អត្ថបទពាណិជ្ជកម្ម
បេក្ខជន​ឆ្នើម​៨​នាក់ នឹង​ប្រជែង​គ្នា​ដណ្តើមយក​ជ័យលាភី​ពី​ការប្រកួត​និយាយ​ភាសា​ចិន​ជា​សាធារណៈ​លើក​ទី​២
16, Oct 2018 , 4:00 pm        
រូបភាព
​ការប្រកួត​និយាយ​ភាសា​ចិន​ជា​សាធារណៈ​ជា​លើក​ទី​២​នេះ នៅក្នុង​ឆ្នាំ​២០១៨​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​(Cam-Asean)​។ ការប្រកួត​នេះ គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​យុវជន​កម្ពុជា បង្កើន​សមត្ថភាព​ភាសា​ចិន​របស់ខ្លួន​។ បេក្ខជន​ឆ្នើម​ចំនួន ៨​នាក់ នឹងត្រូវ​ប្រជែង​សមត្ថភាព​គ្នា ដើម្បី​ដណ្តើម​យកពាន នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​នេះ ដេ​ល​នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី ២៧ ខែតុលា​ខាងមុខ នៅ CJCC ។​
 
​ការប្រកួត​ជុំ​ទី​២ លើ​វិញ្ញាសា​ការធ្វើ​បទ​បង្ហាញ ដើម្បី​សម្រាំង​យក​បេក្ខជន​ដែលមាន​សមត្ថភាព សម្រាប់​ប្រជែង​យក​ជ័យលាភី នៃ​ការប្រកួត​និយាយ​ភាសា​ចិន​ជា​សាធារណៈ​លើក​ទី​២ ឆ្នាំ​២០១៨​នេះ កំពុង​ប្រព្រឹត្តទៅ​យ៉ាង​ស្វិត​ស្មាញ​បំផុត​។ 


 
​ការប្រកួត​និយាយ​ភាសា​ចិន​ជា​សាធារណៈ​ជា​លើក​ទី​២​នេះ រៀបចំឡើង​ដោយ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​(Cam-Asean) ដែលជា​វិទ្យាស្ថាន​មួយ​ល្បីល្បាញ​ក្នុងការ​ផ្តល់​ការអប់រំ​ភាសា​ចិន និង​អង់គ្លេស​ដ៏​មាន​គុណភាព​។ 


 
​គណៈកម្មការ​នឹងដាក់​ពិន្ទុ​ដោយ​ល្អិតល្អន់​ជាទីបំផុត ដើម្បី​សម្រេច​យកតែ​បេក្ខជន​ជើង​ខ្លាំង ៨​នាក់​ប៉ុណ្ណោះ ឆ្ពោះទៅ​វគ្គ​ផ្តាច់​ព្រ័​ត្ត​ប្រជែង​ពាន​ពី​ការប្រកួត​និយាយ​ភាសា​ចិន​ជា​សាធារណៈ​លើក​ទី​២​។ វគ្គ​ផ្តាច់​ព្រ័​ត្ត ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨​ខាងមុខ នៅ​សាល​មហោស្រព គី​ហ្សូ​ណា (KIZUNA) នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​។​


 
​តើ​ការប្រកួតប្រជែង​នឹងមាន​ភាពស្វិតស្វាញ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​យ៉ាងណា​នោះ​? សូម​ចូលរួម​ទាំងអស់គ្នា នៅ​ថ្ងៃទី​២៧ ខែតុលា​នេះ​។  សម្រាប់​ពត៌មាន​បន្ថែម និង​ទិញ​សំបុត្រ សូម​ទំនាក់ទំនង​លេខ​ទូរ​សព្ទ 023 976 999 / 011 77 44 50​។ 






 
​សូម​កក់​សំបុត្រ​នៅទីនេះ : https://goo.gl/JLJnBz​។ 
 
CAM-ASEAN មាន​អាសយដ្ឋាន​នៅ​អគារ​លេខ ១៨B ផ្លូវ ២០៥ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ខាងត្បូង​ភោជនីយដ្ឋាន ខ្មែរ​-​ថៃ អូ​ទ្បាំ​ពិ​ក ចម្ងាយ ៥០ ម៉ែត្រ បត់​ចូល​តាម​ហាង​លក់​ផ្លែឈើ ស្រីមុំ​អូ​ទ្បាំ​ពិ​ក​។ ទូរស័ព្ទ​លេខ​៖ 023 976 999 / 011 774 450 / 070 77 44 50​។​
 
​គេហទំព័រ​៖ www.cam-asean.com 
​ហ្វេ​ស​ប៊ុ​ក​៖ www.facebook.com/camaseaninstitute
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com