90 បានចាប់ផ្តើម​សាងសង់​នៅក្នុង​ឆ្នាំ​២០១៦ ហើយ​ក្រុមការងារ​ជំនាញ​មានដូចជា​អ្នក​រចនា​ប្លង់ វិស្វករ និង​ជាង​នានា បាន​ចំណាយពេល​លើ​ការសាងសង់​លំនៅដ្ឋាន​ដែលមាន​គុណភាព​ខ្ពស់បំផុត ក្នុង​រាជធានី​ភ្នំពេញ​។ ផ្ទះ​វីឡា​ទាំងនេះ ស្ថិតនៅ​ជិត​គម្រោង Eden Garden ដែលជា​ទីតាំង​កម្សាន្ត​ដ៏​ពេញនិយម​របស់​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ ដោយ​ក្នុងនោះ​រួមមាន​ភោជនីយដ្ឋាន ហាង​កាហ្វេ ហាង​ទំនិញ រោងភាពយន្ត និង​ក្លិប​រាត្រី​ផងដែរ​។ ទាំងអស់នេះ សុទ្ធសឹង​ជា​អ្វីដែល​ម្ចាស់​លំនៅដ្ឋាន​ក្នុង​គម្រោង R90 ចង់បាន​។ ទន្ទឹមនឹងនេះ សាលា Singapore Cambodia International Academy (SCIA) ដែល​ស្ថិតក្នុង​គម្រោង​នេះដែរ​នោះ ក៏​កំពុង​ស្វាគមន៍​សិស្សានុសិស្ស​ដំបូង​របស់ខ្លួន សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ ដើម្បី​ផ្តល់នូវ​សេវា​អប់រំ​ដែលមាន​គុណភាព​បំផុត​តាម​ស្តង់ដា​ការអប់រំ​របស់​ប្រទេស​សិង្ហ​បុរី​។​
 
​ផ្ទះ​វីឡា​ទាំងអស់ សុទ្ធសឹង​បំពាក់​ដោយ​បច្ចេកវិទ្យា​ពេញលេញ ដើម្បី​ធានាថា​ការរស់នៅ​បែប​ឌីជីថល របស់​ប្រជាជន​កម្ពុជា​ចាក​ផុតពី​បញ្ហា​តានតឹង​តប់ប្រមល់​។ ក្រៅពីនេះ ផ្ទះ​វីឡា ក៏មាន​បំពាក់​នូវ​គ្រឿង​សុវត្ថិភាព​ឈានមុខ​គេ រាប់បញ្ចូល​ទាំងមុខ​ងារ​ស្គែ​ន​មេដៃ កាមេរ៉ា​សុវត្ថិភាព និង​វីដេអូ​ឆ្លើយឆ្លង (Video intercoms) ដើម្បី​ធានាថា ម្ចាស់​លំនៅដ្ឋាន​ទាំងអស់​អាច​សម្រាក និង​រស់នៅក្នុង​មជ្ឈដ្ឋាន​ថ្មី​របស់ខ្លួន​ដោយ​សុវត្ថិភាព​។ 


 
​គម្រោង​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ គ្របដណ្ដប់​លើ​ផ្ទៃដី ១១១,៦ ហិច​តា និង​ជា​គម្រោង​ដែល​បានឈ្នះ​ពានរង្វាន់​ផង​នោះ មាន​ផ្ដល់ជូន​ទីតាំង​សម្រាប់​ប្រើប្រាស់​ជា​ការិយាល័យ​គម្រោង​លំនៅដ្ឋាន      ទីកន្លែង​កម្សាន្ត ហើយ​ការអភិវឌ្ឍន៍​របស់​គ​ម្រោ​ង​នេះ មាន​ការធ្វើផែនការ​ពេញលេញ​ស្ថិតនៅ​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ​។ ដោយ​ផ្ដោតលើ​ការរស់នៅ​ក្នុង​មជ្ឈដ្ឋាន​បៃតង ហេដ្ឋារចនាសម្ព័ន្ធ​មាន​ប្រសិទ្ធភាព ក្រុមហ៊ុន​ភីភី​ស៊ី​ស៊ី មានបំណង​ក្លាយជា​ទីតាំង​ល្អ​បំផុត សម្រាប់​មនុស្ស​គ្រប់គ្នា​បានមក​ធ្វើការ លេង​កម្សាន្ត និង​សម្រាកកាយ ក្នុង​រាជធានី​ភ្នំពេញ ហើយ​ដើរតួនាទី​ជា​គម្រោង​គំរូ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ផ្សេងទៀត​ទូទាំងប្រទេស​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​គម្រោង​R90 សូម​ទាក់ទង​មកកាន់​ផ្នែក​លក់​របស់​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ​តាមរយៈ​ទូរ​សព្ទ​៖ ០៧៨ ៨៨៨ ៨២៩/ ០៦៩ ៥០១ ៦១៦/០៧៧ ៦៧៨៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com