លោក ខៀវ កាញារីទ្ធ​៖ ម៉ោង​៩​អត់​មាន​មន្ត្រី​ធ្វើការ តែបើ​រឿង​ចេញមុខ ម៉ែ​រហ័ស​!
ជាតិ
លោក ខៀវ កាញារីទ្ធ​៖ ម៉ោង​៩​អត់​មាន​មន្ត្រី​ធ្វើការ តែបើ​រឿង​ចេញមុខ ម៉ែ​រហ័ស​!
04, Oct 2018 , 9:57 am        
រូបភាព
ដោយ: ថ្មីៗ
​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែតុលា នេះ បាន​រិះគន់​មន្ត្រី​ថ្នាក់កណ្តាល​នៅ​ខុទ្ទកាល័យ​របស់ខ្លួន​ដែល​ស្ពឹក​ស្រពន់ និង​យឺតយ៉ាវ​ក្នុងការ​បំពេញការងារ ប៉ុន្តែ​ពួកគេ​រវៀសរវៃ​ពេលចេញ​មុខ ចេញ​មាត់​។​

 
​លោក​រដ្ឋមន្ត្រី បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​បែបនេះ​ថា​៖ «​ម៉ោង ៩ ហើយ រក​មន្ត្រី​ថ្នាក់កណ្ដាល​នៅ​ខុទ្ទកាល័យ​ម្នាក់​មិនបាន បើ​រឿង​ចេញមុខ​ចេញ​មាត់ ម៉ែ​រហ័ស​»​។​

 

​សំណេរ​របស់លោក ខៀវ កាញារីទ្ធ ទទួលបាន​ការបញ្ចេញ​មតិយោបល់ ការ​ចុច Like និង​ការចែករំលែក​ជា​បន្តបន្ទាប់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕
​ 

Tag:
 ​ខៀវ កាញារីទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 69751 [1] => 9 [2] => លោក ខៀវ កាញារីទ្ធ​៖ ម៉ោង​៩​អត់​មាន​មន្ត្រី​ធ្វើការ តែបើ​រឿង​ចេញមុខ ម៉ែ​រហ័ស​! [3] => content [4] => [5] => ​ខៀវ កាញារីទ្ធ​ [6] => 0 [7] => 0 [8] => )