ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្បួន​ដើម្បី​ញ៉ាំ​អាហារ​ប្រកបដោយ​សុខភាព​ល្អ​
23, Oct 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​ញ៉ាំ​អាហារ​ប្រកបដោយ​សុខភាព​ល្អ​ស្តាប់​មើលទៅ​ដូច​ងាយស្រួល​ណាស់ ប៉ុន្តែ​អ្នក​ដែល​បាន​ព្យាយាម​ធ្វើ​វា​ហើយ បែរជា​យល់ថា វា​ត្រូវការ​ត្រឡប់​ទៅរក​ទ​ម្លប់​ញ៉ាំ​អាហារ​ពីមុន​វិញ ជាពិសេស​ត្រូវ​ចៀសវាង​អាហារ​កៃ​ឆ្នៃ អាហារ​ផ្អែមៗ និង​ខ្លាញ់​។ បើសិនជា​អ្នក​មិន​លះបង់​អាហារ​ទាំងនេះ​នៅឡើយ​ទេ អ្នក​ប្រហែលជា​មិនអាច​ទទួលបាន​ការ​ញ៉ាំ​ប្រកបដោយ​សុខភាព​ល្អ​ឡើយ​។



មែនហើយ បើសិនជា​អ្នក​ចង់​ជោគជ័យ​លើ​ការ​ញ៉ាំ​អាហារ​ប្រកបដោយ​សុខភាព​ល្អ​មែន ខ្ញុំ​សូម​ណែនាំ​នូវ​ក្បួន​ខ្លះៗ​ដូចខាងក្រោម​នេះ​៖
 
​សម្រាប់​អាហារ​ពេលព្រឹក​ញ៉ាំ​ប្រហែល ៤០០​កាឡូរី​អី​បាន​ហើយ​
 
​ការចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយនឹង​ការ​ញ៉ាំ​អាហារ​ពេលព្រឹក​ពី ៣០០ ទៅ​៤០០​កាឡូរី នឹង​ជួយ​ប្រាកដថា អ្នកនឹង​ទទួលបាន​ថាមពល​គ្រប់គ្រាន់​។ វា​គួរតែ​ជាការ​ញ៉ាំ​ជាតិ​ប្រូតេអ៊ីន ជាតិ​សរសៃ ឬ​ខ្លាញ់​ផ្តល់​សុខភាព​យ៉ាងហោចណាស់ ១០​ក្រាម​ទេ​។ តែ​បើសិនជា​អ្នក​ចង់​ញ៉ាំ​បន្ថែម​ដូចជា​នំ​ដូ​ណាត់​អី​ទៀត យក​ល្អ​គួរតែ​ជ្រើសរើស​ការ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​អី​វិញ​ទៅ​។ 
 
​បន្ថយ​ការ​ញ៉ាំ​អាហារ​លឿន​
 
​មាន​ពេលវេលា​ច្រើនណាស់​ដែល​អ្នក​មិនអាច​ចម្អិន​អាហារ​ដោយ​ខ្លួនឯងបាន ហើយ​វា​ក៏​មិន​អី​ដែរ ដែល​អ្នកត្រូវការ​ញ៉ាំ​នៅ​ខាងក្រៅ​។ ប៉ុន្តែ​ចូរ​ជ្រើសរើស​កន្លែង​ញ៉ាំ​អាហារ​ណា​ដែល​អាចធ្វើ​ម្ហូប​ណា​ដែល​ផ្តល់​សុខភាព​ផង​។ យ៉ាងណាមិញ អ្វីដែល​អ្នក​គួរតែ​ប្រាកដ​ក្នុង​ចិត្ត​នោះ​គឺថា ត្រូវ​បន្ថយ​ការ​ញ៉ាំ​អាហារ​លឿន ដោយសារតែ​អាហារ​ទាំងនេះ​មិនល្អ​ចំពោះ​សុខភាព​មនុស្ស​យើង​ឡើយ​។​
 
​អាហារសម្រន់​គួរតែ​ញ៉ាំ​ប្រហែល ១០០ ទៅ ២០០​កាឡូរី​បាន​ហើយ​
 
​បើសិនជា​ត្រូវ​ចំណាយពេល​យូរ​ជាង​បី​ម៉ោង​ក្នុងការ​ញ៉ាំ​អាហារ​មួយពេលៗ ការ​ញ៉ាំ​អាហារ​ស​ម្រន​ខ្លះ​ក៏​ជា​រឿង​ល្អ​ដែរ​ដើម្បី​ជួយ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ស្ថិតក្នុង​កម្រិត​ធម្មតា​។ ពិតណាស់ អ្នក​មិនគួរ​ញ៉ាំ​អាហារសម្រន់​ច្រើនពេក​ទេ គួរតែ​កំណត់​ត្រឹមតែ ១០០ ទៅ​២០០​កាឡូរី​អី​បាន​ហើយ ដែល​វា​ស្មើនឹង ការ​ញ៉ាំ​ខ្លាញ់​ផ្តល់​សុខភាព ប្រូតេអ៊ីន ឬ​ជាតិ​សរសៃ ៤​ក្រាម​អី​ទេ​។ 
 
​ចូរ​ញ៉ាំ​អាហារ​ពិតជា​និច្ច​
 
​នៅពេល​និយាយ​ដល់​ការ​ញ៉ាំ​ងា​ហារ​ផ្តល់​សុខភាព ក្បួន​ដ៏​ច្បាស់​នោះ​គឺថា ចូរ​ញ៉ាំ​អាហារ​ពិតប្រាកដ​គ្រប់ពេល​។ បើសិនជា​អ្នក​ត្រូវ​ទៅ​ផ្សា​ទិញ​ម្ហូប អ្នក​ប្រហែលជា​ត្រូវ​ពិនិត្យ​ទៅលើ​គ្រឿងផ្សំ​ទាំងអស់​ក្នុង​អាហារ​នោះដែរ​ហើយ​។ ប៉ុន្តែ​មនុស្ស​យើង​ភាគច្រើន​មិនសូវ​យកចិត្តទុកដាក់​ចំពោះ​រឿងនេះ​ប៉ុន្មាន​ទេ ដែលជា​ហេតុ​នាំ​ឲ្យ​ពួកគេ​ញ៉ាំ​អាហារ​មាន​កាឡូរី​កាន់តែ​ខ្ពស់​រាល់ថ្ងៃ​។ 
 
​ញ៉ាំ​អាហារ​ថ្ងៃត្រង់ ៤០០ ទៅ​៥០០​កាឡូរី​អី​បាន​ហើយ​
 
​ក្បួន​ញ៉ាំ​អាហារ​ថ្ងៃត្រង់​គួរតែ​ញ៉ាំ​ពី ៤០០ ទៅ​៥០០​កាឡូរី​។ ពេលនេះ អ្នក​អាច​បន្ថែមបន្លែ ៥​ភាគរយ និង​យ៉ាងហោច​ណា​ស់មានជាតិ​សរសៃ ៥​ក្រាម​ដែរ​។ បើសិនជា​អ្នក​ចូលចិត្ត​ញ៉ាំ​បន្លែ ចូរ​បន្ថែម​វា​ឲ្យ​ច្រើន​ក៏បាន​ដែរ​។ ណាមួយ​បន្លែ​មាន​ជីវជាតិ​ច្រើន​ដែល​រាងកាយ​ត្រូវការ​ផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
​ 

© រក្សាសិទ្ធិដោយ thmeythmey.com