កម្ពុជា ព្រួយបារម្ភ​ពី​ការកាត់បន្ថយ​ក្របខណ្ឌ​អនុគ្រោះ ដែល​នាំ​ឲ្យ​ពិបាក​ងើប​ចេញពី​ឋានៈ​ប្រទេស​អភិវឌ្ឍន៍​តិ​តតួ​ច​
ជាតិ
កម្ពុជា ព្រួយបារម្ភ​ពី​ការកាត់បន្ថយ​ក្របខណ្ឌ​អនុគ្រោះ ដែល​នាំ​ឲ្យ​ពិបាក​ងើប​ចេញពី​ឋានៈ​ប្រទេស​អភិវឌ្ឍន៍​តិ​តតួ​ច​
04, Oct 2018 , 9:59 pm        
រូបភាព
រូបភាពហ្វេសប៊ុកលោក ប្រាក់ សុខុន
រូបភាពហ្វេសប៊ុកលោក ប្រាក់ សុខុន
​ភ្នំពេញ​៖ កម្ពុជា ព្រួយបារម្ភ​ពី​បញ្ហា​កាត់បន្ថយ​ក្របខណ្ឌ​អនុគ្រោះ ដែល​នាំ​ឲ្យ​ពិបាក​ងើប​ចេញពី​ឋានៈ​ប្រទេស​អភិវឌ្ឍន៍​តិ​តតួ​ច​។ ការព្រួយបារម្ភ​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ប្រចាំឆ្នាំ នៃ​បណ្តា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច កាលពី​ចុងខែ​កញ្ញា​កន្លងមក​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​ទើប​ចេញផ្សាយ​។

 
​ក្នុង​កិច្ចប្រជុំ​នេះ កម្ពុជា​បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ ឲ្យ​ប្តេជ្ញា​អនុវត្ត »​កម្មវិធី​សកម្មភាព​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​សម្រាប់​បណ្តា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​(IPoA)» ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​លក្ខណៈ​ស្ថាប័ន ដែល​បណ្តា​ប្រទេស​ទាំង​នោះបាន​ជួបប្រទះ ក្នុងទិសដៅ​លុបបំបាត់​ភាពក្រីក្រ និង សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​
 
​ជាមួយគ្នា​នោះ​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ លោក ប្រាក់ សុខុន ក៏​លើក​ពី​ក្តី​ព្រួយបារម្ភ​របស់​កម្ពុជា ចំពោះ​ភាពមិនច្បាស់លាស់​របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ក្នុងការ​ងើប​ចេញពី​ឋានៈ​នេះ ហើយ​ឆ្ពោះ​កាន់​កម្រិត​ខ្ពស់​។ អ្វី​ដែលជា​កង្វល់​កម្ពុជា​នោះ គឺ​ការ​កាត់​ផ្ដាច់ជំនួយ និង​ការអនុគ្រោះ​ពី​បណ្ដា​ប្រទេស​អ្នកមាន​។​
 
 «​កម្ពុជា​ក៏បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ភាពមិនប្រាកដប្រជា សម្រាប់​បណ្តា​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច ដោយសារតែ​ការកាត់បន្ថយ​ក្របខ័ណ្ឌ​អនុគ្រោះ​នានា ដូចជា​កម្ចី ជំនួយឥតសំណង និង​ជំនួយ​អភិវឌ្ឍន៍ ដែល​អាច​ប៉ះពាល់​ដល់​ការសំរេចបាន​នូវ​កំណើនសេដ្ឋកិច្ច ទន្ទឹមគ្នា​នឹង​ការទទួលស្គាល់​ភាពចាំបាច់​ដើម្បី​ឲ្យ​បណ្តា​ប្រទេស​ទាំងនោះ​មាន​ភាពជា​ម្ចាស់ ដើម្បី​ត្រៀមខ្លួន​ចាក​ចេញពី​ឋានៈ​ជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​»​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​។​
 
​បច្ចុប្បន្ននេះ​ក្រុម​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច ក៏មាន​ធនាគារ​បច្ចេកវិទ្យា សម្រាប់​ដំណើរការ​អភិវឌ្ឍ​រប​ស់ប​ណ្តា​ប្រទេស​ទាំង​នេះដែរ​។ ធនាគារ​បច្ចេកវិទ្យា​នេះ បាន​បង្កើតឡើង​នៅក្នុង​ប្រទេស​តួ​ក​គី នៅក្នុង​ខែមិថុនា ឆ្នាំ​២០១៨ ។ ប្រទេស​ម៉ាឡាវី គឺជា​ប្រធាន​ប្តូរ​វេន​ថ្មី​នៃ​បណ្តា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​(LDC)​។ 
 
​រដ្ឋាភិបាល​កម្ពុជា កំពុង​ដាក់ចេញ​គោលនយោបាយ​នានា ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច ក្នុងទិសដៅ​ជំរុញ​ឲ្យ​កម្ពុជា ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ ២០៣០ ហើយ​បន្ត​ក្លាយទៅជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ ២០៥០៕

Tag:
 ប្រាក់ សុខុន​
  សេដ្ឋកិច្ច​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 69778 [1] => 9 [2] => កម្ពុជា ព្រួយបារម្ភ​ពី​ការកាត់បន្ថយ​ក្របខណ្ឌ​អនុគ្រោះ ដែល​នាំ​ឲ្យ​ពិបាក​ងើប​ចេញពី​ឋានៈ​ប្រទេស​អភិវឌ្ឍន៍​តិ​តតួ​ច​ [3] => content [4] => [5] => ប្រាក់ សុខុន​, សេដ្ឋកិច្ច​, UN [6] => 42 [7] => 0 [8] => )