ជាតិ
រដ្ឋាភិបាល កាត់​ដី​ជាង​១១​ហិកតា ចេញពី​តំបន់​អភិរក្ស​ទឹកសាប​ព្រែក​ទប់​
17, Oct 2018 , 2:30 pm        
រូបភាព
បឹងព្រែកទប់
បឹងព្រែកទប់
ដោយ:
​ភ្នំពេញ​៖ ដី​១១,៥០​ហិកតា ត្រូវបាន​រដ្ឋាភិបាល សម្រេច​ដកចេញ​ពី​តំបន់​អភិរក្ស «​ទឹកសាប​ព្រែក​ទប់​» ដែលមាន​ទីតាំង​នៅក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ ការ​កាត់​ដី​នេះ ធ្វើ​ឲ្យ​តំបន់​អភិរក្ស​ទឹកសាប​ព្រែក​ទប់ នៅសល់​ដី​តែ ៤,៨០ ហិកតា​ប៉ុណ្ណោះ​។ នេះ​បើតាម​អនុក្រឹត្យ ដែល​ចុះ​តាំងពី​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៨​មក ហើយ​ទើប​ត្រូវបាន​បញ្ចេញ​នាពេល​ថ្មីៗ​នេះ ។​


 
​តំបន់​អភិរក្ស​ទឹកសាប​ព្រែក​ទប់ ត្រូវបាន​រដ្ឋាភិបាល​ដាក់បញ្ចូល​ជា​តំបន់​អភិរក្ស កាលពី​ឆ្នាំ​២០១៦ ដែលមាន​ផ្ទៃដី​សរុប ១៦,៣០​ហិកតា​។ តំបន់​អភិរក្ស​នេះ ដើម្បី​ធានា​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​៕

Tag:
 ​សង្គម​
 ​អនុក្រឹត្យ​
 ​តំបន់​អភិរក្ស​
 ​ទឹកសាប​ព្រែក​ទប់​
© រក្សាសិទ្ធិដោយ thmeythmey.com